Cen
Bg_head_banner

ក្រុមហ៊ុន​អង់​គេ្ល​ស​ផលិត​ប្រេងឥន្ធនៈ​ពី​សំរាម

រថយន្ត​ទាំងឡាយ​ដែល​រត់​បាន​ដោយសារ​ប្រេងឥន្ធនៈ​ផលិត​ចេញពី​កាកសំណល់​ផ្ទះ​នឹង​អាច​ធើ្វចរាចរ​បាន​នៅ​លើ​ដងផ្លូវ​ទាំងឡាយ ក្នុង​រយៈពេល​តែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ នេះ​បើ​យោង​​តាម​ក្រុមហ៊ុន​គីមី​ដ៏​ធំ​នាំមុខគេ​មួយ​ក្នុង​ភិ​ភព​លោក​។​

ក្រុមហ៊ុន​អង់​គេ្ល​ស INEOS មានបំណង​ផលិត​ឥន្ធនៈ​ជីវ​អេតាណុល​(Bioethanol) ពី​កាកសំណល់​របស់​ទីក្រុង​ដែល​ស្អុយរលួយ ក្នុង​បរិមាណ​ជា​លក្ខណៈ​ពាណិជ្ជកម្ម ​នៅ​ត្រឹម​ឆ្នាំ​២០១១​។

លោក Peter Williams ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន INEOS Bio បាន​និយាយថា​" បច្ចេកវិជ្ជា​របស់​យើង​នឹង​ធើ្វ​អោយមាន​ការចូលរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កពា្ច​ក់​(Greenhouse gasses) និង​តំរូវការ​ប្រេង​ឥន្ធនៈហ្វូស៊ីល​( ប្រេង​ធ្យូងថ្ម​) របស់​ពិភពលោក​។

រថយន្ត Volvo មួយគ្រឿង ត្រូ​បាន​សាកល្បង​ប្រើប្រាស់​ប្រេងឥន្ធនៈ​ជីវ​អេតាណុល​នេះ​។ លោក​បាន​បន្តថា​" នេះ គី​ជា​ដំណើរការ​ដ៏​រឹងមាំ​និង​អាច​បត់បែន ហើយ​ឥឡូវនេះយើង​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​ដើម្បី​ដំណើរការ​វា​ក្នុង​កំរិត​ជា​លក្ខណៈ​ពាណិជ្ជកម្ម​"​។ លោក​បាន​និយាយ​បន្ថែមថា​" នេះ ជា​ការទាក់ទាញ​ដ៏​ខ្លាំង​ពី​ទស្សនៈ​នៃ​​ការពិភាក្សា​អំពី​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ នៅពេលដែល វា​(​ឥន្ធនៈ​ជីវ​អេតាណុល​) កាត់បន្ថយ​ការផលិត​ប្រេងឥន្ធនៈ​ពី​ពោត​។​

ដំណើរការ​នេះ ផលិត​ជាតិ​អេតាណុល​( Ethanol) ដោយ​ដាក់បញ្ចូល​គ្នា​ជាមួយ​ជីវសាស្ត្រ​គីមី​ដែល​ជា​សារធាតុ​បន្ថែម​ធើ្វ​អោយ​ឆាប់​មានប្រតិកម្ម​គីមី ជាមួយ​កាបូន​ម៉ូណូ​ស៊ីត​( Carbon monoxide) និង អ៊ីដ្រូហ្សែ​ន ដែល​ត្រូវបាន​​បង្កើតឡើង​ដោយ​ដុត​កាកសំណល់​ដែល​ស្អុយរលួយ​(​ដោយ​បាត់តេរី​)​។​

ការរកឃើញេ​នេះ ត្រូវបាន​គាំទ្រ ដោយ​មជ្ឈមណ្ឌល​ជាតិ​ផលដំណាំ​មិន​សំរាប់​ម្ហូបអាហារ​( NNFCC) ជា​មជ្ឈមណ្ឌល​ជាតិ​របស់​អង់​គេ្ល​ស សំរាប់់​ការស្រាវជ្រាវរ​ក ឥន្ធនៈ វត្ថុ​ធាតុ ​និង​បច្ចេកវិជ្ជា​ថ្មីៗ​។​

លោក​បណ្ឌិត Geraint Evans មក​ពី​មជ្ឈមណ្ឌល NNFCC បាន​និយាយថា " នេះ​គី​ជា​ជំនាន់​ក្រោយ​នៃ​ជីវ​ឧស្ម័ន វា​ជា​លទ្ធផល​មួយ​នៃ​របកគំហើញ​"​។

លោក​បាន​បន្តថា មាន​សំរាម​ច្រើន​គ្រប់គ្រាន់ នៅ Humberside ដែល​អាច​ផលិត​បាន​ប្រហែល​២០០.០០០ តោន​នៃ​ជាតិ​អេ​តាណូល សំរាប់​ប្រេងឥន្ធនៈ​។ មាន​សំរាម​ជាច្រើន​នៅ​​គ្រប់​ទីកន្លែង ហើយ​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​សំរាប់​បរិស្ថាន​ក្នុង​ការប្រើប្រាស់​វា​(​សំរាម​)​។ ប៉ុ​នែ្តក្រុម​អ្នក​បរិស្ថាន​បានចាត់ទុក​សេចក្តីប្រកាស​នោះ​ដោយ​ប្រយ័ត្នប្រយែង​។

លោក Kenneth Richter ជា​អ្នក​ធើ្វ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជីវឧស្ម័ន​សំរាប់​អង្គការ​មិត្ត​ផែនដី​(Friends of the Earth) បាន​និយាយថានៅ​ខណៈពេលដែល​ការ​ខំប្រឹងប្រែង​ត្រូវ​បានធើ្វឡើង​​ដើម្បី​អភិវឌ្ឍ​ធនធាន​ឥន្ធនៈ​ដែល​អាច​ជំនួស​បាន​ហើយ​ដែល​មិន​ខូច​បរិស្ថាន​។

វា​នៅ​សល់​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ដែល​ធនធាន​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ជា​ពាណិជ្ជកម្ម ហើយ​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​មិន​ប្រាកដប្រជា​​សំរាប់​តំរូវការ​នាពេល​អនាគត​។​

លោក​បាន​បន្តថា​"​ជំនួស​អោយ​ការ​ផ្សង​ប្រថុយប្រថាន​ទៅលើ​ជីវ​ឧស្ម័ន យើង​ត្រូវ​វិនិយោគទុន​ជាបន្ទាន់​ទៅលើ​ដំណោះស្រាយ​មធ្យោបាយ​នៃ​ការដឹកជញ្ជូន​"​តាមបែប​ការពារ​បរិស្ថាន​" ដូចជា រថយន្ត​​ស៊ីសាំង​តិច​និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​កាន់តែ​ល្អប្រសើរ​ឡើង និង ផ្លូវ​កាន់តែ​មាន​សុវត្ថិភាព​សំ​រាប់ការ​ជិះ​កង់ និង ដើរ​។​