ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

18-12-2008 កាសែត​កោះ​សន្តិភាព
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ក្រុង​ព្រះសីហនុ៖ ក្រុមហ៊ុន​ MH BIOENERGY CO.LTD បាន​ចាប់​ផ្ដើម​នាំ​ចេញ​ផលិតផល​អេតាណុល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ឆ្ពោះ​ទៅ​សហគមន៍​អឺរ៉ុប​ ហើយ​ការ​នាំ​ចេញ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០០៨​ តាម​ច្រក​កំពង់ផែ​ប្រេង​ក្រុមហ៊ុន​សូគីម៉ិច​ អតីត​រោងចក្រ​ប្រេង​កាត​ក្នុង​ខណ្ឌ​ស្ទឹងហាវ​ក្រុង​ព្រះសីហនុ។

តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ផលិតផល​អេតាណុល​នេះ​កើត​ឡើង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក៏​ដូចជា​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ អស់​រយៈពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ផលិតផល​អេតាណុល​ដែល​នាំ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ជា​លើក​ដំបូង​នេះ​ចំនួន​៩.៦០០​តោន​ ចំណុះ​៩.៦០០​គីឡូលីត្រ។

តំណាង​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា​ ផលិតផល​អេណុល​ គឺ​ជា​ជីវឥន្ធនៈ​មួយ​ប្រភេទ​ដែល​អាច​ប្រើ​ជំនួស​ប្រេង​ឥន្ធនៈ​បាន​ ដោយ​មិន​បង្ក​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន​ឡើយ​​ ហើយ​ជាមួយ​នឹង​ការ​នាំ​ចេញ​ជា​លើក​ដំបូង​​នេះ​ គឺ​ជា​ប្រវត្តិសាស្ត្រ​ និង​មោទនភាព​មួយ​សម្រាប់​ក្រុមហ៊ុន​ MH BIO ENERGY ក៏​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ដែរ៕

​ឆ្លើយ​តប

មាតិកា​របស់​វាលនេះ​​ត្រូវបាន​រក្សាទុក​ជា​ឯកជន ហើយ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ។
  • អាសយដ្ឋាន​ទំព័រ​បណ្ដាញ​ និង​អ៊ីមែល​ប្ដូរ​ទៅ​ជា​តំណ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • Use <!--pagebreak--> to create page breaks.
  • បំបែក​បន្ទាត់ និង​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ ។
  • ស្លាក HTML ដែល​បាន​អនុញ្ញាត: <p> <a> <em> <strong> <i> <b> <u> <cite> <code> <ul> <ol> <li> <dl> <dt> <dd> <img> <h4> <h3> <table> <tr> <td> <tbody> <thead> <pre> <div> <span> <sup> <sub> <hr>​ <br>

ព័ត៌មាន​បន្ថែម​អំពី​ជម្រើស​ធ្វើ​​​​ទ្រង់​ទ្រាយ​

ប្រកាន់​អក្សរ​ធំ​តូច