ព័ត៌មានថ្មីៗប្រចាំថ្ងៃ

តម្លៃដំឡូងមីនៅកម្ពុជាធ្លាក់ថ្លៃយ៉ាងគំហុក

ព័ត៌មានថ្មីៗ 15:02:00, 12 February 2009

 

ក្នុងពេលថ្មីៗនេះការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃដំឡូងមីបានធ្វើឲ្យបណ្ដាកសិករខ្មែរ
ជាច្រើននាក់មានបញ្ហាមិនអាចបង់ថ្លៃចំណាយបាន។

បើតាមរបាយការណ៍របស់កាសែតភ្នំពេញប៉ុស្ដិ៍ជាភាសាអង់គ្លេសបានឲ្យដឹងថា ការធ្លាក់តម្លៃកសិផលបានធ្វើឲ្យប្រជាកសិករទទួលបានប្រាក់ចំណូលទាបជាងមុន និងមានការលំបាកក្នុងការលក់កសិផលរបស់ខ្លួន។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ដីកសិកម្មកម្ពុជាជាច្រើនត្រូវគេប្ដូរទៅដាំដំណាំដំឡូងមីដោយ
បានទទួលផលខ្ពស់ ដោយសារដំឡូងមីមានជាតិស្ករច្រើន ដែលគេអាចយកទៅផ្សំធ្វើ
ជាជីវឥន្ធនៈ និងផលិតផលកែច្នៃជាច្រើនមុខទៀត។

ប៉ុន្ដែថា ឥឡូវនេះកសិករមួយចំនួនថា តម្លៃដំឡូងមីចុះថោកខ្លាំងពេក ធ្វើឲ្យពួកគេប្ដូរ
ទៅដាំដំណាំពោតវិញ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

Tags: ,

ការឆ្លើយតបរបស់​មិត្ដ​អ្នកស្ដាប់/អាន “តម្លៃដំឡូងមីនៅកម្ពុជាធ្លាក់ថ្លៃយ៉ាងគំហុក”

Thou Ratha
12 February 2009 6:01 PM

Hi you
How have you been? I want to ask you one question that relate the business in Cambodia.
How money company in Cambodia do business natural resource and buy natural produce from farmer? Why do natural produce is not market.

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: