នាទីវិចារណសន្ទនា

បទសម្ភាសន៍ជាមួយ​លោកស្រីវេជ្ជបណ្ឌិត ​ហេង ច័ន្នលីដា ​

ព័ត៌មានថ្មីៗ 16:10:23, 25 October 2009

 

បាទនេះជាសម្តីរបស់យុវតី សំអាង ម៉ានីន ជ័យលាភីទទួលបានពានរង្វាន់ពិភពលោក
ចំនួនបី នៅក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នាំ២០០៩នៅសហរដ្ឋអាម៉េរិក។

បាទលោកអ្នកនាងជាទីមេត្រី នៅសប្តាហ៍មុននេះ យុវតី ម៉ានីន អាយុ១៦ឆ្នាំ នៅទីក្រុង​ភ្នំពេញបានប្រាប់វិទ្យុអូស្រ្តាលីអំពីមោទនភាពនៃជោគជ័យរបស់នាងនៅក្នុងការប្រកួត
ប្រជែងអ្នក អ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នាំ២០០៩ សម្រាប់គម្រោងផលិតជីវឥន្ធនៈ ចម្រាញ់
ពីប្រេងល្ហុងខ្វង។

សំឡេងកញ្ញាម៉ានីន៖

បាទ យុវតីម៉ានីន បានប្រាប់វិទ្យុអូស្រ្តាលីផងដែរថា ជោគជ័យរបស់នាងនេះ កើតមាន
ឡើងដោយការសង្វាត ព្យាយាម ប្រឹងប្រែងរៀនសូត្រ គួបផ្សំពីការគាំទ្រពីសាស្ត្រចារ្យ
គីមីវិទ្យារបស់នាង និងជាពិសេស មាតាបិតានិងក្រុមគ្រួសាររបស់នាង។

សំឡេង ម៉ានិន ៖

លោកលោកស្រី មិត្តអ្នកស្តាប់ទាំងអស់ជាទីមេត្រី ឥឡូវនេះ ខ្ញុំសូ លឹមសេង សូមបង្វែ
អារម្មណ៍ លោកអ្នកមកតាមដានស្តាប់ ប្រសាសន៍លោកស្រី វេជ្ជបណ្ឌិត ហេង ច័ន្នលីដា
ដែលជាមាតារបស់យុវីម៉ានិន វិញម្តង ថាតើលោកស្រីបានផ្តល់ការគាំទ្រឧបត្ថម្ភ ជួយ
ជំរុញលោកទឹកចិត្ត និងអប់រំយុវតីម៉ានីនយ៉ាងដូចម្តេចខ្លះ ដែលធ្វើឲ្យយុវតីវ័យក្មេងរូប
នេះ ក្លាយជាជ័យលាភីទទួលរង្វាន់ពិភពលោកចំនួនបីនៅក្នុងការប្រកួតប្រជែងអ្នកវិទ្យា
សាស្ត្រវ័យក្មេងដែលមានបេក្ខជនចំនួន១២០០នាក់ មកពី៦០ប្រទេសចូលរួមនោះ។

លោកស្រីវេជ្ជបណ្ឌិត ហេង ច័ន្នលីដា មានប្រសាសន៍ថា ទាក់ទងនឹងការជួយឧបត្ថម្ភ
នោះ សំខាន់បំផុត គឺកម្លាំងចិត្ត៕

Tags: ,

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: