ព័ត៌មានថ្មីៗប្រចាំថ្ងៃ
អង្អាមអាចដុតបង្កើតថាមពលអគ្គិសនីបាន
ព័ត៌មានថ្មីៗ 15:02:02, 17 February 2010
ក្រុមហ៊ុនវិនិយោគ BVB កំណត់សង់រោងចក្រជីវឥន្ធនៈក្នុងខ្នាតឧស្សាហកម្មជាលើក
ដំបូងសម្រាប់ប្រទេសកម្ពុជា។
រោងចក្រផលិតថាមពលធ្វើពីអង្កាម ដែលត្រូវចំណាយប្រាក់ ២១លានដុល្លារ នឹងសង់
ឡើងនៅក្នុងខេត្តកំពង់ធំ នៅក្នុងឆ្នាំនេះ។
លោកដួង វិបុល ប្រធានក្រុមហ៊ុន BVB និយាយថា រោងចក្រនេះមានលទ្ធភាពផលិត
អគ្គិសនីចំនួន១០លានវ៉ាត់សម្រាប់រោងចក្រកិនស្រូវ និងសម្រាប់អតិថិជននៅក្នុងខេត្ត
កំពង់ធំ។
មានការរំពឹងទុកថា រោងចក្រនេះនឹងប្រើអង្កាមចំនួន ២០តោនក្នុងមួយថ្ងៃដើម្បីបង្កើត
អគ្គិសនី។
កាលពីដើមខែនេះ ក្រុមហ៊ុនវិនិយោគ BVB បានបញ្ជាក់ថា ខ្លួនបានដាក់ទុន ១០លាន
ដុល្លាររួចទៅហើយ សម្រាប់ការសាងសង់រោងចក្រកិនស្រូវមួយ នៅក្នុងខេត្តកំពង់ធំ
ដែលមានសមត្ថភាពកិនស្រូវ ៣០តោន ក្នុងមួយម៉ោង សម្រាប់ការនាំចេញ៕
(ប្រែសម្រួលដោយ ប៊ុន ឡឺវីសីដា)














ការផ្ដល់មតិយោបល់