ព័ត៌មានថ្មីៗប្រចាំថ្ងៃ

រោងចក្រចម្រាញ់ជីវឥន្ធនៈនៅកម្ពុជា​បិទ​ទ្វារ​បណ្ដោះ​អាសន្ន

ព័ត៌មានថ្មីៗ 14:10:43, 9 October 2010

 

រោងចក្រផលិតជីវឥន្ធនៈតែមួយគត់នៅកម្ពុជាបានពន្យារពេលនៃការបើកទ្វារឡើងវិញរហូត
ដល់២ខែក្រោយ។

ក្រុមហ៊ុន MH Bio-Energy និយាយថា រោងចក្រត្រូវបង្ខំបិទទ្វារមួយរយៈសិនដោយសារតែ
តម្លៃដំឡូងឡើងថ្លៃ។ ដំឡូងមីគឺជាវត្ថុធាតុដើម ដែលរោងចក្រយកទៅចម្រាញ់ដើម្បី ធ្វើជា
ប្រេងឥន្ធនៈអេតាណុល សម្រាប់យកទៅលក់នៅទីផ្សារអឺរ៉ុប។

ក្រុមហ៊ុន MH Bio-Energy នេះបើកដំណើរការដំបូងឡើងនៅឆ្នាំ២០០៨ ដោយមានការបោះ
ទុនបឋមចំនួន៣០លានដុល្លារអាម៉េរិក។

តែទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្ដិ៍បានឲ្យដឹងថា
រោងចក្រនេះបានបិទទ្វារតាំងពីខែឧសភាដោយសារតែតម្លៃដំណាំឡើងថ្លៃ។

លោក ប៊ឿន ធី ប្រធានការិយាល័យរដ្ឋបាលនៃរោងចក្រនេះនិយាយថា រោងចក្រនឹងបន្ដបិទ
ទ្វាររហូតដល់ខែធ្នូដោយសារតែតម្លៃដំឡូងមីនៅថ្លៃនៅឡើយ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

Tags: , , ,

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: