ព័ត៌មានថ្មីៗប្រចាំថ្ងៃ
ក្រុមហ៊ុនអាកាសចរណ៍អូស្រ្ដាលីគ្រោងប្រើជីវឥន្ធនៈ
ព័ត៌មានថ្មីៗ 15:01:45, 4 January 2011
This element requires Adobe Flash Player 9.0.115 (or higher). We've detected that you don't have the player or your player is out of date. You can download & update your player at www.adobe.com.
ក្រុមហ៊ុន Qantas ដែលជាក្រុមហ៊ុនអាកាសចរណ៍អូស្រ្ដាលីនិយាយថា ផែនការក្នុងការប្រើ
ថាមពលពីជីវឥន្ធនៈសម្រាប់យន្ដហោះរបស់ក្រុមហ៊ុន គឺជិតបានក្លាយជាការពិតហើយ។
រោងចក្រចំរាញ់ជីវឥន្ធនៈដែលគេគ្រោងសង់ នឹងធ្វើការដុតសម្រាម និងកាកសំណល់តាមផ្ទះ។
គោលបំណងគឺដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍អូស្រ្ដាលីឲ្យធ្វើទៅតាមគោលដៅរបស់
ឧស្សាហកម្មក្នុងការប្រើប្រាស់ឥន្ធនៈឲ្យមានប្រសិទ្ធភាពជាងមុនចំនួន១.៥% សម្រាប់
រយៈពេល១០ឆ្នាំខាងមុខ។
ស្រ្ដីអ្នកនាំពាក្យក្រុមហ៊ុន Qantas និយាយថា ក្រុមហ៊ុននៅមិនទាន់កំណត់ ទីកន្លែងសម្រាប់
សង់រោងចក្រចំរាញ់ជីវឥន្ធនៈនេះនៅឡើយទេ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)














ការផ្ដល់មតិយោបល់