#RDF RSS Atom * ទំព័រ​ដើម * អំពី​ម្ចាស់​ប្លុក * កសិកម្ម * កំសាន្ត * ចំណេះធ្វើ * បូជនីយដ្ឋាន * រឿងរ៉ាវទាន់កាល * វាក្យសព្ទខ្មែរ * វិទ្យាសាស្ត្រថ្មី * អរិយធម៌ខ្មែរ Chouk Khmer November 26, 2008 របាំប្រពៃណីខ្មែរ Filed under: អរិយធម៌​ខ្មែរ ការ​ស្ដាប់​ភ្លេង​គឺជា​ការ​ពិរោះ​ម៉្យាងហើយ ប៉ុន្តែ​បើ​គេ​ធ្វើ​កាយវិការ​ទៅ​តាម​ចង្វាក់​ភ្លេង​នោះ គេ​នឹង​បាន​ល្អ​មើល​ផង​ហើយ​ពិរោះ​ស្ដាប់​ផង ។ ដូចនេះ​ហើយ​បាន​ជា​គេ​បង្កើត​ឲ្យ​មាន​ជា​របាំ​ឡើង ។ ១. របាំ​ប្រជាប្រិយ គឺ​ជារបាំ​ដែល​​ប្រជាជន​ស្រឡាញ់​ ឬ​និយម​រាប់​អាន ។ ក. របាំ​ត្រុដិ ភាសា​សំស្ក្រិត “ត្រុដិ” មាន​ន័យ​ថា “ផ្ដាច់” ។ របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​ដែល​គេ​លេង​តែ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដើម្បី ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ និង​ដើម្បី​ប្រសិទ្ធិ​សព្ទសាធុការ​ពរ​ដល់​អ្នក​ស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ ​ថ្មី​នោះ​ផង ។ ប៉ុន្តែ​អ្នក​ស្រុក​អាច​យក​របាំ​ងត្រុដិ​នេះ​មក​លេង​ម្ដង​មួយ​កាល​ដែរ​ដើម្ បី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ការ​រាំង​ឫស​ជា​យូរ​ហើយ ។ សព្វ​ថ្ងៃ​របាំ​ត្រុដិ​មាន​នៅ​សល់​តែ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង​តែ​ប៉ុណ្ណោះ ។ តាម​សេចក្ដី​រាយការណ៍ លោក មាស ហាំម បាន​ឲ្យ​ដឹង​ថា ត្រុដិ​ជា​របាំ​របស់​សាសន៍​សំរែ (សព្វ​ថ្ងៃ​រស់​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប) ដែល​តែង​តែ​នាំ​យក​របាំ​ត្រុដិ​មក​លែង​ថ្វាយ​ពរ​ដល់​ព្រះ​មហាក្សត្រ​ក្នុង​ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ កាល​ដែល​ព្រះ​អង្គ​គង់​នៅ​អង្គរ ។ ដូច​នព​ហើយ​បាន​ជា​របាំ​ត្រុដិ​មាន​នៅ​សល់​ក្នុង​ខេត្ត​សៀមរាប ។ តាម​សេចក្ដី​រាយការណ៍​ពី​លោក ឡុង​ សាន់ នៅ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​យូរៗ​ម្ដង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្ នុង​ភូមិ​ស្រុក ។ អ្នក​ស្រុក​តែង​មាន​ជំនឿថា​នឹង​កើត​មាន​ឧបទ្រុព​ចង្រៃ​បែប​ណាមួយ​ជា​មិន​ខា ន​ឡើយ អ្នក​ស្រុក​ក៏​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ឲ្យ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ ។ អាស្រ័យ​ដោយ​មាន​ជំនឿ​បែប​នេះ​ហើយ​ទើប​គេ​រៀប​ចំ​ឲ្យ​មាន​ជា​របាំ​ត្រុដិ​ឡ ើង ដោយ​ត្រូវ​មាន​សត្វ ប្រើស ទន្សោង ក្ងោក ដែល​សុទ្ធ​សឹង​ជា​សត្វ​ព្រៃ​មក​បង្ហាញ​ខ្លួន អ្នក​ស្រុក​ក៏​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ ចង​ដៃ​នឹង​អំបោះ​ព្រម​ទាំង​ឲ្យ​ទាន​ជា​លុយ​កាក់​ទៅ​ធ្វើ​បុណ្យ​រំដោះ​គ្រោះ ​ឲ្យ​ស្រេច​តែ​ម្ដង​ទៅ​ប្រសិន​បើ​មាន​សត្វ​ព្រៃ​ចូល​មក​ម្ដង​ទៀត ។ តាម​ឯកសារ​របស់​លោក សុក មេ​ភូមិ​គោក​ក្រសាំង (ខេត្ត​សៀមរាប) ថា​របាំ​ត្រុដិ​ទាក់​ទង​ទៅ​នឹង​រឿង​និទាន​មួយ​ដែល​ដំណាល​ថា កាល​ដែល​ព្រះ​ពុទ្ធ​មិន​បាន​ត្រាស់​ ទ្រង់​ចេញ​ទៅ​សាង​ព្រះ​ផ្នួស​ពេល​នោះ​មាន​មារ​បាន​កលែង​ខ្លួន​ជា​ប្រើស​មក​ ស្ទាក់​ដំណើរ​ ព្រះ​ពោធិសត្វ​ក៏​តាំង​អធិដ្ឋាន​ឡើង ។ ពេល​នោះ​ពួក​ទេវតា​ទាំង​ឡាយ​ក៏​នាំ​គ្នា​ចុះ​មក​ ដោយ​ក្លែង​ខ្លួន​ជា​ងោះ ហើយ​ក៏​បាញ់​ប្រើស​ក្លែង​ខ្លួន​នោះ​ស្លាប់​ទៅ ។ អាស្រ័យ​ដោយ​មាន​រឿង​រ៉ាវ​ហេតុ​នេះ​ហើយ បាន​ជា​គេ​រៀប​ចំ​ឲ្យ​មាន​ជា​របាំ​ត្រុដិ​នេះ​ឡើង ដែល​ត្រូវ​មាន ៖ * ដង​កញ្ឆាៈ ដំណាង​ក្លោះ ឬ​ឆ័ត្រ​សម្រាប់​បាំង​ព្រះពោធិសត្វ * សម្លេង​ស្គរៈ តំណាង​ឲ្យ​ពួក​ទេវតា * ពួក​នាង​រាំៈ តំណាង​ឲ្យ​ទេពអប្សរ​ហែរហម * ព្រាន ឬ​មនុស្ស​ព្រៃៈ តំណាង​ងោះ * សត្វ​ប្រើស ទន្សោងៈ តំណាង​មារ ។ តាម​អ្នក​ស្រី ហ្គ ប៉ូរេ បាន​និយាយ​ថា ជន​ជាតិ​អាស៊ី​យើង​និយម​ទុក​សត្វ​ក្ងោក​ជា​តំណាង​ព្រះអាទិត្យ​ដែល​តាម​ជំនឿ ​ជាន់​ដើម គេ​ចាត់​ទុក​ព្រះអាទិត្យ​ជា​អាទិទេព​មួយ​ដែរ ។ ការ​រាំ​របាំ​ត្រុដិ​ដោយ​មាន​កន្ទុយ​ក្ងោក​ពី​ព្រោះ​អ្នក​ស្រុក​ត្រូវ​ការ​ បួង​សួង​បន់​ស្រន់​ដល់​ព្រះ​អាទិត្យ​ដើម្បី​សុំ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​គ ្រាន់​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​លេង​របាំ​ត្រុដិ​នៅ​ពេល​ចូល​ឆ្នាំ​ដើម្បី​ជុន​ពរ​ដ ល់​អ្នក​ស្រុក​ផង និង​ដើម្បី​សុំ​ភ្លៀង​ពី​ដើម​ឆ្នាំ​ផង ។ ខ. របាំ​ស្នែង​ទន្សោង នៅ​ពេល​រាំ​របាំ​នេះ គេ​ពាក់​ស្នែង​ទន្សោង​នៅ​លើ​ក្បាល ។ អ្នក​ភូមិ​អញ្ចាញ​រូង ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​ចេះ​ចាំ​រឿង​និទាន​មួយ​ដែល​ទាក់ទង​នឹង​របាំ​ស្នែង​ទន្សោង ។ រឿង​និទាន​ដំណាល​ថា ៖ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ ពរ បាន​ទទួល​បញ្ជា​ពី​ព្រះ​រាជា​ឲ្យ​ទៅ​រក​បាញ់​សត្វ​ទន្សោង ។ ព្រាន​ពរ​ទៅ​បាញ់​សត្វ​ទន្សោង​ឲ្យ​ត្រឡប់​មក​វិញ​ដៃ​ទទេ​ហើយ​ក៏​បាន​រៀប​រា ប់​ថ្វាយ​ព្រះរាជា​ថា គាត់​បាន​ជួប​ទន្សោង​ញី‑ឈ្មោល​មួយ​គូ​ចេះ​រាំ​យ៉ាង​ល្អ​ប្លែក​នាំ​ឲ្យ​គាត់ ​ជក់​មើល​ពុំ​អាច​បាញ់​កើត​ឡើយ ។ ពេល​នោះ​មាន​ខ្លា​ធំ​មួយ​ក៏​លប​មក​ប្រុង​នឹង​ចាប់​ទន្សោង​នោះ​ដែរ តែ​ក៏​ចាប់​មិន​កើត​ហើយ​បែរ​ជា​គោះ​ជើង​ជា​ចង្វាក់​ទៅ​វិញ ។ នៅ​ពី​លើ​ទន្សោង​មាន​កន្លង់​មួយ​ហ្វូង​ហើរ​ប្រទក្សិណ​ដោយ​បញ្ចេញ​សូរ​សៀង​ក ំដរ​ទៀត​ផង ។ ព្រះរាជា​ទ្រង់​ត្រាស់​ឲ្យ​ព្រាន​ពរ​ធ្វើ​ត្រាប់​តាម​សទ្សនីយភាព​នោះ ។ ការ​សម្ដែង​កាយ​វិការ​របស់​ព្រាន​ពរ​នេះ​ហើយ​ដែល​នាំ​ឲ្យ​កើត​ជា​របាំ​ស្នែ ង​ទន្សោង​នេះ​ឡើង​ដែល​មាន ៖ * អ្នក​ពាក់​ស្នែង​​ពីរ​នាក់​តំណាង​ទន្សោង​ញី‑ឈ្មោល * សម្លេង​ស្គរ​តំណាង​សន្ធឹក​ខ្លា​ធំ * សម្លេង​ពួយ (ប្រដាប់​ផ្លុំ​ពិរោះ​ដូច​ខ្លុយ) តំណាង​សូរស័ព្ទ​កន្ទង់ ។ តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក R. Baradat ជនជាតិ​បារាំង​បាន​ឲ្យ​ដឹង​ថា​របាំ​ស្នែង​ទន្សោង​នេះ​ជា​របស់​ជនជាតិ​ដើម​ម ួយ​ហៅ​ថា ព័រ ដែល​តែង​តែ​រស់​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ (ពោធិសាត់) ស្រុក​ភ្នំស្រួច (កំពង់ស្ពឺ) ស្រុក​ទឹកផុស (កំពង់ឆ្នាំង) ស្រុក​កំពង់សោម (កោះកុង) ។ ដោយ​ព្រាន​ពរ ជា​ជនជាតិ​ព័រ គេ​ក៏​សន្និដ្ឋាន​ថា​របាំ​នេះ​ជា​របស់​សាសន៍​ព័រ​ដែល​លេង​របាំ​ស្នែង​ទន្សោ ង​នេះ​ក្នុង​ពិធី​អ្វី​មួយ​ដោយ​យក​លំនាំ​តាម​របរ​គ្នា​គេ​ដែល​ជា​អ្នក​ប្រម ាញ់ ។ ប៉ុន្តែ​ខ្មែរ​យើង​ខ្លះ​ចាំ​ថា​របាំ​នេះ​លេង​តែ​ក្នុង​វាំង​ក្នុង​រាជ​ពិធី ​ចូល​ឆ្នាំ ។ គ. របាំ​គោះ​អង្រែ កាល​ពី​សម័យ​ដើម​គេ​និយម​លេង​របាំ​គោះ​អង្រែ​ស្ទើរ​តែ​គ្រប់​ភូមិ​ស្រុក​ ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ របាំ​នេះ​មាន​នៅ​សល់​តិច​តួច​ប៉ុន្ណោះ​គឺ​មាន​នៅ​សល់​តែ​កន្លែង​ណា​ដែល​ចង់ ​រក្សា​ទុក​នៅ​ប្រពៃណី​នេះ ឬ​នៅ​កន្លែង​ណា​ដែល​ដាច់​ឆ្ងាយ​ពី​ទំនាក់​ទំនង​ជាមួយ​អរិយធម៌​បរទេស​ដូចជា​ សំរោងចុងកាល់ ជាំក្សាន្ត ។ មាន​ឯកសារ​ជា​ច្រើន​បាន​និយាយ​អំពី​របាំ​នេះ ។ អ្នក​ស្រុក​សូទ្រនិគម​បាន​ហៅ​របាំ​គោះអង្រែ​នេះ​ថា​របាំ​គួយ ឬ​រាំគួយ យើង​ឃើញ​ថា​មាន​ឈ្មោះ​កុលសម្ព័ន្ធ​ដើម​មួយ​នៅ​ថា គួយ ។ ដូច​នេះ​គេ​ក៏​សន្និដ្ឋាន​ថា​របាំ​គោះ​អង្រែ​នេះ​មាន​កំណើត​មក​ពី​សាសន៍​គួ យ ។ តាម​ឯកសារ​របស់​ក្រុម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​របាំ​គោះអង្រែ​នេះ​ចម្លង​ មក​ពី​ប្រទេស​ហ្វីលីពីន​តាំង​ពី​រជ្ជកាល​ព្រះបាទ​នរោត្តម​កាល​ដែល​ព្រះអង្គ ​យាង​ទៅ​ក្រុង​ម៉ានីល ហើយ​ពួក​បរិពារ​របស់​ព្រះអង្គ​បាន​រៀន​ចេះ​របាំ​នេះ ហើយ​ក៏​យក​មក​លេង​នៅ​ប្រទេស​ខ្មែរ​យើង ។ តែ​មាន​មតិ​រួម​មួយ​បាន​យល់​ឃើញ​ថា ជនជាតិ​គួយ​ក្ដី​ហ្វីលីពីន​ក្ដី​សុទ្ធ​តែ​ជា​ជនជាតិ​ដើម​មួយ​ដែល​បាន​បង្កើ ត​អរិយធម៌​អូស្ត្រូអាស៊ី​រួម​គ្នា ។ ដូចនេះ​របាំ​គោះ​អង្រែ​មិន​ប្រាកដ​ជា​របស់​ជនជាតិ​ណា​តែ​ម្នាក់ឯង​ដាច់​មុខ ​ឡើយ ។ ឃ. របាំ​យីកេ របាំ​យីកេ​នេះ​មាន​ការ​និយម​លេង​ស្ទើរ​តែ​គ្រប់​ភូមិ​ស្រុក​ហើយ​គេ​ច្រើន​ល េង​នៅ​ពេល​បុណ្យ ឬ​លំហែរ​ពី​កិច្ចការ​ស្រែ​ចម្ការ ។ គេ​តែង​បង្កើត​វង់​របាំ​យីកេ​ប្រចាំ​ភូមិ​ស្រុក​របស់​គេ​ដោយ​មាន​អ្នក​ស្រុ ក​ប្រុស​ស្រី​ក្មែង​ចាស់​ចូល​រួម​សម្ដែង​ផង​ដែរ ។ របាំ​យីកេ​នេះ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ដោយ​សារ​ការ​និយម​រាប់​អាន​របស់​ អ្នក​ស្រុក​នេះ​ឯង ។ តាម​ការ​ស្រាវជ្រាវ​របាំ​យីកេ​នេះ​មាន​កំណើត​មក​ពី​ប្រទេស​ជ្វា ឬ​ម៉ាឡាយូ ហើយ​ទំនង​ជា​ចូល​មក​ប្រទេស​ខ្មែរ​តាម​រយៈ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ ដែល​បាន​យាង​ទៅ​គង់​នៅ​ប្រទេស​ជ្វា​អស់​រយៈពេល​យ៉ាង​យូរ ។ ង. របាំ​ឆៃយ៉ាំ អ្នកណា​ក៏​បាន​ស្គាល់​របាំ​ឆៃ​យ៉ាំ​នេះ​ដែរ​ព្រោះ​គេ​និយម​លេង​ញឹក​ញាប់​ណា ស់​នៅ​ក្នុង​ពិធី​បុណ្យទាន ។ របាំ​ឆៃយ៉ាំ​នេះ​មាន​សភាព​ហ៊ឹកហ៊ាក់​ផ្សំ​នឹង​កាយវិការ​លោត​ចុះ​លោត​ឡើង​ ញាក់​មុខ​ញាក់​ខ្លួន ក្រមាច់​ក្រមើម ធ្វើ​ឲ្យ​អ្នក​មើល​ អ្នក​ស្ដាប់​រីករាយ​ចិត្ត​ជា​ខ្លាំង ។ ចំពោះ​ការ​ស្រាវជ្រាវ​អំពី​ដើម​កំណើត​នៃ​របាំ​ឆៃយ៉ាំ​នេះ​ក៏​មិន​បាន​ច្បាស ់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​អាច​សន្នដ្ឋាន​បាន​ខ្លះ​ថា​របាំ​ឆៃយ៉ាំ​នេះ​ជា​សំណល់​របស់​ជនជា តិ​ដើម​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​នេះ​ឯង ។ ច. របាំ​រាំវង់ របាំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ជុំ​វិញ​តុ​ការ​ដោយ​មាន​អ្នក​រាំ​ប្រុស​ស្រី​ដ ើរ​បន្ត​បន្ទាប់​គ្នា ។ អ្នក​ខ្លះ​យល់​ថា​របាំ​រាំវង់​នេះ​មាន​កំណើត​មក​ពី​ប្រទេស​លាវ ឬ​សៀម​ដោយ​ឆ្លង​កាត់​តាម​ព្រំ​ប្រទល់ ។ លាវ​ហៅ​របាំ​នេះ​ថា​ ឡាំ​លាវ ឬ​ឡាំ​កេន ឯ​សៀម​ហៅ​ថា ឡាំ​ថូន ។ តាម​ការ​ពិត​របាំ​រាំវង់​នេះ​ជា​សិល្បះ​ចាស់​បុរាណ​ខ្មែរ​ក្រោយ​ពេល​ដែល​ប្ រទេស​ជិត​ខាង​យក​ទៅ​ពត់​បត់​បែន​តាម​របៀប​គេ​រួច​ហើយ ទើប​ហូរ​ចូល​មក​ប្រទេស​ខ្មែរ​វិញ ។ របាំ​រាំវង់​គឺ​ជា​របាំ​ប្រជាប្រិយ៍​ដែល​គេ​និយម​រាំ​លេង​ជា​ពិសេស​ពេល​ចូល ​ឆ្នាំ​ក្នុង​ពិធី​ជប់​លៀង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ពិធី​បុណ្យ​ទាន​ក្នុង​គ្រួសារ ។ ឆ. របាំ​ក្ងោក គេ​ប្រទះ​ឃើញ​របាំ​ក្ងោក​មាន​នៅ​តំបន់​ប៉ៃលិន ។ បណ្ដា​ជន​នៅ​ប៉ៃលិន​ច្រើន​ជាជនជាតិ​កូឡា​ដែល​ចូល​សញ្ជាតិ​ខ្មែរ ។ គេ​និយម​រាំ​របាំ​ក្ងោក​នៅ​ពេល​ចូល​ឆ្នាំ​ឲ្យ​អ្នក​ស្រុក​មើល​នៅ​ពេល​លេង​រ បាំ​នេះ​ម្ដងៗ អ្នក​ស្រុក​អ្នក​ភូមិ​សុខ​ចិត្ត​លះ​បង់​ការងារ​មួយ​គ្រា​សិន​ដើម្បី​មក​មើល ​របាំ​នេះ ។ អ្នក​ស្រុក​នៅ​ប៉ៃលិន​ថា​របាំ​ក្ងោក​នេះ​មាន​ទាក់ទង​នឹង​រឿង​ព្រេង​មួយ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របាំ​ក្ងោក​នេះ​មាន​សំណល់​ពី​អរិយធម៌​អូស្ត្រូ អាស៊ី ។ ឯ​ពាក្យ​ពេចន៍​ចម្រៀង​នៅ​ជា​ភាសា​កូឡា​នៅ​ឡើយ​ដែល​មាន​ន័យ​ជា​សេចក្ដី​បួងស ួង ប្រសិទ្ធិពរ​ជ័យ​ជូន​ដល់​អ្នក​ស្រុក​សុំ​ឲ្យ​មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ស ុំ​ឲ្យ​ជីក​ដី​រក​ត្បូង​បាន​ផល​ល្អ ។​ល​។ ក្រៅ​ពី​របាំ​ប្រជា​ប្រិយ​ដែល​បាន​រៀបរាប់​រួច​មក​ហើយ​នេះ​នៅ​មាន​របាំ​ប្រ ជា​ប្រិយ​ខ្លះ​ទៀត​ប៉ុន្តែ​គេ​មិន​សូវ​និយម​យក​មក​លេង​ទេ សព្វ​ថ្ងៃ​នេះ​ដូច​ជា​របាំ​បុក​អង្រែ របាំ​កន្តែរ៉ែ របាំ​សួព្រ័ត របាំ​ត្រឡោក របាំ​វាយ​ក្រាប់ របាំ​វាយ​គួយ ជា​ដើម ។ ២. របាំ​តន្តី កាល​ពី​ដើម​គេ​ហៅ​របាំ​តន្តី​នេះ​ថា​របាំ​ព្រះរាជ​ទ្រព្យ​ព្រោះ​ជា​របាំ​រប ស់​ស្ដេច​ គេ​លេង​តែ​ក្នុង​វាំង​ដូច​ជា​ក្នុង​ពិធី​បួងសួង​លេង​ថ្វាយ​អាទិទេព ឬ​លេង​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​ស្ដេច​ដែល​បាន​ចូល​ទីវង្គត​ទៅ​ហើយ ។ របាំ​នេះ​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ពុំ​បាន​ទទួល​ឥទ្ធិពល​ពី​ខាង​ក្ រៅ​ទេ​ព្រោះ​មាន​ភារៈ​ជា​របាំ​ដង្វាយ​នៅ​ក្នុង​វាំង ។ ផ្នែក​ខ្លះ​នៃ​របាំ​ដក​ស្រង់​ពី​រឿង​រាមក្តេរិ៍ រឿង​មហាភាតរៈ និង​រឿង​ព្រេង​ខ្មែរ ។ ក្រៅ​ពី​នេះ​គេ​ឃើញ​មាន​របាំ​ខ្លះ​ទៀត​ដូច​ជា របាំ​ថ្វាយ​ពរ របាំ​ទេព​មនោរម្យ របាំ​ដាវ របាំ​មេអំបៅ របាំ​ស្វា ។ល។ ឯ​ការ​សំខាន់​គឺ​របាំ​ក្បាច់​បូរាណ​មាន​សភាព​ទន់​ភ្លន់​ហើយ​រាបសា​សម​នឹង​ច ិត្ត​គំនិត​ខ្មែរ ហើយ​ការ​សម្ដែង​កាយ​វិការ​និមួយៗ​សុទ្ធ​តែ​មាន​ន័យ​មួយ ។ សិល្បៈ​របាំ​បូរាណ​ខ្មែរ​បាន​នាំ​ទៅ​សម្ដែង​នៅ​បរទេស​ជា​ញឹក​ញាប់​ហើយ​បាន​ ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នៅ​លើ​ឆាក​អន្តរជាតិ ៕ Comments (0) November 24, 2008 ប្រាសាទបុរាណខ្មែរក្រោមរបបខ្មែរក្រហម Filed under: បូជនីយដ្ឋាន ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ប្រាសាទ​បុរាណ​ខ្មែរ​បាន​ក្លាយជា​សម្បត្ដិ​វប្បធម៌​ពុំ​អាច​កាត់ថ្លៃ​ ​សម្រាប់​មជ្ឈដ្ឋាន​ ​អ្នក​សិក្សា​ស្រាវជ្រាវ​វិស័យ​ទេសចរណ៍​ ​ពិសេស​បង្ហាញ​អំពី​អត្ដសញ្ញាណ​ជាតិ​ខ្មែរ ។​ ​ ប៉ុន្ដែ​ប្រមាណ​ជា​ ​៣០ ឆ្នាំ​មុន​នេះ​ ​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​សង្គ្រាម​រវាង​ជាតិ​សាសន៍​ឯង​ ​ដែល​មិន​គ្រាន់តែ​ ​សម្លាប់​ជីវិត​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​គំរាមកំហែង​ទៅ​លើ​សំណង់​ប្រវត្ដិសាស្ដ្រ​នានា​ ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​គ្រប់​តំបន់​ ​ក្នុង​នោះ​រួម​មាន​សំណង់​ប្រាសាទ​បុរាណ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ទៀត ​ផង​ ។​ ​ដោយ​មិន​លើក​ពី​ការ​ខូចខាត​ដោយ​កត្ដា​ធម្មជាតិ​ទៅ​តាម​ពេលវេលា​ ​សំណង់​ប្រាសាទ​ទាំងនោះ​ ​បាន​ឆ្លងកាត់​គ្រប់​ ​សម័យកាល​ដែល​អាច​រក្សា​បាន​នូវ​ក្បូរក្បាច់​ដ៏​ប្រណីត​ ​ព្រមទាំង​ទម្រង់​សិល្បៈ​របស់​ខ្លួន​ ​ប៉ុន្ដែ​ក្រោម​ការ​ដឹកនាំ​របប​ ​ខ្មែរក្រហម​ ​ប្រាសាទ​​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ ។​ ​ មិន​ខុស​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​ទេ​ ​បើ​យើង​ពិនិត្យ​មើល​ ​សំបក​ក្រៅ​នៃ​ទិដ្ឋភាព​ជុំវិញ​ប្រទេស​កម្ពុជា​ក្រោម​ឈ្មោះ​កម្ពុជា​ប្រជាធ ិបតេយ្យ​គឺថា​ ​មាន​ហេតុផល​ពីរ​ដែល​បញ្ជាក់​ ​ថា​ ​ខ្មែរក្រហម​បាន​យក​ប្រាសាទបុរាណ​ដើម្បី​បង្ហាញ​ពី​អត្ដសញ្ញាណ​របស់​ខ្មែរល ើ​ឆាក​អន្ដរជាតិ ។​ ​ទី​១​ ​តាម​រយៈ​ ​ទង់ជាតិ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន​ប្រើប្រាស់​ទង់ជ ាតិ​មាន​ច្រើន​សណ្ឋាន​ច្រើន​រូបភាព​ ​មាន​ជា​ ​ទង់​បដិវត្ដន៍​នៅ​លើ​គម្រប​ទស្សនាវដ្ដី​លេខ​៤​ ​ខែមេសា​ ​ឆ្នាំ​១៩៧៨​ ​បច្ចុប្បន្ន​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ​ទង់ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ ​រូបភាព​ និង​ខ្លឹមសារ​របស់​​ទង់ជាតិ​ដែល​បង្ហាញ​នូវ​ផ្ទៃ​ពណ៌​ក្រហម​រំលេច​ដោយ​រូប​ ប្រាសាទ​កំពូល​បី​ពណ៌​លឿង​នៅ​ចំ​កណ្ដាល​ជា​និមិត្ដរូប​នៃ​​ចលនា​បដិវត្ដន៍​ ការ​ប្រយុទ្ធ​មោះមុត​អង់អាច​ក្លាហាន​ក្នុង​ការ​រំដោះជាតិ​ការពារ​ជាតិ​ ​និង​កសាង​ជាតិ​របស់​ប្រជាជន​កម្ពុជា ។​ ​ម្យ៉ាងទៀត​បើ​យោង​ទៅ​លើ​ការ​ពិភាក្សា​របស់​លោក​ ​ស៊ី​ហ្វ្រេ​ដ​អ៊ឺ​មាន់​ ​ថា​ខ្មែរក្រហម​បាន​ប្រើ​តែម​ប្រៃសណីយ៍​ដែល​បង្ហាញ​ពី​ទង់ជាតិ​មាន​រូប​អង្ គរវត្ដ​កំពូល​បី​ ​ដែល​តាម​រយៈ​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មាន​ ​ទង់ជាតិ​ដូច​គ្នា​ធ្លាប់​មាន​វត្ដ​មាននៅ​ទីក្រុង​ញូ​វ​យ៉​ក​ដែរ ។​ ​ទី​២​ ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស​នៅ​កម្ពុជា​ ​ក្នុង​របប​ខ្មែរក្រហម​ ​យើង​អាច​ដឹង​ថា​ត្រូវធ្វើ​ឡើង​ទៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្ដែ​ចំពោះ​តំបន់​មួយ​​ដែល​ភ្ញៀវ​មក​ទស្សនា​ ​ពុំដែល​រំលង​នោះ​គឺ​ទឹកដី​ខេត្ដសៀមរាប​ ​ដែល​ជា​អតីត​រាជធានី​ខ្មែរ​បុរាណ​ជា​ច្រើន​តំណ​មក​​ហើយ​ ។​ ​ តាម​បទ​សម្ភាសន៍​ជាមួយ​លោក​ ​ប៊ុត​ ​សំ​អាន​ ​ដែល​រស់នៅ​ស្រុក​ត្រាំកក់​ ​ខេត្ដតាកែវ​ ​ជា​អតីត​អ្នកបើកបរ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៧-១៩៧៩ បាន​រៀបរាប់​ថា​ ​ភាគច្រើន​ភ្ញៀវ​តែងតែ​ទៅ​ទស្សនា​នៅ​តាម​​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ​ ​មាន​ប្រាសាទអង្គរវត្ដ​ ​អង្គរធំ​ ​ប្រាសាទ​បន្ទាយស្រី​ ​បារាយណ៍​ខាងលិច​ ​(បារាយណ៍ទឹកថ្លា​) ជាដើម ។​ ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​ ​តាម​រយៈ​រូបថត​មួយ​ចំនួន​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ថា​ ​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ ​ដែល​យើង​អាច​ស្គាល់​មាន​ ​អៀង​ ​សារី​ ​និង​ ​ខៀវ​ ​សំ​ផ​ន​ ​ជាមួយនឹង​អ្នក​ហែហម​​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ​បាន​ជូន​ដំណើរ​គណៈប្រតិភូ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ ។​ ​មួយវិញទៀត​ ​យើង​ក៏​ឃើញ​ ​មាន​ក្រុម​សិល្បៈ​ខ្មែរ​ក្រហម​ថតរូប​នៅ​ប្រាសាទបន្ទាយស្រី​ ​ដើម្បី​បង្ហាញ​អំពី​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ប្រកបដោយ​មោទនភាព​ចំពោះ​ស ្នាដៃ​សាងសង់​ ​ដែល​ជា​ស្ថាបត្យកម្ម​​កំពូល​របស់​ខ្មែរ​ដែរ ។​ ​ ខ្មែរក្រហម​បាន​បង្ហាញ​វីរភាព​របស់​ខ្លួន​ថា​ ​ជា​អ្នកមាន​ស្នាដៃ​ប្រៀប​ដូច​ជា​ដូនតា​កសាង​ប្រាសាទ​អង្គរវត្ដ​ ​ប៉ុន្ដែ​ ​ខ្មែរក្រហម​ពុំ​បាន​ចាត់​ទុក​ប្រាសាទ​ដទៃ​ទៀត​មាន​តម្លៃ​ដូច​ប្រា​សា​អង្គ រ​រ​វត្ដ​ទេ​ ​តួយ៉ាង​យើង​អាច​ឃើញ​ថា​ ​ថ្នាក់​ដឹក​​នាំ​នៅ​ក្នុង​របប​នេះ​ ​បាន​បើកឱកាស​ឱ្យ​អ្នក​ដែល​ក្រោម​បញ្ជា​របស់​ខ្លួន​កម្មាភិបាល​នៅ​គ្រប់​តំ បន់​ ​ធ្វើ​ទ​ង្វើ​តាម​អំពើ​ចិត្ដ​ ​ដែល​នៅ​ក្នុង​នោះ​ ​បុរាណ​ស្ថាន​នៅ​តាម​ខេត្ដ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​បំផ្លាញ​របស់​ខ្មែរ​​ក្រហម​ដោយ​ការ​យ ក​ទីនោះ​ទៅ​ធ្វើ​ឃ្លាំង​ផ្ទុក​សម្ភារៈ​ ​និង​ធ្វើការ​រុះរើ​ប្រាសាទ​ទាំងស្រុង​ ​ឬ​ក៏​ការ​វាយ​កម្ទេច​ចោល​តែ​​ម្ដង ។​ ​ដោយហេតុ​ថា​ ​បារាំង​បាន​ដាក់​អាណានិគម​មក​លើ​កម្ពុជា​រយៈពេល​ជិត​មួយ​សតវត្សរ៍​ ​និង​ធ្វើការ​ស្រាវជ្រាវ​ ​អំពី​ខ្មែរ​ច្រើន​ជាង​ជាតិ​សាសន៍​ណាៗ​ទាំងអស់​ ​ដូចនេះ​ការ​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា​ ​ពិសេស​ការ​ផ្ដោត​ទៅ​លើ​សំណង់​ប្រាសាទបុរាណ​ខ្មែរ​ យើង​ពុំ​អាច​រំលង​អំពី​ប្រវត្ដិ​នៃ​ការ​ស្រាវជ្រាវ​ឯកសារ​របស់​បារាំង​បាន​ ឡើយ​។​ ​ការ​ចុះ​​បញ្ជី​សារពើភណ្ឌ​របស់​លោក​ ​Lunet​ ​de​ ​Lajonquière​ ​អំពី​សំណង់​ប្រាសាទខ្មែរ​មួយ​ភាគ​ធំ​នៅ​ក្នុង​ប្រទេស​ ​ត្រូវធ្វើ​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​២០​ ​ដែល​កត់ត្រា​អំពី​ទម្រង់​សិល្បៈ​ ​សម្ភារៈ​សំណង់​ ​ស្ថាបត្យកម្ម​ ​ប្លង់​ទីតាំង​​​ប្រាសាទ​យ៉ាង​លម្អិត​ ​និង​ចុង​ក្រោយ​នា​ឆ្នាំ​២០០៧​ ​ការ​ចុះបញ្ជី​ប្រាសាទ​ធ្វើ​ឡើង​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ ​(EFEO​: Ecole​ ​Française​ ​d’​ ​Extrême​ ​Orient​) ហេតុនេះ​ ​នៅ​ក្នុង​អត្ថបទ​ដែល​លើកយក​មក​បង្ហាញ ​គឺ​គ្រាន់តែ​​ជា​ព័ត៌មាន​បន្ថែម​នៅ​ក្រោយ​ពេល​សង្គ្រាម​ប៉ុណ្ណោះ​ ​បើ​ទោះជា​មានការ​ចុះបញ្ជី​រួច​ហើយ​ក៏​ដោយ ។​ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​ចង់​បង្ហាញ​អំពី​ការ​បំផ្លាញ​ប្រាសាទ​ ​និង​បុរាណ​ស្ថាន​មួយ​ចំនួន​នៅ​ក្នុង​របប​ខ្មែរក្រហម​ ​តាម​រយៈ​ការ​សម្ភាស​​ប្រជាជន​ដោយ​ក្រុមការងារ​ក្នុង​គម្រោង​ចូលរួម​របស់​ជ ន​រង​គ្រោះ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ជួយ​ប្រជាជន​ ​ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​របប​ខ្មែរក្រហម​ដួល​រំលំ​ទៅ​ ​បាន​បំពេញ​ពាក្យបណ្ដឹង​ទៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុ ជា ។​ ​ថ្វី​ដ្បិតតែ​ប្រាសាទ​ដែល​បាត់​បង់​នោះ​ ​មាន​ទម្រង់​ស្ថាបត្យកម្ម​ក្នុង​ទំហំ​តូច​ ​ឬ​ពុំ​មាន​ផ្ដល់​សារ​សំខាន់​ដូច​ប្រាសាទធំៗ​ដទៃ​ទៀត​ក៏​ដោយ​ក៏​ប្រាសាទ​ទា ំងនោះ​ ​បាន​បង្ហាញ​នូវ​ការ​គោរព​ប្រ​ណិ​ប​ត័​ន៍​សាសនា​ ​បច្ចេកទេស​សំណង់​ ​សង្គម​ ​ប្រវត្ដិសាស្ដ្រ​របស់​តំបន់​មួយ​នា​សម័យ​បុរាណ​ដែរ ។​ ​ យ៉ាង​ហោច​ណាស់​មាន​ប្រាសាទ​ចំនួន​ពីរ​ត្រូវ​បាន​រុះរើ​យក​ទៅ​បម្រើ​ជា​ផលប្ រយោជន៍​ផ្សេង​ទៀត​ ​ដោយ​ស្នាដៃ​​កម្មាភិបាល​ខ្មែរក្រហម​នៅ​ក្នុង​ខេត្ដកំពង់ធំ​។​ ​តាម​ការ​រៀបរាប់​របស់​ ​អ៊ា​ន់​ ​ជា​ប្រជាជន​រស់នៅ​ស្រុក​ស្ទោង​ ​អំពី​​​ស្ថានភាព​ប្រាសាទ​ព្រះ​នាង​ ​មុន​របប​ខ្មែរក្រហម​ថា​ ​ប្រាសាទ​ព្រះ​នាង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ​ធ្វើ​ពី​ថ្មបាយក្រៀម​មាន​​​ទំហំ​ប្រមាណ​ ​២០ ម៉ែត្រ​ ​បួន​ជ្រុង​ ​ពុំ​មាន​ក្បាច់លម្អ​ទេ​ ​ប៉ុន្ដែ​ស្ថានភាព​ប្រាសាទ​ពុំ​មានការ​ខូ​ត​ខាត​នៅឡើយ ។​ ​អំឡុង​ឆ្នាំ​១៩៧៧​-១៩៧៨ អ៊ា​ន់​ ​នៅ​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់​ទឹក​ ​៣០ កញ្ញា​ ​បានឃើញ​ប្រធាន​សំណង់​ស្រុក​ ​(មិន​ស្គាល់ឈ្មោះ​) បញ្ជា​ឱ្យ​ប្រជាជន​ផ្នែក​ខាង​ធ្វើ​សំណង់​ទៅ​រុះរើ​ថ្ម​របស់​ប្រាសាទ​ ​ដើម្បី​យក​ទៅ​ទប់​ដី​ដែល​ទឹក​នៅ​​ហូរ​ច្រោះ​ ​ហើយ​ថ្ម​ប្រាសាទ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ដាក់​រថយន្ដ​ជា​ច្រើន​គ្រឿង​ទៅ​ ធ្វើ​ទំនប់​ទឹក​ ​៦ មក​រា​ ​និង​ទំនប់​ទឹក​ ​៣០ កញ្ញា ។​ ​ជាមួយ​គ្នា​នោះ​ ​ព្រះ​វិហារ​នៅ​វត្ដ​ស្ពឺ​ជើង​ ​ស្ថិត​នៅ​ភូមិ​ម្សា​ក្រង​ ​ឃុំ​ម្សា​ក្រង​ ​ស្រុក​ស្ទោង​ ​និង​វត្ដ​​ស្វាយ​រមៀត​ ​នៅ​ឃុំ​កំពង់​ចិន​ត្បូង​ ​ព្រះ​វិហារ​នៅ​វត្ដ​ហប់​ ​ក្នុងភូមិ​ទ្រា​ ​ឃុំ​ទ្រា​ ​ក៏​ត្រូវ​ប្រធាន​សំណង់​បញ្ជា​ឱ្យ​ប្រជាជន​​​វាយ​កម្ទេច​ ​ដើម្បី​យក​ដែក​ទៅ​ធ្វើ​សំណង់​ ​៣០ កញ្ញា​ ​ធ្វើ​ជា​ស្ពាន​ប្រឡាយ​ទឹក​ទ្វារ​ទឹក​ដែរ ។​ ​ នៅ​ខេត្ដកំពង់ធំ​ដដែល​ ​លាត​ ​មាន​ប្រសាសន៍​ថា​ ​ប្រាសាទព្រះធាតុ​ ​ស្ថិត​នៅ​ភូមិ​ក្បិល​ ​ឃុំ​សាន​គរ​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្ដកំពង់ធំ​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​៤ គីឡូម៉ែត្រ​ ​ពី​វត្ដ​ព្រះពុទ្ធ​ជិន​រាជ​ ​នៅ​ជាប់​ថ្នល់ជាតិ​ត្រូវ​បាន​រុះរើ​ទាំងស្រុង​​នៅ​ក្នុង​របប​ខ្មែរក្រហម ។ ​ ​ប្រាសាទ​បែរមុខ​ទៅ​ទិស​ខាងកើត​ ​ធ្វើ​អំពី​ថ្មបាយក្រៀម​ ​មាន​ទំហំ​ប្រហែល​ ​១០ ម៉ែត្រ​ ​បួន​ជ្រុង​ទ្រវែង​រាង​ចតុកោណកែង​ ​ហើយ​នៅ​ពីមុខ​ប្រាសាទ​ ​មាន​ដី​ទីទួល​លើក​ខ្ពស់​ផុត​ពី​ទឹក​នៅ​រដូវវស្សា​ ​ដែល​មាន​​កម្ពស់​ប្រមាណ​ ​៣-៤ ម៉ែត្រ​ ​បួន​ជ្រុង​ ​ដោយ​មាន​ប្រវែង​ប្រហែល​មួយ​គីឡូម៉ែត្រ​ ​ប្រៀប​ដូច​ជា​កំពែង​ព័ទ្ធ​​អ្វីមួយ ។​ ​កន្លែង​នោះ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា​ ​បន្ទាយ​ចាម​ ។​ ​គាត់​បន្ដ​ថា​ ​គាត់​ក៏​បាន​ចូលរួម​រុះរើ​សំណង់​ប្រាសាទព្រះធាតុ​ ​ដោយ​ផ្ទាល់​។​ ​អំឡុង​ឆ្នាំ​ ​១៩៧៧ គាត់​ធ្វើការ​នៅ​កងចល័ត​នៅ​ស្រុក​កំពង់ស្វាយ​ ​ត្រូវ​ប្រធាន​ឃុំ​ឈ្មោះ​ ​ចក់​ ​(បច្ចុប្បន្ន​ស្លាប់​) បញ្ជា​ឱ្យ​ក្រុម​ចល័ត​របស់​គាត់​ ​ដែល​មាន​ចំនួន​សរុប​ប្រហែល​ ​១០០ នាក់​ ​ទៅ​គាស់​យក​ថ្ម​ប្រាសាទ​​ធ្វើ​ពី​ថ្មបាយក្រៀម ។​ ​ក្នុង​ការ​រុះរើ​គាស់​យក​ថ្ម​ប្រាសាទ​នេះ​ ​មាន​រយៈពេល​ប្រហែល​មួយ​ខែ​ ​ដោយ​ដឹក​ថ្ម​ដាក់​រថយន្ដ​ ​យក​ទៅ​ធ្វើ​សំណង់​ទឹក​ ​៣០ កញ្ញា ។​ ​គាត់​ពុំ​ដឹង​ថា​ ​តើ​ថ្ម​ប្រាសាទ​នីមួយៗ​ត្រូវ​គេ​វាយ​កម្ទេច​ឱ្យ​ម៉ត់​ ​ឬ​ក៏​យក​ទៅ​ធ្វើ​​សំណង់​ទាំងមូល​ទេ​ ​ពីព្រោះ​គាត់​នៅ​ធ្វើការ​តែ​កន្លែង​គាស់​យក​ថ្ម​ប្រាសាទ​ប៉ុណ្ណោះ ។​ ​គាត់​នៅ​ចាំ​បាន​ថា​ ​ប្រាសាទ​​ព្រះ​ធាតុ​នៅ​មាន​គ្រឿង​លម្អ​ស្ថាបត្យកម្ម​មួយ​ចំនួន​ ​ដូច​ជា​ ​ផ្ដែរ​ ​ហោជាង​ ​សសរ​ពេជ្រ​ ​ថ្ម​អឌ្ឍចន្ទ​ ​(កាំជណ្ដើរ​) ធ្វើ​អំពី​ថ្មភក់​ ​និង​នៅ​ខាងលើ​ប្រាសាទ​មាន​ចម្លាក់​នៅ​ល្អៗ​ច្រើន​ ​(ចម្លាក់​នៅ​ខ្លោងទ្វារ​) ប៉ុន្ដែ​ ​ចាប់តាំងពី​រុះរើ​គាស់​​យក​ថ្ម​ ​ប្រាសាទ​សព្វថ្ងៃ​នៅ​សល់​តែ​គ្រឹះ​ក្នុង​ដី​ប៉ុណ្ណោះ ។​ ​គាត់​បញ្ជាក់​ថា​ ​គាត់​ពុំ​ដឹង​ថា​ ​តើ​មាន​ថ្នាក់លើ​បញ្ជា​ឱ្យ​តា​ចក់​ ​រុះរើ​គាស់​យក​ថ្ម​ប្រាសាទ​ ​ឬ​មួយ​តា​ចក់​ខ្លួនឯង​ជា​អ្នក​ទទួលខុសត្រូវ​ឱ្យ​រុះរើ​ ​ឬ​យ៉ាងណា​ទេ ។​ ​ទោះជា​យ៉ាងណា​ ​ចំពោះ​ការ​រុះរើ​ប្រាសាទ​ទាំង​ពីរ​ខាងលើ​លោកពូ​ ​អ៊ា​ន់​ ​និង​ ​លាត​ ​ពិតជា​មានការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់​​បង់​សម្បត្ដិ​វប្បធម៌​ទ ាំងនេះ​ ​ពីព្រោះ​ថ្វី​ដ្បិតតែ​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​គោរព​ព្រះពុទ្ធ​សាសនា​ជា ​ចម្បង​ក៏​ដោយ​ ​ប៉ុន្ដែ​ ​សំណង់​ប្រាសាទ​សម្រាប់​ព្រហ្មញ្ញ​សាសនា​ទាំងនោះ​ ​នៅ​តែ​មាន​ប្រជាជន​គោរព​ ​និង​ចាត់ទុកជា​សម្បត្ដិ​វប្បធម៌​ជាតិ​ ​ដើម្បី​ទុក​សម្រាប់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​សិក្សា​ ​និង​ជា​ប្រវត្ដិសាស្ដ្រ​ដែរ ។​ ​ក្នុង​ករណី​នេះ​បញ្ជាក់​ថា​ ​ការ​រុះរើ​សម្បត្ដិ​វប្បធម៌​ ​ដែល​មាន​សំណង់​ប្រាសាទ​នេះ​ ​អាច​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ការ​ប្រឆាំង​នឹង​ ​ច្បាប់​បំផ្លិចបំផ្លាញ​សម្បត្ដិ​វប្បធម៌​នៅ​ពេល​មាន​សង្គ្រាម ។​ ​ នៅ​ខេត្ដព្រៃវែង​វិញ​ ​បើ​តាម​រយៈ​លោកពូ​ម្នាក់​អាយុ​ ​៤៥ ឆ្នាំ​ ​ដែល​រស់នៅ​ភូមិ​ដូន​ដោក​បាន​មាន​ប្រសាសន៍​ពី​ទីទួល​​មួយ​ ​មាន​ដី​ពូន​កម្ពស់​ប្រហែល​ ​២ ម៉ែត្រ​ ​ស្ថិត​នៅ​ភូមិ​ដូន​ដោក​ ​ឃុំ​ជា​ច​ ​ស្រុក​កំចាយមារ​ ​ខេត្ដព្រៃវែង​ ​ថា​ទីទួល​​​នោះ​ ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា​ ​ទួល​បឹង​កាសែត​ ​ហើយ​នៅ​ទិស​ខាងជើង​ចម្ងាយ​ប្រហែល​ ​៦៥០ ម៉ែត្រ​ ​មាន​ត្រ​ពាំង​​ធំ​មួយ​ឈ្មោះ​ត្រ​ពាំង​​រំ​សែន​ ។​ ​ដំបូង​ពុំ​មាន​នរណា​ដឹង​ថា​ ​នៅ​ទីទួល​នេះ​ជាទី​ទួល​បុរាណ​ទេ​ ​គ្រាន់តែ​ដឹង​ថា​ ​មាន​រាង​​​ស្រួច​ដូច​ជា​ភ្នំ​ទួល​តូច​ ​សុទ្ធសឹងតែ​ជា​ដី​និង​ខ្សាច់​ ​ហើយដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​នៅ​ជុំវិញ​ទីទួល​មាន​ភូមិសាស្ដ្រ​​ល្អ​នៅ​ជុ ំវិញ​មានទឹក​ ​មាន​ដីស្រែ​ ​មាន​ទីធ្លា​ស្រឡះ​នៅ​ខាងលិច​ ​មាន​រោង​សិប្បកម្ម​ ​មាន​ជីក​ព្រែក​រោង​សង្គមកិច្ច​ ​ស្ងោរ​រម្ងាស់​ថ្នាំ​ខាងត្បូង​ភូមិ​ ​មាន​រោង​ស្ករ​ខាងជើង​ជា​ស្រែ​ ​ដែល​រឹបអូស​ពី​ប្រជាជន​រាប់រយ​ហិ​កតា​បញ្ចូល​ជាមួយ​​កសិដ្ឋាន​ទាំងអស់​ ​សោ​ ​ភឹ​ម​ ​ក៏​បាន​បញ្ជា​ឱ្យ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ទីទួល​នោះ​ធ្វើ​ជា​រោង​សិប្បកម ្ម​កន្លែង​​​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា​ទៅ​វិញ​។​ ​គាត់​បាន​បញ្ជាក់​ថា​ ​ជំនាន់​តា​ភឹ​ម​ ​គាត់​មាន​ឧបករណ៍​ទំនើប​ ​ដូច​ជា​ ​ត្រាក់ទ័រ​ ​គោ​យន្ដ​ ​ម៉ាស៊ីន​ឈូស​ ​ហើយ​គាត់​ឈូស​នេះ​ ​គឺ​គ្រាន់តែ​មាន​គំនិត​ពង្រាបដី​ដើម្បី​ធ្វើ​ជា​រោង​សប្បិ​កម្ម​ប៉ុណ្ណោះ​ ​ដោយ​ពុំ​បាន​គិត​​ថា​ ​ប៉ះ​ប្រាសាទ​ទេ​ ​ហើយ​កាល​ណោះ​ពុំ​ទាន់​មាន​ប៉ះ​ប្រាសាទ​ឡើយ ។​ ​ការ​ពង្រាបដី​នៅ​លើ​ទីទួល​នេះ​ ​ទោះជា​ពុំ​មាន​​ការ​ខូចខាត​ទៅ​ដល់​ថ្ម​ប្រាសាទ​ប៉ុន្មាន​ក៏​ដោយ​ ​ក៏​អាច​ប៉ះពាល់​ដល់​ស្រទាប់ដី​វប្បធម៌​របស់​ប្រាសាទ​តាម​សម័យ​កាល​​នីមួយៗ ​ដែរ​ ​ដូច្នេះ​ ​ទាមទារ​ឱ្យ​មានការ​សិក្សា​បែប​បុរាណវត្ថុវិទ្យា​តាម​រយៈ​ការ​ធ្វើ​កំណាយ​ប ែប​វិទ្យាសាស្ដ្រ​ ​ដើម្បី​​ស្រាវជ្រាវ​ពី​សង្គម​បរិយាកាស​រចនា​សម្ព​ន្ធ័​របស់​ប្រាសាទ ។​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តំបន់​របស់​ទីទួល​ប្រាសាទ​ ​ដែល​​មាន​ត្រ​ពាំង​ដ៏​ធំ​មួយ​នៅ​ទិស​ខាងជើង​ ​អាច​ជា​តំបន់​ទីប្រជុំ​សំខាន់​ក្រៅពី​អំណោយផល​ពី​កត្ដា​ភូមិសាស្ដ្រ​ ​ទីកន្លែង​នោះ​ ​អាច​ជា​កន្លែង​សម្រាប់​គោរព​បូជា​ពិធី​សាសនា​យ៉ាង​សំខាន់​ ​ដ្បិត​លទ្ធផល​នៃ​ការ​ពង្រាបដី​របស់​ ​សោ​ ​ភឹ​ម​ ​នៅ​កន្លែង​ទីទួល​ប្រាសាទ​នេះ​ ​មាន​ព្រះសង្ឃ​ ​និង​លោក​អាចារ្យ​ ​បាន​គាស់​ថ្ម​ប្រាសាទ​ទៅ​ធ្វើ​ជា​ខឿន​នៅ​វត្ដ​​កោះ​ខ្ជាយ​ ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧​-១៩៩៨ ។ បើ​យោង​តាម​ប្រសាសន៍​របស់​លោកពូ​ប្រធាន​ភូមិ​ជា​ច​ ​គាត់​នៅ​ចាំ​បាន​​ថា​ ​ក្នុង​ជម្រៅ​ប្រមាណ​ ​២ ម៉ែត្រ​ ​ជីក​លុង​ទៅ​ក្រោម​មាន​ឥដ្ឋ​ ​និង​ថ្មបាយក្រៀម ​គឺ​អ្នក​ភូមិ​ជីក​បាន​វត្ថុ​សិល្បៈ​មួយ​​ចំនួន​ ​ដូច​ជា​ ​មាស​ស្លឹក​ស្រូវ​មាន​រាង​សំប៉ែត​ ​និង​ខ្លះ​រាង​វែង​មាសសន្លឹក​ ​មាន​រាងដូចជា​សន្លឹក​សីមា​ ​ជា​ប្រភេទ​មាស​​​ស្រួយ​ស្លឹក​ស្រូវ​រាង​តូច​ ​និង​ស្ដើង​ ​មាន​ប្រភេទ​កុលា​ភាជន៍​ជា​ពួច​ពណ៌​ខៀវ​ដូច​ចាន​រលោង​មាន​គម្រប​នៅ​ល្អ ។​ ​ដូចនេះ​ ​យើង​អាច​គិត​ថា​ ​ទីទួល​ប្រាសាទ​នោះ​អាច​ជាទី​កន្លែង​សំខាន់​នៅ​ក្នុង​តំបន់​មួយ​សម្រាប់​វិ ស័យ​សាសនា ។​ នៅ​ឯ​ខេត្ដពោធិ៍សាត់​វិញ​ ​សុ​ផា​រី​ ​រស់នៅ​ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់​ ​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មែរក្រហម​ព្យាយាម​​​សម្លាប់​ទាំង​ក្រុម​គ្រួស ារ​ ​ដោយសារ​គ្រួសារ​គាត់​ជា​ជនជាតិ​ខ្មែរក្រោម​ ​មាន​និន្នាការ​ជា​ក្បាល​យួន​ខ្លួន​ខ្មែរ ។​ ​គាត់​បាន​​រៀបរាប់​អំពី​ការ​បំផ្លាញ​ប្រាសាទដូនអន​ ​ដែល​ធ្វើ​ពី​ថ្មភក់​ទំហំ​ប្រហែល​ ​១២ ម៉ែត្រ​ ​បួន​ជ្រុង​ ​មាន​ផ្ដែរ​ ​ហោជាង​ ​សសរ​ពេជ្រ​ ​ស្ថិត​នៅ​ភូមិ​ប្រាសាទ​ឃុំ​រំលេច​ ​(បច្ចុប្បន្ន​ស្វាយដូនកែវ​) ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់​ ​ត្រូវ​ប្រធាន​កង​ ​ប្រធាន​សហករណ៍​ ​(ពុំ​ស្គាល់ឈ្មោះ​) បញ្ជា​ឱ្យ​ប្រជាជន​ក្នុងភូមិ​ធ្វើការ​រុះរើ​សំណង់​ប្រាសាទ​ទាំងអស់​យក​ទៅ​ធ ្វើ​ទ្វារ​ ​ប្រឡាយ​ ​១៧ មេ​សា​ ​ស្ថិត​នៅ​ភូមិ​ស្ដុក​ខ្លា​ ​ឃុំ​រំលេច​ ​និង​ភូមិ​គោក​រំ​ល​ ​ឃុំ​តា​លោ​ ​ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់ ។​ ​ក្នុង​ការ​រើរុះ​ប្រាសាទ​គឺ​ប្រធាន​សហករណ៍​តម្រូវ​ឱ្យ​កាប់​គាស់​ ​និង​វាយ​កម្ទេច​ថ្ម​ជា​បំណែក​តូចៗ​បន្ដ​ទៀត​ ​ដើម្បី​យក​​​ទៅ​ចាក់​ធ្វើ​ទ្វារ​ទឹក​ ​រយៈពេល​ជាង​មួយ​ខែ​ទើប​រួចរាល់ ។​ ​គាត់​គិត​ថា​ ​នេះ​គឺជា​ការ​កម្ទេច​ដើម្បី​បំបាត់​ភ័ស្ដុតាង​ ​ហើយ​​ក៏​ជា​ការ​បំផ្លាញ​វត្ដ​អារាម​ដែរ​ព្រោះ​គាត់​ ​និង​ប្រជាជន​ក្នុងភូមិ​បានឃើញ​ច្បាស់​ថា​ ​ពួក​ខ្មែរក្រហម​ ​(ពុំ​ស្គាល់ឈ្មោះ​) បាន​យក​សាស្ដ្រា​ស្លឹករឹត​ទៅ​ដេរ​ធ្វើ​មួក​ពាក់ ។​ ​ ថ្វី​ដ្បិតតែ​ព័ត៌មាន​អំពី​ការ​ប៉ះពាល់​ប្រាសាទបុរាណ​ ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ ​មាន​ចំនួន​តិចតួច​ក្ដី​ ​ក៏​វា​ធ្វើ​ឱ្យ​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​សម្បត្ដិ​វប្បធម៌​របស់​ជាតិ​កម្ ពុជា​ដែរ ​ព្រោះថា​ ​ប្រាសាទ​ទាំងនេះ​ ​គឺជា​អត្ដសញ្ញាណ​មួយ​សម្រាប់​បង្ហាញ​​ពី​អរិយធម៌​និង​វប្បធម៌​របស់​ប្រទេស ​យើង ៕​ ​ ដោយ​ ​សេង​ ​គ​ន្ធី​ ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​ ​លេខ​១០៦​ ​ខែតុលា​ ​ឆ្នាំ​២០០៨​ ប្រាសាទ​ភ្នំ​ជីសូ នៅ​ក្នុង​ខេត្ត​តាកែវ ប្រាសាទ​ភ្នំ​ជីសូ នៅ​ក្នុង​ខេត្ត​តាកែវ គំនូរ​ដើម​របស់​ប្រាសាទ​ព្រះធាតុ គំនូរ​ដើម​របស់​ប្រាសាទ​ព្រះធាតុ ទីទួល​គ្រឹះ​ប្រាសាទ​បឹងកាសែត ទីទួល​គ្រឹះ​ប្រាសាទ​បឹងកាសែត Comments (0) November 21, 2008 ដូចម្ដេចដែលហៅថាស្រីពេស្យា ? Filed under: វាក្យ​សព្ទ​ខ្មែរ ស្រី​ប្រភេទ​នេះ គ្មាន​នរណា​ម្នាក់​ដែល​មិន​ស្គាល់​ឡើយ​ ក្មេង​អាយុ​ពី​១០ ឆ្នាំ​ឡើង​ទៅ​ក៏​អាច​ដឹង អាច​ស្គាល់​ច្បាស់​ដែរ ពាក្យ​សាមញ្ញ​គេ​ច្រើន​និយម​ហៅ​ថា “ស្រី​ខូច ឬ ស្រី​សំផឹង” ។ ស្រី​ពេស្យា​មាន​របរ​រក​ទទួល​ទាន​តែ​ម្យ៉ាង​សំខាន់​ជាង​គេ​គឺ “​លក់​សម្ផស និង​ឈាមជ័រ” នៅ​តាម​ទីកន្លែង​នានា​ជា​ពិសេស​នៅ​តាម “ផ្ទះ​បន​ពេស្យា” ។ ស្រី​ប្រភេទ​នេះ គ្មាន​នរណា​ម្នាក់​ដែល​មិន​ស្គាល់​ឡើយ​ ក្មេង​អាយុ​ពី​១០ ឆ្នាំ​ឡើង​ទៅ​ក៏​អាច​ដឹង អាច​ស្គាល់​ច្បាស់​ដែរ ពាក្យ​សាមញ្ញ​គេ​ច្រើន​និយម​ហៅ​ថា “ស្រី​ខូច ឬ ស្រី​សំផឹង” ។ ស្រី​ពេស្យា​មាន​របរ​រក​ទទួល​ទាន​តែ​ម្យ៉ាង​សំខាន់​ជាង​គេ​គឺ “​លក់​សម្ផស និង​ឈាមជ័រ” នៅ​តាម​ទីកន្លែង​នានា​ជា​ពិសេស​នៅ​តាម “ផ្ទះ​បន​ពេស្យា” ។ ស្រីៗ​ពួក​នេះ បើ​តាម​ការ​សង្កេត ច្រើន​រក​ស៊ី​ក្រោម​កិច្ច​ត្រួតត្រា​របស់​មេ​បន ដែល​ជា​ក្រុម​អ្នក​បើក “ផ្ទះ​បន​ពេស្យា” ដោយ​ពុំ​សូវ​ចេញ​មុខ ប្រព្រឹត្ត​របរ​នេះ​ដោយ​អធិបតេយ្យភាព​ខ្លួន​ឯង​ទេ ។ ដូច្នេះ​ស្រី​ពេស្យា​គឺជា​នារី​ដែល​ស៊ី​ឈ្នួល​គេ​នៅ​កន្លែង​ពិសេស​មួយ​ដើម្ បី​បរិច្ចាគ​ឈាម​ជ័រ​ខ្លួន​ឯង ។ ជីវភាព​ស្រី​ពេស្យា​នៅ​ប្រទេស​ពុទ្ធសាសនិក ក៏​ដូច​ជា​ប្រទេស​ដែល​កាន់​សាសនា​ដទៃ​ទៀត​ដែរ ត្រូវ​គេ​ចាត់​ថា​ជា​របរ​រក​ស៊ី​មួយ​ថោក​ទាប​បំផុត ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្រី​ខ្មែរ​យើង កាលណា​ឈ្លោះ​គ្នា ខឹង​ខ្លាំង​ពេក​ទៅ ចូល​ចិត្ត​ជេរ​គ្នា​ថា “មេ​ស្រី​សំផឹង មេ​ចោរ​សំផឹង ឬ មេ​សំផឹង” ។ មួយ​ចំណែក​ទៀត ស្រី​ពេស្យា​ត្រូវ​គេ​និយម​ហៅថា “ស្រី​​ផ្កា​មាស” ក៏​បាន​ដើម្បី​នឹង​ឲ្យ​ពិរោះ​ត្រចៀក​អ្នក​ស្ដាប់ ។ ប៉ុន្តែ​ចំពោះ​ឈ្មោះ “ផ្កា​មាស”​ នេះ កាសែត​កោះ​សន្តិភាព លេខ​១៣៣៧ ចេញ​ផ្សាយ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​១៩៧១ បាន​បក​ស្រាយ​វិនិច្ឆ័យ ក្រោម​ទំព័រ​ទស្សនៈ​អាឡេវ មាន​សេចក្ដី​ទាំង​ស្រុក​ដូច​ត​ទៅ ៖ ផ្កា​មាស ពាក្យ​ថា “ផ្កា​មាស” មួយ​មាត់​នេះ បើ​យើង​មិន​ពិចារណា​ឃើញ​ថា​ល្អ​ណាស់ ។ អ្នក​ណា​មួយ​ដែល​មិន​ស្រឡាញ់​ផ្កា ? ផ្កា​មាន​សម្រស់​ល្អ ហើយ​ក្រអូប ។ អ្នកណា​មួយ​ដែល​មិន​ចង់​បាន​មាស ? មាស​មាន​សម្រស់​ល្អ ហើយ​មាន​តម្លៃ ។ អ្នក​ខ្លះ​ឆ្ងល់​ថា ម៉េច​បាន​ជា​គេ​យក​ពាក្យ​ដ៏​ល្អ​ទៅ​ដាក់​ឈ្មោះ​ឲ្យ​ស្រី​ខូច​ទៅ​វិញ ? ស្រី​ផ្កា​មាស ! ស្រី​ផ្កា​មាស ! ប៉ុន្តែ​បើ​យើង​ធ្វើ​វិភាគ​ពាក្យ “ផ្កា​មាស” ហើយ​ពិចារណា​ទៅ ពាក្យ​នេះ​គគ្រិច​អស្ចារ្យ ។ ពាក្យ​ថា “ផ្កា” ប្រែ​ថា ដំបៅ​ស្អុយ​រលួយ ។ ចាស់​បុរាណ​មិន​ដែល​ហ៊ាន​ហៅ​ឈ្មោះ​ជម្ងឺ​ស្អុយ​រលួយ​ទេ ដូច​ជា​ជម្ងឺ​អុត​ជា​ដើម គាត់​ហៅថា “ផ្កា” មនុស្ស​កើត​ផ្កា ។ គាត់​មាន​ជំនឿ​ថា តែ​ហៅ​ចំ​ឈ្មោះ​វាៗ​ធ្វើ​ទុក្ខ​ខ្លាំង ។ រីឯ​ “មាស” វិញ​ជា​ពាក្យ​កាត់​នៃ​ពាក្យ “ទ្វារ​មាស” ។ ដូច្នេះ​ពាក្យ “ផ្កា​មាស” ជា​ពាក្យ​គគ្រិច​អស្ចារ្យ​ ហើយ​ជា​ពាក្យ​ហៅ​ចំៗ​តែ​ម្ដង​ទៅ​លើ​គ្រឿង​ប្រដាប់​អីៗ​នោះ​របស់​ពួក​ស្រី​ខ ូច ។ បើ​យល់​ដូច្នេះ​ហើយ ពួក​ប្រុស​ខូច​កុំ​សន្មត​ខ្លួន​ឯងថា “ផ្កា​ប្រាក់” បើ​វា​មាន​​កើត​ហេតុ ហើយ​ចង់​ឲ្យ​សមសក្តិ​ត្រូវ​ហៅ​ថា “ផ្កា​គុយ្ហ… !!” ៕ អាឡេវ ចំពោះ​ទស្សនៈ​របស់​លោក​ឡេវ សន្និដ្ឋាន​លើ​ស្រ្តី “ផ្កា​មាស” នេះ យើង​មិន​ហ៊ាន​អារ​កាត់​ថា​ដូចម្ដេច​ទេ ស្រេច​តែ​មិត្ត​អ្នក​អាន​វិនិច្ឆ័យ​តាម​ចំណូល​ចិត្ត​រៀងៗ​ខ្លួន​ទៅ​ចុះ ប៉ុន្តែ​ដែល​ខ្ញុំ​លើក​យក​មក​ជម្រាប​នេះ​គ្រាន់​តែ​ជា​ឯកសារ​សម្រាប់​កម្ម​ វត្ថុ​នៃ​អត្ថបទ​របស់​ខ្ញុំ​ដែល​មាន​ចំណង​ជើង​ថា “​ដូចម្ដេច​ដែល​ហៅ​ថា​ស្រី​ពេស្យា ?” ប៉ុណ្ណោះ ។ ដក​ស្រង់​ពីសៀវភៅ “សង្គមកិច្ច និង​ស្រី​ពេស្យា” របស់​លោក ថោង សាវុធ Comments (0) November 17, 2008 ប្រាសាទវត្តអធ្វា Filed under: បូជនីយដ្ឋាន ប្រាសាទ​វត្ត​អធ្វា​ស្ថិត​នៅ​ចម្ងាយ ៧ គម ខាង​ត្បូង​ក្រុង​សៀមរាប តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​ចុះ​ពី​ផ្សារ​ចាស់​ទៅ​ភ្នំ​ក្រោម នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤ និង​លេខ​ ៥ មាន​ផ្លូវ​មួយ​បែក​ចេញ​ទៅ​ទិស​ខាង​លិច ត្រង់​ផ្លូវ​បែក​នេះ​មាន​ខ្លោង​ទ្វារ​មួយ​ដាក់​ឈ្មោះ​ថា “វត្ត​អធ្វា” ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ប្រមាណ ៥០០ ម៉ែត្រ គេ​នឹង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ​ វត្ត​អធ្វា វត្ត​នេះ​គេ​កសាង​នៅ​ជាប់​នឹង​កំពែង​ប្រាសាទ​ទិស​ខាង​ជើង ។ ប្រាសាទ​វត្ត​អធ្វា មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ស្ទើរ​ដូច​ប្រាសាទ​អង្គរវត្ត កសាង​បែរ​មុខ​ទៅ​ទិស​ខាង​លិច​ដូច​គ្នា មាន​កំពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ​ជុំ​វិញ ។ ប្រាសាទ​ធំ​ស្ថិត​នៅ​ចំកណ្ដាល​មាន​ទ្វារ​ ៤ មាន​យ៉​លយ​ចេញ​ទៅ​ខាង​លិច មាន​ប្រាង្គ​ស្ថិត​នៅ​គ្រប់​ជ្រុង​អនុទិស ។ ទោះ​បី​ជា​ពុំ​សូវ​មាន​ក្បាច់​ក្បូរ​រចនា ក៏​ប្រាសាទ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ។ នៅ​ប្រាសាទ​នេះ​ពុំ​មាន​សិលា​ចារិក​ដែល​អាច​ឲ្យ​គេ​ដឹង​ពី​ពេល​វេលា​ជាក់​ល ាក់​នៃ​ការ​សាងសង់​ទេ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​អង្គវត្ត​ដោយសា រ​កំពូល​ប្រាង្គ ។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​អធ្វា​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ នៅ​ចុង​សតវត្ស​ទី​១១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។ អារាម​អធ្វា​នៅ​ខាង​ជើង​ប្រាសាទ អារាម​អធ្វា​នៅ​ខាង​ជើង​ប្រាសាទ ប្រាសាទ​អធ្វា​មើល​ពី​ខ្លោង​ទ្វារ​ខាង​លិច ប្រាសាទ​អធ្វា​មើល​ពី​ខ្លោង​ទ្វារ​ខាង​លិច ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​អធ្វា ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​អធ្វា បណ្ណាល័យ​នៃ​ប្រាសាទ​អធ្វា បណ្ណាល័យ​នៃ​ប្រាសាទ​អធ្វា ​ប្រាសាទ​អធ្វា​មើល​ពី​ខ្លោង​ទ្វារ​ខាង​ត្បូង ​ប្រាសាទ​អធ្វា​មើល​ពី​ខ្លោង​ទ្វារ​ខាង​ត្បូង ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​អធ្វា ខ្លោង​ទ្វារ​ខាង​កើត​នៃ​ប្រាសាទ​អធ្វា អប្សរា​នៅ​ប្រាសាទ​វត្ត​អធ្វា អប្សរា​នៅ​ប្រាសាទ​វត្ត​អធ្វា អប្សរា​នៅ​ប្រាសាទ​វត្ត​អធ្វា អប្សរា​នៅ​ប្រាសាទ​វត្ត​អធ្វា ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​វត្ត​អធ្វា ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​វត្ត​អធ្វា Comments (0) November 7, 2008 អេតាណុលសែឡុយឡូសផលិតពីដើមពោត Filed under: វិទ្យាសាស្ត្រ​ថ្មី គណនា និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែ​បន្ទាត់​ខាង​ក្រោម បច្ចុប្បន្ន​នេះ នៅ​ភូមិភាគ​កណ្ដាល​ខាង​លិច​នៃ​សហរដ្ឋអាមេរិច ដើម​ពោត (ដែលកាត់​ប្រមូល​យក​ផ្លែ​រួច) ​ជា​សំណល់​ដំណាំ​​ពី ១០០ ទៅ ១៥០ លាន​តោន ​ត្រូវ​បាន​ទុក​ចោល​នៅ​ក្នុង​ទីវាល​​ដើម្បី​ការពារ​សំណឹក និង​ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​មក​ឲ្យ​ដី​វិញ ។ ឥឡូវ​នេះ ដើម​ពោត​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា ​អាច​ជា​ប្រភព​នៃ​សែឡុយឡូស​សម្រាប់​ផលិត​​ជីវឥន្ធនៈ ។ ប៉ុន្តែ​ តម្លៃ និង​ផល​កម្រៃ​នៃ​ការ​ច្រូតកាត់​​ប្រមូល​ដើម​ពោត​ត្រូវ​តែ​យក​មក​គិត​ពិចារណ ា ។ លោក Doug Karlen ជា​ធរណីវិទូ​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ​​ការ​រៀប​ចំ​ដី (ភ្ជួរ​រាស់) ​​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ក្រុង Ames រដ្ឋ Iowa បាន​មាន​ប្រសាសន៍​ថា “សំណល់​ពោត​​មិន​មែន​គ្រាន់​តែ​​ជា​សំរាម​ទេ យើង​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​អភិវឌ្ឍន៍​ការ​អនុវត្ត​នៅ​ទីកន្លែង​ជាក់លា ក់​មួយ​សម្រាប់​គ្រប់គ្រង​ការ​កាត់​យក​ចេញ​​​នូវ​ដើមពោត ដែល​មិន​មែន​ជា​វិធី​សាស្ត្រ Big-box ចំពោះការ​គ្រប់​គ្រង​ដី ។ ជាមួយនឹង​វិធី​សាស្ត្រ​ត្រឹមត្រូវ ដើម​ពោត​អាច​មាន​គុណ​ប្រយោជន៍​ជីវថាមពល​ដល់​អ្នក​ប្រើប្រាស់ និង​ផលិតករ​ជាតិ​អាមេរិច” ។ លោក​ Karlen ជា​​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​អង្គភាព​ស្រាវជ្រាវ​គុណភាព​ដី និង​ទឹក ។ ក្រុម​របស់​លោក គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ថ្នាក់​ជាតិ​ធ្វើការ​វាយ​តម្លៃ​ច្រើន​ឆ្នាំ​ពី​ត ម្លៃ និង​ផលកម្រៃ​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច ​ដែល​អាច​ទាញ​ប្រយោជន៍​ពី​ការកាត់​យក​ចេញ​នូវ​​​ដើម​ពោត​ទ្រង់ទ្រាយ​ធំ​ដើម ្បី​​ផលិត​ជា​អេតាណុល ។ គំរោង​វាយតម្លៃ​លើ​ថាមពល​កកើត​ឡើង​វិញ (REAP) នេះ កំពុង​តែ​អនុវត្ត​នៅ​ក្នុង​រដ្ឋ Alabama, Colorado, Indiana, Iowa, Minnesota, Nebraska, Oregon, Pennsylvania, និង South Dakota ។ ថ្មីៗ​នេះ លោក Karlen បាន​បញ្ចប់​ការ​ស្រាវជ្រាវ​មួយ​វគ្គ​​ពី​ឥទ្ធិពល​នៃ​ការ​អនុវត្ត​ការ​ប្រមូ លផល​ទៅ​លើ​តម្លៃ​ជីគីមី និង​គុណភាព​នៃ​ដើម​ពោត​ដែល​បាន​ប្រមូល​ផល​រួច ​សម្រាប់​ជា​វត្ថុធាតុ​ដើម​ដើម្បី​ផលិត​ជីវឥន្ធនៈ ។ ក្រុម​ស្រាវជ្រាវ​របស់​គាត់​មាន​លោក Stuart J. Birrell ជា​វិស្វករ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Iowa លោក Corey W. Radtke អ្នក​វិទ្យាសាស្ត្រ​នៃ​មន្ទីរពិសោធន៍​ជាតិ Idaho (INL) និង លោក Wally Wilhelm រុក្ខសរីរវិទូ​នៃ ARS ។ លោក Wilhelm ធ្វើការ​នៅ​អង្គភាព​ស្រាជ្រាវ​ការ​គ្រប់គ្រង​ប្រព័ន្ធ​កសិ‑បរិស្ថាន នៅ​ក្រុង​ Lincoln រដ្ឋ Nebraska ។ អ្វីៗ​អាស្រ័យ​លើ​​របៀប​នៃ​ការ​កាត់ នៅ​ឆ្នាំ ២០០៥ ក្រុម​ស្រាវជ្រាវ​នេះ រួមទាំង​លោក Reed L. Hoskinson ជាអ្នក​វិទ្យាសាស្ត្រ​នៃ INL ដែល​បាន​ចូល​និវត្តន៍​តាំង​ពីពេល​​ស្រាវជ្រាវ​នោះ​មក បាន​ធ្វើ​ការ​ពិសោធន៍​លើ​ដំណាំ​ពោត​នៅ​ជិត​ក្រុង Ames ហើយ​បន្ទាប់​មក​បាន​ប្រមូល​ផល​ដើម​ពោត​តាម​កំពស់​ចំនួន ៤ ​​ខុសៗគ្នា ដើម្បី​វាស់​ស្ទង់​ពី​បរិមាណ និង​គុណភាព​នៃ​ដើម​ពោត​ដែល​អាច​ប្រមូល​ផល​ដោយ​ប្រើ​វិធី​សាស្ត្រ​នៃ​ការ​កា ត់​​​ផ្សេងៗ ។ អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​ប្រែប្រួល​​បរិមាណ​ជីវម៉ាស​ដែល​បាន​កាត់​​រួច ដោយ​ផ្លាស់​ប្ដូរ​ប្រភេទ និង​កំពស់​​​នៃ​​ធ្មេញ​កាត់​របស់​ម៉ាស៊ីន​ប្រមូល​ផល ។ ការ​ប្រមូផល “កាត់​ខ្ពស់” ​ ដោយ​​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​កាត់​ដើម​ពោត​ត្រង់​ក្រោម​ផ្លែ​បន្តិច ដូចនេះ​មាន​តែ​ផ្លែ និង​ដើម​ពោត​ផ្នែក​ខាង​លើ​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ប្រមូលផល ។ ការ​ប្រមូលផល “​កាត់​ធម្មតា” ដែល​ប្រើ​ធ្មេញ​កាត់​ស្ដង់ដារ​ជាមួយ​នឹង Snapping rollers បាន​បន្សល់​គល់​ពោត​ត្រឹមតែ ១៦ អ៊ីញ ។ ប៉ុន្តែ​ការ​កាត់​នេះ​មិន​បាន​បង្កើន​បរិមាណ​ជីវម៉ាស​ទេ​ដោយ​ហេតុ​ថា​ផ្នែក ​​ផ្សេងៗ​របស់​រុក្ខជាតិ​ត្រូវ​បាន​ទាញ​ចូល​តាម​កង់​រមូរ (Rollers) រួច​បញ្ចេញ​​ចោល​នៅ​លើ​ដី​វិញ ។ ការ​ប្រមូល​ផល “កាត់​ទាប” ដែល​កាត់​ប្រមូល​យក​ដើម និង​ផ្លែ​ស្ទើរតែ​ទាំង​អស់ ក៏​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​បន្សល់​គល់​ពោត​តែ ៤ អ៊ីញ​ ប៉ុណ្ណោះ ។ ការ​ប្រមូល​ផល​កាត់​ទាប​លើក​ទី២ ហៅថា “ការ​កាត់​ដល់​គល់” ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រមូល​ផល​កាត់​ខ្ពស់ ។ ជីវម៉ាស​ដែល​ប្រមូល​បាន​ពី​ការ​កាត់​នេះ​មាន​ដើម​ពោត​ផ្នែក​ខាង​ក្រោម​ប្រវ ែង​តែ ៣០ អ៊ីញ និង​ស្លឹក​ដែល​នៅ​ជាប់​ជាមួយ​ប៉ុណ្ណោះ ។ នៅ​គ្រប់​វិធី​ទាំង​អស់ គ្រាប់​ពោត​ត្រូវ​បាន​បេះ​ចេញ​ពី​ស្នូល​មុន​ពេល​អ្នក​ស្រាវជ្រាវ​ចាប់​ផ្ដើ ម​ធ្វើ​ការ​វាយ​តម្លៃ ។ បន្ទាប់​ពី​ការ​ប្រមូល​ផល​បញ្ចប់​ទៅ អ្នក​វិទ្យាសាស្ត្រ​បាន​វាយតម្លៃ​កត្តា​មួយ​ចំនួន​ដូចជា ឥទ្ធិពល​នៃ​ការ​កាត់​យក​ចេញ​នៃ​ដើម​ពោត​ទៅ​លើ​ផលិតកម្ម​ដំណាំ​ និង​គុណភាព​ដី​នៅ​ពេល​ខាងមុខ សក្ដានុពល​នៃ​ផលិតកម្ម​អេតាណុល​ដែល​អាច​ប្រែប្រួល​ដោយ​វិធីប្រមូលផល និង​ថា​​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ដោះ​ស្រាយ​ការប្រឈម​នានា​ផ្នែក​ស្ថាប នា​គ្រឿង​ម៉ាស៊ីន​សម្រាប់​ប្រមូលផល ។ អ្នក​ស្រាវជ្រាវ​ទាំងនោះ​បាន​រក​ឃើញថា វត្ថុធាតុ​ដើម​ដែល​កាត់​បន្ទាប់​ពី​ការ​កាត់​ខ្ពស់​មាន​បរិមាណ​ទឹក​ប្រមាណ ៦៤ % ដែល​កាត់​បន្ថយ​គុណ​​តម្លៃ​របស់​វា​ជា​វត្ថុ​ធាតុ​ដើម ។ ជីវម៉ាស​ដែល​មាន​បរិមាណ​ទឹក​ច្រើន​ទាមទារ​ឲ្យ​ចំណាយ​ច្រើន​ជាង​ជីវម៉ាស​ស្ង ួត​ក្នុង​ការ​ប្រមូលផល រក្សាទុក និង​ដឹកជញ្ជូន​ទៅ​កាន់​ទី​សម្ភារៈ​បំប្លែង​ទៅ​ជា​អេតាណុល ។ ក្រុម​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​កាត់​យក​ដើម​ពោត​ចេញ​ធ្វើ​ឲ្យ​បាត់​បង់​អាសូត រហូត​ដល់ ៤៥ ផោន ផូស្វរ ២ ទៅ ៤ ផោន និង​ប៉ូតាស្យូម ២៣ ទៅ ៣៨ ផោន ក្នុង​ផ្ទៃ​ដី ១​អែគ័រ ។ ចំពោះ​ដី​ប្រភេទ​ខ្លះ ការ​បាត់​បង់​នេះ​អាច​ធ្វើ​ឲ្យ​មាន​កង្វះខាត​សារធាតុ​ប៉ូតាស្យូម​រយៈពេល​វែ ង​ដែល​នឹង​កាត់​បន្ថយ​ផលិតភាព​ដំណាំ ប្រសិន​បើ​ពុំ​មាន​ដាក់សំណង​​ជីគីមី​ទេ ។ ប្រសិនបើ​គិត​ជា​ដុល្លា វិធីសាស្ត្រ​កាត់​ទាប អាច​ចំណាយ​ថវិកា​ចំនួនពី ២៥ ទៅ ៣០ ដុល្លា ក្នុង​១អែគ័រ អាស្រ័យ​លើ​តម្លៃ​នៃ​ជីគីមី ។ ការ​ដាក់​សំណង​សារធាតុ​របស់​ដី​ដែល​បាត់បង់​ផ្សេងទៀត​ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ដែក ស័ង្កសី ទង់ដែង និង​ម៉ង់កាណែស នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​កើនឡើង​ថែម​ទៀត ។ ការ​គណនា​ពី​ការ​បំប្លែង​នៃ​ស្នូលពោត និង​ផ្នែក​ដទៃ​ទៀត ដើម​ពោត​ដែល​ប្រមូល​កាត់​បាន​មក​ទាំង ៤ ក្រុម ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ឥន្ធនៈ​​តាម​រយៈ​ការ​កែច្នៃ​ហៅថា Thermochemical Processing ។ ក្រុម​របស់​លោក Karlen បាន​វាស់​​ថាមពល​ទិន្នផល​ដែល​ទទួល​បាន ហើយ​បាន​សន្និដ្ឋាន​ថា កត្ដា​ដែល​ជម្រុញ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​បំប្លែង​គឺ​កម្រិត​សំណើម ​នៅ​ក្នុង​វត្ថុ​ធាតុ​ដើម ។ ក្រុម​ស្រាវជ្រាវ​ក៏​បាន​ប្រើ​វិធីសាស្ត្រ​ជ្រើស​ដើម្បី​ប៉ាន់​ប្រមាណ​ពី​ក ារ​ឆ្លើយ​តប​នៃ​ដើម​ពោត​ទាំង ៤​ក្រុម​ទៅ​នឹង​ប្រព្រឹត្តកម្ម​គីមី​បឋម ។ ប្រព្រឹត្តកម្ម​បឋម​ទាំង​នេះ​បាន​បំបែក​វត្ថុធាតុ​ដើម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ដើម​ពោត​ក្លាយ​ទៅ​ស្ករ​ងាយស្រួល​ក្នុង​ការ​បណ្ដុះ​មេ (Fermentation) ។ ពួក​គេ​រក​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ប្រព្រឹត្តកម្ម​បឋម​ជាធម្មតា​មួយ​ជាមួយ​ដើម​ពោត​កាត់​ខ្ពស ់​​​ផ្នែក​ខាងលើ​ផ្ដល់​លទ្ធផលនូវ​ផលិតកម្ម​​អេតាណុល​ច្រើន​ជាង​ដើម​ពោត​កាត ់​ខ្ពស់​រួច​កាត់​ត្រឹម​គល់ (កាត់​ខ្ពស់​ខាងក្រោម) ។ លទ្ធផល​ទាំង​នេះ​បង្ហាញថា​ដើម​ពោត​កាត់​ខ្ពស់ខាងលើ​មាន​តម្លៃ​​ផលិតកម្ម​ទា ប​ក្នុង​ការ​រៀប​ចំ​បំប្លែង​ទៅ​ជា​អេតាណុល ។ បន្ទាប់​ពី​ប្រព្រឹត្តកម្ម​បឋម និង​សម្រាំង​ដំណុះ​មេ ពួកគេ​បាន​រក​ឃើញ​ថា ទិន្នផល​អេតាណុល​រវាង​ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា និង​កាត់​ខ្ពស់​ផ្នែក​ខាងលើ​មិន​មាន​ភាព​ខុស​គ្នា​ទេ ។ ការណ៍​នេះ​បង្ហាញ​ថា​ ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា ដែល​មាន​លក្ខណៈ​ងាយស្រួល និង​ទាំង​​ល្បឿន​កាត់ បរិមាណ​ទឹក​នៅ​ក្នុង​ដើម​សម​ស្រប និង​សក្ដានុពល​តម្លៃ​កែច្នៃ​ទាប ធ្វើ​ឲ្យ​ផលិតករ​មាន​ជម្រើស​ការ​ប្រមូលផល​ដើម​ពោត​ល្អ​បំផុត​សម្រាប់​ការ​ផ លិត​ជីវឥន្ធនៈ ។ លោក Karlen មាន​ប្រសាសន៍​ថា “លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ស្នូល​ពោត និង​ផ្នែក​ខាង​លើ​នៃ​ដើម​ពោត​មាន​លក្ខណៈ​ល្អ​បំផុត​សម្រាប់​ការ​ផលិត​អេតាណ ុល ។ ហើយ​ប្រសិន​បើ​យើង​ប្រមូលផល​យក​តែ​ផ្នែក​នេះ​នៃ​ដើម​ពោត​សម្រាប់​ការ​ផលិត​ ជីវឥន្ធនៈ យើង​អាច​រក្សា​បាន​នូវ​សំណល់​ដំណាំ​គ្រប់​គ្រាន់​នៅ​ក្នុង​ទី​វាល​សម្រាប់​ ការ​អភិរក្ស​ដី” ។ ក្រុម​ស្រាវជ្រាវ​មាន​គំរោង​បន្ត​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​អំពី​ឥទ្ធិពល ​នៃ​កំពស់​ប្រមូល​ផល​ទៅ​លើ​គុណភាព​ដើម​ពោត ។ ពួក​គេ​នឹង​ធ្វើឲ្យ​ប្រែប្រួល​ការ​អនុវត្ត​ក្សេត្រសាស្ត្រ ដូចជា ចម្ងាយ​ដាំ បរិមាណ​នៃ​ការ​ដាក់​ជី និង​​ដាំ​ដំណាំ​គម្រប​ដែល​មាន​អាយុ​មួយ​ឆ្នាំ ឬ​ច្រើន​ឆ្នាំ ដើម្បី​វាយ​តម្លៃ​ពី​ឥទ្ធិពល​នៃ​កត្តា​ក្សេត្រសាស្ត្រ​ទាំង​នេះ​ទៅ​លើ​គុណភ ាព​ដើម​ពោត ។ ការ​សិក្សា​រយៈពេលវែង​ទាំង​​នេះ​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ពោត​នៅ​ក្នុង​តំ បន់​ដែល​កំពុង​តែ​ស្វែង​រក​​ជម្រើស​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​ចេរភាព​ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​អតិបរមា កាត់​បន្ថយ​តម្លៃ និង​ការពារ​ធនធាន​ធម្មជាតិ ។ អត្ថបទ​ដោយ Ann Perry, ARS បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី USDA (Agricultural Research/Oct 2008) លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​ សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ ចំនួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។ លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​ សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ចំន ួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។ លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ ជីវថាមពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។ លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ជីវថាម ពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។ Comments (0) November 6, 2008 ដើមសំរោង Filed under: វាក្យ​សព្ទ​ខ្មែរ នៅ​ពេល​ស្ដាប់​បទ​ចម្រៀង​របស់​លោក ស៊ិន ស៊ីសាមុត, “………ចម្ការ​សំរោង​កោង​កាច​អ្វី​ម៉្លេះ ខ្ញុំ​ដាំ​គេ​បេះ​គ្មាន​ក្ដី​មេត្តា…………” ខ្ញុំ​តែង​តែ​នឹក​មមៃ​ក្នុង​ចិត្ត​ថា តើ​សំរោង​ជា​ប្រភេទ​រុក្ខជាតិ​យ៉ាង​ដូចម្ដេច ? មាន​រូបរាង និង​ទ្រង់ទ្រាយ​ដូចម្ដេច​ទៅ ? មាន​ដើម​ឈើ​មួយ​ដើម​នៅ​មុខ​ការិយាល័យ​ធ្វើការ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​ទេ ។ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ខ្ញុំ​ចេញ​ចូល ឃើញ​វា​រាល់​ថ្ងៃ​ទៅ​ធ្វើ​ការ ដោយ​ពុំ​បាន​ចាប់​អារម្មណ៍​អើពើ​សួរ​នាំ​ថា​អ្វីៗ​ឡើយ ។ ថ្ងៃ​មួយ​ ខ្ញុំ​ឃើញ​ឈើ​នោះ​មាន​ផ្លែ​មូលៗ​ប៉ុន​ដៃ​ក្ដាប់​ ជា​កញ្ចុំៗ ។ ដោយ​ចាប់​អារម្មណ៍ ខ្ញុំ​ក៏​សួរ​គេ​ថា​តើ​ជា​ផ្លែ​អ្វី ? ហូប​បាន​ទេ ? គេ​បាន​ឆ្លើយ​ថា គឺ​ផ្លែ​សំរោង មិន​អាច​បរិភោគ​បាន​ទេ ។ ប្រសិន​បើ​ហូប​បាន ក៏​វា​មិន​នៅ​ននក​ននេល​ដូច្នេះ​ទេ ។ ឱ ! ហ្ន៎ ! ហ្នឹង​តើ​ដើម​សំរោង ! តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត “សំរោង” គឺជា​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​ ផ្កា​មាន​ក្លិន​ស្អុយ, គ្រាប់​ផ្លែ​ប្រើ​ស្ល​ប្រេង​បាន: ប្រេង​សំរោង ។ ដើម​សំរោង ដើម​សំរោង ផ្កា​សំរោង (មាន​ខ្លិន​ស្អុយ) ផ្កា​សំរោង (មាន​ខ្លិន​ស្អុយ) ​ផ្លែ​សំរោង​​​ខ្ចី ​ផ្លែ​សំរោង​​​ខ្ចី ផ្លែ​សំរោង​​ទុំ ផ្លែ​សំរោង​​ទុំ ផ្លែ​សំរោង​ទុំ ផ្លែ​សំរោង​ទុំ គ្រាប់​ផ្លែ​សំរោង គ្រាប់​ផ្លែ​សំរោង Comments (0) ហេតុអ្វីមនុស្សខ្លះត្រូវរន្ទះបាញ់មិនស្លាប់ ? Filed under: កំសាន្ត តើ​រន្ទះ​នោះ​មាន​ថាមពល​ខ្សោយ​ឬ បាន​ជា​ពុំ​អាច​សម្លាប់​លោក​បាន ? តើ​រន្ទះ​នោះ​មាន​ថាមពល​ខ្សោយ​ឬ បាន​ជា​ពុំ​អាច​សម្លាប់​លោក​បាន ? លោក រ៉យ សាលលីវ៉ែន ប្រជាជន​អាមេរិច​ដែល​ជា​អ្នក​ថែរក្សា​សួន​ឧទ្យាន​នៅ​រដ្ឋ​វើរជីនៀរ ត្រូវ​គេ​ចាត់​ទុក​ថា គឺ​ជា​អ្នក​ត្រូវ​រន្ទះ​បាញ់​ច្រើន​ដង​ជាង​គេ​បំផុត​លើ​លោក​នេះ ។ គាត់​ត្រូវ​រន្ទះ​បាញ់​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៤២ ហើយ​ត្រូវ​លើក​ទី​៧ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៧៧ ។ ពេល​ត្រូវ​រន្ទះ​បាញ់​ម្ដងៗ លោក សាលលីវ៉ែន ត្រូវ​រង​របួស​រាល់​លើក ។ លើក​ទី​១ គាត់​ត្រូវ​របួស​ខូច​ក្រចក​ជើង ឆេះ​រោម​ចិញ្ចើម ស្មា​ ខ្លោច​លិង្គ សរសៃ​សក់​ឆេះ​រួញ និង​ខ្លោច​រោល​ជើង ។ ប៉ុន្តែ​លោក​ក៏​នៅ​តែ​អាច​រួច​ជីវិត​រហូត​មក ។ រន្ទះ​បាញ់​ក្នុង​ល្បឿន ១៦០‑១.៦០០ គីឡូម៉ែត្រ ក្នុង ១​វិនាទី និង​បង្កើត​ឲ្យ​មាន​សីតុណ្ហភាព​ខ្ពស់​ទៅ​ដល់ ៣០.០០០ អង្សាសេ គឺ​ក្ដៅ​ជាង​ផ្ទៃ​របស់​ព្រះអាទិត្យ ៦​ដង ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល និង​ស្ញប់ស្ញែង​នោះ​ គឺ​មាន​មនុស្ស​ខ្លះ ថ្វី​បើ​ត្រូវ​វាយ​ប្រហារ​ដោយ​ថាមពល​ដ៏​ខ្លាំង​មហាសាល​បែប​នេះ​ក៏​នៅ​តែ​មិ ន​ស្លាប់ ។ រន្ទះ​បាញ់​គឺ​ជា​ចំណាំង​ភ្លើង​ដែល​កើត​ឡើង​ដោយ​ភាព​ខុស​គ្នា​របស់​ថាមពល​ន ៅ​ចន្លោះ​ដុំ​ពពក និង​លំហរ​អាកាស ឬ​ផែន​ដី វា​រមែង​ស្វែង​រក​ផ្លូវ​ដ៏​ខ្លី​បំផុត​ឆ្ពោះ​មក​រក​ផែនដី ហើយ​ចៃដន្យ​ផ្លូវ​នោះ​អាច​រត់​ចំ​គ្នា​ជា​មួយ​ក្បាល​មនុស្ស​ដែល​កំពុង​ស្ថិ ត​នៅ​កណ្ដាល​វា ។ ផ្លូវ​ខ្លី​បំផុត​របស់​រន្ទះ​បាញ់​នេះ​អាច​នឹង​រត់​ឆ្លង​កាត់​ស្មា​ចុះ​មក​ តាម​រាង​កាយ​ផ្នែក​ខាង​ណា​មួយ​ឆ្លង​កាត់​ជើង​ហើយ​បុក​ចុះ​ទៅ​រក​ផែនដី ។ ការ​ពិត​រន្ទះ​បាញ់​ពុំ​មែន​បាញ់​ប្រហារ​រាង​កាយ​មនុស្ស​ដោយ​ផ្ទាល់​ទេ គ្រាន់​តែ​វា​ខ្ចី​រាង​កាយ​មនុស្ស​ធ្វើ​ខ្សែ​ភ្លើង​ចម្លង​ចរន្ត​អគ្គីសនី​ដ ៏​ច្រើន​លើស​លប់​នេះ និង​បង្ក​ឲ្យ​មនុស្ស​ឈឺ​ចាប់​រង​របួស​រលាក​ខ្លោច​ស្បែក និង​ធ្វើ​ឲ្យ​ភ័យ​រហូត​ដល់​គាំង​ស្មារតី​បាន ។ តែ​ក្នុង​រយៈពេល​ខ្លី​ថាមពល​អគ្គីសនី​នៃ​រន្ទះ​បាញ់​ទាំង​មូល​នេះ​នឹង​រត់​ ទៅ​ក្នុង​ផែនដី​អស់ ។ ពេល​នោះ ប្រសិន​បើ​សំណាង​ល្អ​វា​មិន​អាច​រត់​ឆ្លង​កាត់​បេះដូង និង​គ្រោង​ឆ្អឹង​ខ្នង​ទេ វា​អាច​នឹង​មិន​អាច​ធ្វើ​ឲ្យ​ជន​រងគ្រោះ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ទេ ។ តែ​បើ​វា​រត់​ឆ្លង​កាត់​បេះដូង ជនរងគ្រោះ​រមែង​បាត់​បង់​ជីវិត​ជានិច្ច​ព្រោះ​ថា ​ថាមពល​ដ៏​មហាសាល​នេះ បាន​កំទេច​បេះដូង ឬ​ធ្វើ​ឲ្យ​បេះដូង​គាំង​ឈប់​ដើរ ហើយ​លទ្ធផល​ចុង​ក្រោយ​គឺ​ស្លាប់ ។ ករណី​របស់​ លោក រ៉យ សាលលីវ៉ែន ដែល​ត្រូវ​រន្ទះ​បាញ់​ជា​ច្រើន​ដង​តែ​លោក​នៅ​តែ​គង់វង្ស​ជិវិត​នោះ គឺ​មក​ពី​លោក​សំណាង​ល្អ​ត្រូវ​ចរន្ត​រន្ទះ​បាញ់​មិន​រត់​ឆ្លង​កាត់​បេះដូង ឬ​ទ្រនុង​ឆ្អឹង​ខ្នង​នោះ​ទេ ៕ Comments (0) November 5, 2008 នង្គ័លគោមួយ Filed under: កសិកម្ម គំនូរ​បច្ចេកទេស​នៃ​នង្គ័ល​គោ​មួយ គំនូរ​បច្ចេកទេស​នៃ​នង្គ័ល​គោ​មួយ ១. លំនាំ​ដើម នៅ​ប្រទេស​កម្ពុជា មាន​កសិករ​ជា​ច្រើន ដែល​និយម​ចូលចិត្ត​ប្រើប្រាស់​នង្គ័ល​ភ្នាង​អូស​ដោយ​សត្វ​ពាហនៈ ។ គេ​ប្រើ​វា​ក្នុង​ការ​រៀប​ចំ​ដី ទោះ​ណា​ជា​មាន​ការ​រីកចម្រើន​ខាង​ត្រាក់ទ័រ នៅ​ក្នុង​ឆ្នាំ ១៩៦០ យ៉ាងណា​ក៏​ដោយ ។ ដោយសារ​ត្រាក់ទ័រ និង​ប្រេង​ឥន្ធនៈ​វាមាន​តម្លៃ​ថ្លៃ ទើប​កសិករ​យក​ចិត្ត​ទុក​ដាក់​ពី​កម្លាំង​សត្វ​ដែល​មាន​តម្លៃ​ថោក យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​រៀបចំ​ដី ។ តាម​ការ​ឯកភាព​ពី​អង្គការ FAO ក្របី​ទម្ងន់ ៤០០‑៩០០ គក អាច​បង្កើន​កម្លាំង​អូស​ទាញ​ពី ៥០​‑​៨០ គកហ្វក សមមូល​នឹង ០,៧ សេះ នឹង​មាន​ល្បឿន​មធ្យម​ពី ០,៨​‑​០,៩ ម/វិនាទី ការ​សិក្សា​នៅ​កោះ​តៃវ៉ាន់​នា​ឆ្នាំ ១៩៧១ គឺ​បាន​លទ្ធផល​ដូចនេះ​ដែរ ។ ១.១. ជម្រៅ​ភ្ជួរ ការ​រៀប​ចំ​ដី​មាន​អត្ថន័យ​សំខាន់​ណាស់ ក្នុង​ការ​បង្កបង្កើន​ផល និង​ក្នុង​ការ​ត្រួត​ពិនិត្យ​ស្មៅ​ចង្រៃ នៅ​ក្នុង​ផលិតផល​ស្រូវ​វស្សា ។ ការងារ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម និង​ថាមពល​មួយ​ផ្នែក​ធំ​នៅ​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ ។ ចំណុច​មួយ​ដែល​ជា​លក្ខខណ្ឌ​ដំបូង​បង្អស់​នៃ​ការ​ចំណាយ​កម្លាំង​ខ្ពស់ និង​ប្រេង​ឥន្ធនៈ គឺ​ការ​ស្មុគស្មាញ​ហួស​ប្រមាណ​ដែល​ដី​ស្រែ​ជាទូទៅ ត្រូវ​បាន​គេ​ធ្វើ​ការ​ភ្ជួររាស់ ។ ការអនុវត្ត​ក្នុង​ការ​ភ្ជួរ​រាស់​ដី គឺ​ជា​អប្បរមា ត្រូវ​បាន​គេ​លើក​យក​មក​ធ្វើ​អាជីវកម្ម ដោយ​បន្ថយ​បរិមាណ​ផ្ទៃ​ដីភ្ជួររាស់​ដើម្បី​សន្សំ​ថាមពល ។ ការ​កំណត់​ជម្រៅ​ភ្ជួរ​ បាន​ផ្ដល់​នូវ​សក្ដានុពល​ស្រដៀង​គ្នា ទៅ​លើ​ការ​បន្ថយ​ការ​ចំណាយ​ថាមពល​នៅ​ក្នុង​ស្រែ​មាន​ទឹក ។ ការ​ភ្ជួររាស់​តាម​របៀប​បុរាណ គឺ​ការ​ភ្ជួរ​ដី​ជម្រៅ ១២ សម លើស​ការ​ចាំ​បាច់​របស់​សេចក្ដី​ត្រូវការ​នៃ​កសិដ្ឋាន ។ បន្ទាប់​ពី​ភ្ជួរ និង​បញ្ចូល​ទឹក​ ២​‑​៣ ថ្ងៃ​ មក គេ​រាស់​ជាមួយ​រនាស់​ធ្មេញ​ទៀត ។ ការងារ​នេះ​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ជម្រៅ​នៃ​ដី​រឹង​បាត​ក្រោម ទៅ​តាម​ការងារ​ក្នុង​រដូវ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក និង​មាន​ការ​ចំណាយ​ថវិកា​ច្រើន ។ ការ​អនុវត្ត​ភ្ជួរ​រាស់​តាម​ប្រពៃណី​ ភ្ជួរ​រាស់​ដី​មួយ​ហិកតា ជា​មួយ​នឹង​នង្គ័ល​បុរាណ និង​សត្វ​មួយ​ក្បាល យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​ប្រហែល ៦៥ គម ។ តាម​លក្ខខណ្ឌ​នៃ​ទិន្នផល​កសិដ្ឋាន វា​ត្រូវការ ៧,៥ ថ្ងៃ ដើម្បី​ភ្ជួរ​ដី​ឲ្យ​ហើយ​ក្នុង​មួយ​ហិកតា​ជា​មធ្យម ។ ១.២. ការ​ចាំ​បាច់​ទាំង​ឡាយ ការងារ​ចាំបាច់​ធំៗ​នៃ​គំរោង គឺ​ធ្វើការ​អភិវឌ្ឍន៍​នង្គ័ល​គោ​មួយ​ដែល​មានៈ 1. អាច​បង្កើន​បរិមាណ​ទិន្នផល​ភ្ជួរ 2. ទម្ងន់​ស្រាល មិន​ធ្ងន់​ជាង ១០ គក 3. ងាយ​សាង​សង់ និង​ប្រើប្រាស់ 4. មាន​តម្លៃ​ថោក ‍«៥០ ដុល្លា» ២. សម្ភារៈ និង​វិធី​សាស្ត្រ ២.១. ពិណ៌នា​អំពី​គំរូ ឧបករណ៍​គំរូ​នេះ ជា​នង្គ័ល​គោ​មួយ ដែល​សង់​ឡើង​ដោយ​បំពង់​ទីប ៣ ពត់​ដាក់​ត្រួត​លើ​គ្នា តាម​រាង​អក្សរ «អេស» ។ ភ្នាង​ និង​ផាល​ធ្វើ​ឡើង​ដោយ​ឈើ​ធន់​នឹង​ដី និង​ផាល​ធ្វើ​អំពី​ដែក​ស្ល​ចាក់​ពុម្ព ។ ដង​នង្គ័ល​ធ្វើ​ពី​បំពង់​ទីប ដែល​មាន​អង្កត់​ផ្ចិត ២៧ មម ស្ដើង​ផ្សា​ភ្ជាប់​គ្នា ។ ២.២. ចំណុច​សំខាន់​នៃ​ការ​ភ្ជួរ ជម្រៅ​អាចម៍​បំណាស់ ត្រូវ​បាន​វាស់​ឡើង​ចំ​ចំណុច​កណ្ដាល​នៃ​គន្លង និង​លំដាប់​ស្រទាប់​បាត​គន្លង ។ យើង​វាស់​យក​ដោយ​ព្រាវៗ ។ មុខ​កាត់​អាចម៍​បំណាស់ ត្រូវ​បាន​វាស់​ដោយ​ម៉ែត្រ យក​តាម​បណ្ដោយ​គន្លង ។ ល្បឿន​ភ្ជួរ​បាន​មក​ដោយ​វាស់​រយៈ​ពេល​ដែល​នង្គ័ល​ភ្ជួរ​ក្នុង​ចម្ងាយ​កំណត់ ​មួយ ។ ៣. លទ្ធផល និង​ការ​ពិភាក្សា ៣.១. ការ​អភិវឌ្ឍន៍​នៃ​ឧបករណ៍​គំរូ និង​ចំណុច​សំខាន់ៗ​នៃ​ការ​ភ្ជួរ ៣.១.១. ប្រវែង​ប្រឡោះ​នៃ​ដង​នង្គ័ល ជាការ​ចាំ​បាច់​ណាស់ ត្រូវ​សម្រេច​ឲ្យ​ប្រឡោះ​រវាង​ដង​នង្គ័ល និង​ចុង​ផាល មាន​ប្រវែង​មិន​តិច​ជាង ១៧៥ មម ។ បើ​ប្រឡោះ​នេះ​តូច វា​ធ្វើ​ឲ្យ​កើត​ឡើង​ការ​ជាប់​ស្ទះ​នៃ​ស្មៅ ជញ្ជ្រាំង ដុំ​ដី​ធំៗ នៅ​លើ​គ្រោង​នង្គ័ល ។ ហេតុ​ដូច​នេះ​ហើយ ទើប​វា​មិន​ត្រឹម​តែ​បន្ថែម​កម្លាំង​ទាញ​ទេ គឺ​វា​ថែម​ទាំង​ពិបាក​ក្នុង​ការប្រើប្រាស់​ផ្សេង​ទៀតផង ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​ចុក​ជាប់​ពេញ​ទៅ​ដោយ​កាក​សំណល់ ។ ៣.១.២. ជម្រៅ​ភ្ជួរ ជម្រៅ​ភ្ជួរ​សម្រេច​បាន​ប្រវែង​កំណត់​ពី ៨០‑១០០ មម ដែល​ជា​កម្រិត​ចំណាត់​ថ្នាក់​សមស្រប​តាម​ការ​ភ្ជួររាស់ ។ ឯកសណ្ឋានភាព​នៃ​ការ​មុត​ដី អាច​ស្រាយ​បញ្ជាក់​តាម​ការ​ប្រែប្រួល ដោយ​ផ្អៀង​ដង​យាម​នង្គ័ល ។ ធ្វើ​ចលនា​ដង​យាម​ងាក​មក​ឆ្វេង ធ្វើ​ឲ្យ​ចំណុច​របស់​ផាល​ងាក​ឡើង​លើ និង​បើ​ផ្អៀង​ទេរ​បញ្ច្រាស់ នោះ​នង្គ័ល​វា​មុត​ជ្រៅ ។ នេះ​ជា​ការ​អនុវត្ត​មួយ ដោយ​គ្មាន​ការ​លំបាក ក្នុង​ការ​ត្រួត​ពិនិត្យ​ជម្រៅ​ភ្ជួរ ។ ៣.១.៣. មុខ​កាត់​អាចម៍​បំណាស់ មុខ​កាត់​របស់​នង្គ័ល​នេះ​មាន​ប្រវែង ១២០ មម ។ បើ​ប្រៀប​ធៀប​ជាមួយ​នង្គ័ល​បុរាណ គឺ​តិច​ជាង​នង្គ័ល​បុរាណ​ដែល​មាន​មុខកាត់ ១៨០ មម ។ បើ​នង្គ័ល​ធ្វើ​សកម្ម​ភាព​មុត​ដី​ត្រង់​ចំណុច​កោង​ខាង​ក្រោម​នៃ​ផាល​របស់​វ ា​នោះ វា​ធ្វើ​ឲ្យ​មុខ​កាត់​អាចម៍​បំណាស់​ថយ​ចុះ ក្នុង​ជម្រៅ​ដ៏​រាក់ ។ ៣.១.៤. ល្បឿន​ភ្ជួរ ល្បឿន​ភ្ជួរ​ជាមធ្យម ៣,២៤ គម/ម៉ោង «០,៩ ម/វិនាទី» ។ ទិន្នផល​ដី​ភ្ជួរ​គឺ ៤,៦៦ អា​/ម៉ោង ។ ៣.១.៥. សង្ខេប​អំពី​កម្រិត​ទំហំ និង​លក្ខណៈ​ពិសេស​របស់​ឧបករណ៍ លក្ខណៈ​ពិសេសៈ * មុខ​កាត់​ធ្វើ​ការៈ ១២០ មម * ទិន្នផល​ការដ្ឋានៈ ៤,៦៦ អា/ម៉ោង ស្មើ​នឹង​នង្គ័ល​បុរាណ​គោ​ពីរ * ទម្ងន់​ស្រាល និង​ងាយ​ស្រួល​ប្រើៈ នង្គ័ល​មាន​ទម្ងន់ ១០ គក ហេតុ​នេះ​ស្រួល​លើក​ដាក់ ភ្ជួរ​បាន​ជម្រៅ​ស្មើ * ការងាយ​ស្រួល​ផលិតៈ សម្ភារៈ​មាន​លក់​ក្នុង​ស្រុក ធ្វើ​ប្លង់​ ដើម្បី​ផលិតកម្ម តម្លៃ​ទាប * ងាយ​ស្រួល​ផ្លាស់​ប្ដូរ​គ្រឿងៈ ផាល ភ្នាង ងាយ​ស្រួល​ផ្លាស់​ប្ដូរ បើ​សឹក​រេចរឹល កម្រិត​ទំហំៈ * ទម្ងន់ៈ ១០ គក * បណ្ដោយៈ ១.៦៦៤ មម * ទទឹងៈ ១៥០ មម * កំពស់ៈ ៨០០ មម * តម្រូវការ​ថាមពលៈ គោ​មួយ * ទិន្នផល​មធ្យមៈ ៤,៦៦ អា/ម៉ោង សូម​ចុច​ទីនេះ​ដើម្បី​ទស្សនា​ការ​ភ្ជួរ​ដី​ដោយ​នង្គ័ល​គោ​មួយ​នៅ​ប្រទេស​កូ រ៉េ​ខាងជើង Comments (0) November 3, 2008 ឥន្ធនៈនៅពេលអនាគត Filed under: វិទ្យាសាស្ត្រ​ថ្មី ដំណាំ​ចំណី​សត្វ​គឺ​ជា​វត្ថុធាតុ​​ដើម​​សែលុយឡូស ។ ការ​ចម្រាញ់​ជីវសាស្ត្រ​ថ្មីៗ ។ កំណើន​ប្រាក់​ចំណូល​នៃ​កសិដ្ឋាន ។ ​ចំណី​អាហារ​ធ្វើ​ពី​ត្រី​​មាន​តម្លៃ​ថោក ។ ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល​នា​ពេល​បច្ចុប្បន្ន​នឹង​មាន​ឥទ្ធិពល​លើ​ឧស្ សាហកម្ម​កសិកម្ម​ និង​ប្រភេទដំណាំ​ទាំងអស់​តាម​វិធីជាច្រើន ។ មិនមែន​គ្រាន់​តែ​ជាពាក្យ​សម្រាប់​វិស័យ​ជាក់​លាក់​មួយ​ទេ “ការ​ចម្រាញ់​ជីវសាស្ត្រ” ​គឺ​ជា​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សហរដ្ឋអាមេរិច​តាំង​តែ​ព ី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​របស់​សេវាកម្ម​ស្រាវជ្រាវកសិកម្ម (ARS) ​ជួយ​ផ្ដល់​នូវ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​អេតាណុល​ដើម្បី​គាំទ្រ​ដល់​កា រ​ធ្វើ​ចម្បាំង ។ ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​នេះ​មិន​បាន​បញ្ឈប់​នៅ​ត្រឹមហ្នឹង​ទេ ហើយ​​ ARS ​នៅ​តែ​បន្ត​​ឈាន​មុខ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល ។ បច្ចុប្បន្ន ផលិតផល​ថ្មីៗ​កំពុង​តែ​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ ។ ការ​ស្រាវជ្រាវ​អំពី​ថាមពល​ជំនួស (ប្រេង​ឥន្ធនៈ​បាន​មក​ពី​រ៉ែ) ​មាន​សន្ទុះ​ឈាន​ឡើង ។ អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ប្រទេស​អាមេរិច​​កំពុង​តែ​អង្កេត​អំពី​វិធី​ ដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍​សេនេទិច ផលិតកម្ម​ប្រកបដោយ​ចេរភាព និង​ការ​បំប្លែង​​ជីវឥន្ធនៈ​ពី​វត្ថុធាតុ​ដើម (បាន​មក​ពី​កសិកម្ម) ​​នៅ​ក្នុង​វិធី​​ដែល​កម្រិត​ជា​អប្បរមា​នូវ​ផល​ប៉ះពាល់​នៃ​ផលិតផល​​ថ្មី​ទ ាំងនេះទៅ​​លើ​តម្លៃ និង​អត្ថិភាព​នៃ​ម្ហូបអាហារ ។ ឧទាហរណ៍ ARS កំពុង​តែ​ឈាន​មុខ​ក្នុង​ការ​ស្រាវជ្រាវ​អំពី​សារធាតុ​ភ្នាស​កោសិកា​ដែល​ជា​ ប្រភព​ថាមពល​អាច​កកើត​ឡើងវិញ​​ដែល​មាន​ចំនួន​​ច្រើន និង​​មិន​មែន​ជា​​ចំណី​អាហារ​​ ។ សែលុយឡូស Lignin និង​សមាសធាតុ​ដទៃ​ទៀត​នៃ​ភ្នាស​កោសិកា​រុក្ខជាតិ​មាន​នៅ​ក្នុង​​ដើម​​ពោត និង​សំណល់​រុក្ខជាតិ​ផ្សេងៗ​ទៀត ចំបើង​ស្រូវ​សាឡី កាក​សំណល់​ចំណី​អាហារ និង​ស្មៅ​រស់​បាន​យូរ​ ដូច​ជា ស្មៅ​Switchgrass ។ ស្មៅ​ដ៏​ខ្លាំង​​មាន​ដើម​កំណើត​នៅ​អាមេរិច​ខាង​ជើង​នេះ​គឺ​ជា​ប្រធានបទ​នៃ​ គម្រោង​​ស្រាវជ្រាវ​ជា​ច្រើន​របស់​ARS ។ នៅ​ក្រុង Albany រដ្ឋ California អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​បញ្ជាក់​ពី​ដំណាក់​កាល​បន្ត​បន្ទា​ប់​រាប់​ពា ន់​ឆ្នាំ​នៃ​បំណែក​សែន​របស់ Switchgrass ដើម្បី​ស្វែង​រក​លក្ខណ៍ដ្ឋាន​​​មាន​ប្រយោជន៍ ។ នៅ​ក្រុង Lincoln រដ្ឋ Nebraska អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​អភិវឌ្ឍន៍​ពូជ​ថ្មីៗ​​សម​ស្រប​នឹង​​លក្ខខណ្ឌ​ ផលិតកម្ម​ខុសៗ​គ្នា ។ នៅ​ក្រុង Madison រដ្ឋ Wisconsin អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​សែន និង​យុទ្ធសាស្ត្រ​ដើម្បី​បង្កាត់ Switchgrass ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​​សម្រាប់​ផលិតកម្ម​ជីវឥន្ធនៈ ។ នៅសាកលវិទ្យាល័យ​ Park រដ្ឋ Pennsylvania អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​វាយ​តម្លៃ​ពី​ផលប្រយោជន៍​​ផ្នែក​បរិស្ថាន​នៃ​ ស្មៅ Switchgrass ។ នៅ​ក្រុង Peoria រដ្ឋ Illinois អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​មីក្រុប​ដែល​អាច​​បង្កើន​ការ​ប ំប្លែង Switchgrass ទៅ​ជា​ជីវឥន្ធនៈ ។ ARS កំពុង​តែ​អង្កេត​ជម្រើស​ប្រកប​ដោយ​សក្ដានុពល​ជាង​១០​ផ្សេង​ទៀត រួមមាន ប្រភេទ​ស្មៅ​ផ្សេងៗ Alfalfa និង ស្រូវ​បាឡេ ហើយ​និង​អនុផល​ពី​ផលិតកម្ម​ និង​ការ​កែច្នៃ​កសិកម្ម ដូចជា លាមក​សត្វ និង​សំបក​ក្រូច ផងដែរ ។ កិច្ច​ប្រឹងប្រែង​សហប្រតិបត្តិការ​ទាំងនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​ចម្រាញ់​ជីវសាស្ត្រ​មាន​វត្ថុធាតុ​​ដើម​​ដ៏​សម្បូរបែប​ក្នុង​ការ​ផលិត ​ជីវឥន្ធនៈ ។ ទោះបីជា​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​របស់ ARS ទាក់ទិន​តែ​នឹង​ដំណាំ និង​ប្រភេទ​ពូជ​ដំណាំ​ជាក់​លាក់​ក៏​ដោយ ក៏ ARS បាន​​រួម​បញ្ចូល​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​អាច​​ផ្ដល់​ផល​ប្រយោជន៍​ការ​ពិត​​​​ដល់​ការ​ស ្រាវជ្រាវ​​ប្រភេទ​ពូជ​ដំណាំ​ផ្សេងៗ​ទៀត ។ អ្វី​ដំណើរការ​ល្អ​នៅក្នុង​កសិដ្ឋាន​តូច​មួយ​នៅ​រដ្ឋ Pennsylvania អាច​នឹង​មិន​ដំណើរការ​នៅ​ក្នុង​កសិដ្ឋាន​ធំ​នៅ​រដ្ឋ California ទេ ។ ការ​បញ្ជាក់​ថា​​តើ​ដំណាំ​ណា​មួយ​គួរ​ដាំ​នៅ​ក្នុង​តំបន់​ជាក់លាក់​​ណា​មួយ ​នៅ​ក្នុង​ប្រទេស ការ​កំណត់​អត្តសញ្ញាណ​ការ​អនុវត្ត​ល្អ​បំផុត​សម្រាប់​​ការ​ដាំ​ដំណាំ​ និង​ការ​ជ្រើរើស​លក្ខខណ្ឌ​ចម្រាញ់​ជីវសាស្ត្រ​ល្អ​បំផុត​ គឺ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រជា​​ប្រព័ន្ធ​​នៃ​ការ​ស្រាវជ្រាវ​របស់ ARS ។ ការ​សិក្សា​ដូចនេះ ធ្វើ​ឲ្យ​ដំណោះស្រាយ​ឥន្ធនៈ​ជំនួស​អាច​ធ្វើ​ទៅ​បាន​ចំពោះ​កសិដ្ឋាន និង​តំបន់​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព ទទួល​បាន​ប្រាក់​ចំណេញ​បន្ថែម និង​ប្រកប​ដោយ​​ចេរភាព​ ។ ពហុផលិតផល​បាន​មក​ពី​ការ​ចម្រាញ់​ជីវសាស្ត្រ​ជំនាន់​ថ្មី​​ក៏​បាន​កើត​ឡើង​ ចេញ​ពី​ការ​ស្រាវជ្រាវ​ជីវឥន្ធនៈ​របស់ ARS ផងដែរ ។ ផលិតផល​ទាំងនេះ​កំពុង​តែ​បង្កើត​កាលានុវត្តភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រ ាប់​វិស័យ​កសិកម្ម ។ ឧទាហរណ៍​ដ៏​ឆ្នើម​មួយ​គឺ Glycerol ជា​ពហុផលិតផល​នៃ​ផលិតកម្ម​ជីវម៉ាស៊ូត ។ អ្នក​ស្រាវ​ជ្រាវ​​នៃ ARS នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិភាគ​​ខាងកើត​ នៅ​ក្រុង Wyndmoor រដ្ឋ Pennsylvania បាន​រក​ឃើញ​សក្ដានុពល​មិន​អាច​កាត់​ថ្លៃ​​បាន​នៃ​ការ​ប្រើប្រាស់ Glycerol ដូចជា នៅ​ក្នុង​ផលិតកម្ម Polyester bio-polymers ដែល​អាច​ប្រើ​ជា​ផ្លាស្ទិច ឬ​ជា​ធាតុ​ស្អិត ។ ចំណែកឯ​ពហុផលិតផល​ថ្មីៗ​ ដូចជា​ប្រេង​ចម្អិន​ម្ហូប សារធាតុ​បន្ថែម​ម្ហូបអាហារ និង​ចំណី​វារីវប្បកម្ម នឹង​លើក​ស្ទួយ​ប្រាក់​ចំណេញ​នៃ​ការ​ចម្រាញ់​ជីវសាស្ត្រ​នាពេល​បច្ចុប្បន្ន និង​អនាគត ។ ការ​ស្រាវជ្រាវ​ពី​ផលិតកម្ម​វត្ថុធាតុ​ដើម​​របស់ ARS គឺ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នូវ​បរិមាណ និង​គុណភាព​នៃ​វត្ថុធាតុដើម​សម្រាប់​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ទាំងកសិករ និង​អ្នក​បំប្លែង​នឹង​ទទួល​បាន​ប្រាក់​ចំណេញ ។ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍​សម្រាប់​ជួយ​កសិករ និង​អ្នក​ប្រតិបត្តិការ​ចម្រាញ់​ជីវសាស្ត្រ​ធ្វើការ​បណ្ដាក់​ទុន​វិនិយោគ ហើយ​ការ​ស្រាវជ្រាវ​របស់​ ARS កំពុង​តែ​បង្កើត​ឧបករណ៍ និង​វិធីសាស្ត្រ​ដោយ​​ធ្វើ​ឲ្យ​គុណប្រយោជន៍​សេដ្ឋកិច្ច​​នៃ​ជីវឥន្ធនៈ​អតិប រមា ហើយ​ជាមួយ​គ្នា​នេះ​ក៏​បាន​ការពារ​ដី ខ្យល់ និង​ធនធានទឹក​របស់​យើង​ផងដែរ ។ អ្នក​វិទ្យាសាស្ត្រ​របស់ ARS ក៏​កំពុងតែ​កំណត់​ពី​វិធី​សាស្ត្រ​បំប្លែង​ដែល​ដំណើរការ​ល្អ​ជាមួយ​ដំណាំ​ជ ាក់​លាក់ និង​កំពុង​តែ​កំណត់​អត្តសញ្ញាណ​ប្រព័ន្ធ​ផលិតកម្ម​វត្ថុធាតុ​ដើម​​ដើម្បី​ឲ ្យ​បាន​ផល​ចំណេញ​អតិបរមា និង​មាន​និរន្តរភាព ។ ការ​ស្រាវជ្រាវ​របស់ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍ និង​វិធីសាស្ត្រ​នានា​ដើម្បី​​ពន្លឿន​ដំណើរការ​បំប្លែង ដែល​ធ្វើ​ឲ្យ​តម្លៃ​​ផលិតកម្ម​ទាប ។ ឧទាហរណ៍ ថ្មីៗ​នេះ ARS បាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​ឧបករណ៍​ញាណ (Sensor) ដើម្បី​តាមដាន​ការ​បប្លែង​​នៃ Xylose និង Arabinose ជា​ស្ករ​២​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ជីវម៉ាស​សម្រាប់​បប្លែង​ទៅ​ជា​អេតាណុល ។ ARS កំពុង​តែ​ពង្រីក​ការ​អង្កេត​ស្រាវជ្រាវ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ជម្រើស ​ឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​ពី​កសិដ្ឋាន​ដែល​អាច​ជួយ​សម្រាល​ការ​ពឹង​ផ្អែក​រ បស់​សហរដ្ឋ​អាមេរិច​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស និង​កាត់​បន្ថយ​ការ​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស ។ ទិស​ដៅ​ចម្បង​របស់​ផ្នែក​​ជីវថាមពល និង​ថាមពល​ជំនួស នៃ ARS គឺ​ផ្សព្វផ្សាយ​នូវ​បច្ចេកវិទ្យា និង​ផលិតផល​កសិកម្ម​ដែល​អាច​ផលិត​ជា​ជីវថាមពល​ប្រកប​ដោយ​ប្រាក់​​ចំណេញ និង​ប្រកប​ដោយ​ចេរភាព​ពី​ធនធាន​មិន​ចំណី​អាហារ​​ដែល​អាច​កកើត​ឡើង​វិញ ។ ដោយ​មាន​អ្នក​ជំនាញ​នៅ​ក្នុង​បរិបទ​វិទ្យាសាស្ត្រ​ពាក់​ព័ន្ធ​ទាំងអស់ ARS​ មាន​តួនាទី​ពិសេស​ក្នុង​ការ​រួម​បញ្ចូល​នូវ​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ​ដ ែល​ត្រូវ​ការ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វត្ថុធាតុ​ដើម ផលិត​កម្ម​វត្ថុធាតុ​ដើម និង​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ផលិតកម្ម​ជីវឥន្ធនៈ​គឺ​មាន​និរន្តរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​បរិស្ថាន ។ ហើយ​ការ​ពិត​ដែល ARS មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជា​មួយ​មនុស្ស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម្ ហូបអាហារ និង​កសិកម្ម​ទូទាំង​សហរដ្ឋ​អាមេរិច មាន​ន័យ​ថា ARS នឹង​ផ្ដោត​ការ​ស្រាជ្រាវ​ដែល​អាច​រួម​បញ្ចូល​​ដ៏​ត្រឹមត្រូវ​នូវ​ផលិតកម្ម​ ជីវឥន្ធនៈ​ទៅ​ក្នុង​វិស័យ​កសិកម្ម ។ ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​​បង្កើត​កាលានុវត្តភាព​ការងារ និង​ស្រប​ពេល​ជាមួយ​គ្នា​បន្ថយ​សម្ពាធ​ទៅ​លើ​ការ​បំពុល​បរិស្ថាន ។ ARS សង្ឃឹមថា​កសិករ ឧស្សាហករ និង​អ្នក​ប្រើប្រាស់​អាមេរិច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​សម្បើម​នេះ ។ អត្ថបទ​ដោយ Bob Fireovid បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី USDA (Agricultural Research/Oct 2008) Comments (0) * ទំព័រដើម * ឈូកខ្មែរ​សោតទស្សន៍ * Categories: + កសិកម្ម + កំសាន្ត + ឃ្លាំង​គំនិត + ចំណេះ​ធ្វើ + បូជនីយដ្ឋាន + ប្រវត្តិ​ជន​សំខាន់ + ប្រវត្តិសាស្ត្រ + រឿងរ៉ាវ​ទាន់​កាល + វាក្យ​សព្ទ​ខ្មែរ + វិទ្យាសាស្ត្រ​ថ្មី + អរិយធម៌​ខ្មែរ * Choukhmer: + login + register * Search: _______________ search * Archives: + December 2011 + September 2011 + August 2011 + July 2011 + May 2011 + April 2011 + March 2011 + February 2011 + December 2010 + November 2010 + October 2010 + September 2010 + August 2010 + July 2010 + June 2010 + May 2010 + April 2010 + March 2010 + February 2010 + January 2010 + December 2009 + November 2009 + October 2009 + September 2009 + August 2009 + July 2009 + June 2009 + May 2009 + April 2009 + March 2009 + February 2009 + January 2009 + December 2008 + November 2008 + October 2008 + September 2008 + August 2008 + July 2008 + June 2008 + May 2008 + April 2008 + June 2007 * CAPTION: November 2008 M T W T F S S « Oct Dec » 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 * Popular Posts This Month + សុភាសិត​ខ...: 110 + ប្រវត្ដិស...: 72 + ឧបករណ៍​ភ្...: 64 + អំពី​ការ​...: 60 + វេយ្យាករណ...: 54 + រឿងនិទាន​...: 52 + ការគ្រប់គ...: 51 + យុគដើម​នគ...: 42 + អេតាណុលសែ...: 40 + ឥន្ធនៈនៅព...: 39 + កោះសន្តិភ...: 38 + About me: 36 + ការ​គ្រប់...: 30 + ព្រះពុទ្ធ...: 29 + លក្ខណៈ​​រ...: 28 + ប្រពលវប្ប...: 26 + ព្រះថោង​...: 25 * Most Recent Posts + ជូនពរ... + ញឹក​ព... + ចិត្ត... + សម្គា... + ស្វែង... + អត្ថន... + បិណ្ឌ... + ចង់​ច... + សម្គា... + ស្វែង... + អំពី​... + ជីវិត... + ជំទាស... + ឃើញ​ឈ... + ងើយ​ស... + សម្គា... + ស្វែង... + ដើម​ក... + វត្ត​... + ឃើញ​ខ... * Links: + បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ + កំណត់​ហេតុ​សុភ័ក្ត្រ + ប្រាសាទ​ព្រះវិហារ + សេវាស្រាវជ្រាវកសិកម្ម + ក្រសួង​កសិកម្ម + វិ. ​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា + ខេត្ត​ឧត្ដរមានជ័យ + មេឌៀ​ខេ​អេច + ខេត្ត​បន្ទាយមានជ័យ + តូប​សៀវ​ភៅ + ធនធាន​រ៉ែ​នៅ​កម្ពុជា + និមល + ការ​សិក្សា​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទីផ្សារ​កសិកម្ម + ស្ថានីយ៍​បុរាណ​ខ្មែរ + បណ្ដាញ​គ្រឿង​យន្តកសិកម្ម​ + ខែ​ខ្មែរ​​តាម​ចន្ទគតិ + វិទ្យុ​ព្រះពុទ្ធសាសនា + កម្ពុជា​ឆ្លាតវៃ + បណ្ដុំទំព័រ​ខ្មែរ + ព្រះធម៌​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទស្សនាចរ​បេតិកភណ្ឌ​ពិភពលោក Counter Powered by RedCounter [?r=28cdd&t=m] free counters [ChoukKhmer.jpg] follow Chouk Khmer on Facebook [EMBED] follow Choukhmer at http://twitter.com [EMBED] follow Trapy at http://twitter.com សំពះ​របៀប​ខ្មែរ [1Lady-stand-friends.jpg] [2Lady-stand-elder.jpg] [3Lady-stand-parents.jpg] [4Lady-stand-King.jpg] [5Lady-stand-worship.jpg] [Lady-sitonlegs1.jpg] [Laday-sitonlegs2.jpg] [Lady-sitonlegs3.jpg] [Man-sitonknees1.jpg] [Man-sitonknees2.jpg] [Man-sitonknees3.jpg] [Man-sitonlegs1.jpg] [Man-sitonlegs2.jpg] [Man-sitonlegs3.jpg] ប្រភពៈ The Prey Nokor News សិល្បៈ​បុរាណ​ខ្មែរ [TraditionalMusic1.jpg] ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ [Bakong.jpg] ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ [Equivalentletters.jpg] ព្យញ្ជនៈ​ឡាតាំង​​ត្រូវ​នឹង​​ខ្មែរ [Worldatlas.jpg] ឈ្មោះប្រទេសនិងរាជធានី/រដ្ឋធានី [MapofCambodia.jpg] បញ្ជី​រាយឈ្មោះ​ភូមិ​ឃុំ​ស្រុក​ខេត្ត [Dictionary.jpg] វេយ្យាករណ៍​ខ្មែរ [Wordfamily.jpg] បរិវាស័ព្ទ​​ខ្មែរ [Proverb.jpg] សុភាសិត​​​ខ្មែរ ឯកសារ​កសិកម្ម [BiologicalOrganism.jpg] វគ្គីករណ៍វិទ្យា Taxonomy [Ricephysical1.jpg] លក្ខណៈ​រូបសាស្ត្រ​នៃ​​ដំណាំ​ស្រូវ [RiceBookinCambodia.jpg] ដំណាំ​ស្រូវ​នៅ​កម្ពុជា [Ricediseases.jpg] បញ្ហា​នានា​អំពី​ដំណាំ​ស្រូវ [LandLevelling.jpg] ការ​កៀរ​ពង្រាប​ដី​ស្រែ [07112008994.jpg] ត្រាក់ទ័រ MTZ [5Prahoc4.jpg] វិធី​ធ្វើ​ប្រហុក ត្រីងៀត ប្រហិតត្រី យល់ដឹង​ពី​អ្នកជិតខាង [Cambodia.jpg] អំពី​ប្រទេស​កម្ពុជា [Thailand.png] អំពី​ប្រទេស​ថៃ [Laos.png] អំពី​ប្រទេស​ឡាវ [Vietnam.png] អំពី​ប្រទេស​វៀតណាម Get free blog up and running in minutes with Blogsome Theme designed by Helga Cleve