* About this Program * អំពី​គម្រោង * មតិ​អ្នក​អាន * វិភាគទាន * ក្រុម​ការងារ កាលបរិច្ឆេទ: 08/01/2012 ដើម ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​រប ស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភ ាព​​ម្ចាស់​ការ ____________________ ស្វែង​រក [blog.gif] * កំណត់​ហេតុ​បណ្តាញ​ [forum.gif] * វេទិកា​លើ​បណ្តាញ​ [mailinglist.gif] * បញ្ជី​សំបុត្រ​រួម​ [user.gif] ចូល | បង្កើត​គណនី​ថ្មី វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍ ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ ដើម > សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ ​ [unicode.gif] អត្ថប្រយោជន៍​ពី​ជីវ​ឥន្ធនៈ Send to friend កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​ [benefit_fuel_0.jpg] កសិករ​កំពុង​ល្ហុង​ខ្វងដោយសារ​តែ​ តម្លៃ​ប្រេង​ឆៅ​កើន​ឡើង​​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​អាជីវកម្ម​ និង​ដំណើរ​ការ​ក្នុង​បច្ចេកទេស​កសិកម្ម​នៅ​តាម​ជនបទ​ ក្នុង​ចំណោម​ប្រទេស​នាំ​ចូល​ប្រេង​សាំង​ និង​ម៉ាស៊ូត។ ប្រទេស​ជា​ច្រើន​ បាន​និង​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​សាំង​ ឬ​ម៉ាស៊ូត​ ដោយ​ការ​ប្រើ​ប្រេង​ឥន្ធនៈ​ ចម្រាញ់​ពី​ដំណាំ​កសិកម្ម​មួយ​ចំនួន​ដូចជា​ ដូង​ប្រេង​ ពោត​ អំពៅ​ ល្ង​ និង​គ្រាប់​ល្ហុង​ខ្វង​ ជា​ដើម។ ប៉ុន្តែ​ ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​ប្រភេទ​ដំណាំ​ល្ហុង​ខ្វង​មួយ​ទេ​ ដែល​ផលិត​ជា​ជីវ​ឥន្ធនៈ​បាន​ ដោយសារ​តែ​​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​​មួយ​ចំនួន​ ក្នុង​ការ​បង្កើត​ម៉ាស៊ីន​សម្រាប់​ចម្រាញ់​ប្រេង​ល្ហុង​ខ្វង​ ដើម្បី​ផលិត​ជា​ប្រេង​ម៉ាស៊ូត។ ប្រេង​ម៉ាស៊ូត​ ដែល​គេ​ប្រើ​ភាគ​ច្រើន​ក្នុង​ម៉ាស៊ីន​ម៉ាស៊ូត​នៅ​ជនបទ​ សម្រាប់​ជា​ចរន្ត​អគ្គិសនី​ បូម​ទឹក​ស្រោច​ដំណាំ​ និង​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ជំនាញ​បាន​និយាយ​ថា​ ដំណាំ​ល្ហុង​ខ្វង​ ជា​ដំណាំ​ដែល​ជា​ប្រភព​ចំណូល​របស់​កសិករ​ ព្រោះ​កសិករ​​អាច​ទាញ​​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​រក​ចំណូល​របស់​កសិករ ​នៅ​ជនបទ​ ដោយសារ​ផលិតផល​មាន​ទីផ្សារ​ស្រាប់។ បច្ចុប្បន្ន​ កសិករ​កម្ពុជា​កំពុង​ចាប់​អារម្មណ៍​​ដាំដំណាំ​ល្ហុង​ខ្វង​យ៉ាង​ច្រើន​ដោយសា រ​តែ​​តម្រូវ​ការ​គ្រាប់​ល្ហុង​ខ្វង​នៅ​ទីផ្សារ​​ក្នុង​ស្រុក​ និង​ទីផ្សារ​​អន្តរជាតិ​ កាន់​តែ​កើន​​ឡើង​រៀងរាល់​ឆ្នាំ។​ ចំនួន​ផ្ទៃ​ដី​ដាំ​ល្ហុង​ខ្វង​​មាន​ប្រមាណ​ជា​ ៣០ ០០០​ហិកតា​ដែល​ត្រូវ​ដាំ​ក្នុង​​ខេត្ត​កំពង់ស្ពឺ​​ បាត់ដំបង​ បន្ទាយមានជ័យ​ ព្រៃវែង​ សៀមរាប​ និង​​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​ផលិត​​ជា​គ្រាប់​​ល្ហុង​ខ្វង​សរុប​ប្រមាណ​ជា​ ៤០ ០០០​តោន​រៀងរាល់​ឆ្នាំ។ លោក​ ដាវីឌ ហ្វូ​ (David Foo) នាយក​ក្រុមហ៊ុន​ជីវ​ឥន្ធនៈ​កម្ពុជា​ (Biodiesel Cambodia Company) បាន​មាន​ប្រសាសន៍​ថា​ បរិមាណ​នេះ​ នឹង​កើន​ឡើង​ពី​មួយ​ទៅ​មួយ​ឆ្នាំ​ ដែល​​បង្កើត​​ការងារ​យ៉ាង​ច្រើន​នៅ​ជនបទ​ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ក្នុង​រយៈពេល​មួយ​យូរ​អង្វែង​ ព្រោះ​ការ​ដាំ​​ល្ហុង​ខ្វង​ អាច​ឲ្យ​ផល​ដល់​កសិករ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ ៥០​ឆ្នាំ។ ការ​ដាំដំណាំ​ល្ហុង​ខ្វង​ ជា​ទូទៅ​ ល្ហុង​ខ្វង​ត្រូវ​ដាំ​នៅ​ក្នុង​ព្រៃ​ប៉ុន្តែ​ សម្រាប់​ប្រជាកសិករ​ខ្មែរ​ និយម​ដាំ​​ល្ហុង​ប្រភេទ​នេះ​ នៅ​តាម​របង​ផ្ទះ​ដើម្បី​ធ្វើ​ជា​របង​ការពារ​សត្វ​ពាហនៈ​ផ្សេងៗ​មិន​ឲ្យ​​ចេ ញ​ពី​ផ្ទះ។ បច្ចុប្បន្ន​​ ដំណាំ​នេះ​ កំពុង​​មាន​​សក្ដានុពល​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ក្នុង​បរិមាណ​កាន់​តែ​ច្រើន ​ និង​ជំរុញ​ដល់​កសិករ​ឲ្យ​ដាំ​ដំណាំ​​ល្ហុង​ខ្វង​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ជីវឥន្ធនៈ​កម្ពុជា។ [benefit_fuel1.jpg] លោក​ ដេវីឌ​ ហ្វូ​ កំពុង​ពិនិត្យ​ដំណាំ​ល្ហុង​ខ្វង​ជាមួយ​កសិករ​ខ្មែរលោក​ ដាវីឌ គ្រែងចឺ​ បាន​មាន​​ប្រសាសន៍​បន្ត​ថា​ ការ​ដាំ​ល្ហុង​ខ្វង​ នឹង​ផ្ដល់​​ផល​ដល់​កសិករ​បាន​កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បើ​សិន​ជា​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​បច្ចេកទេស​ដូចជា​ ការ​ប្រើប្រាស់​​ជី​ និង​ការ​ស្រោចស្រព​ឲ្យ​បាន​ល្អ។ លោក​បាន​បន្ថែម​ថា​ ល្ហុង​ខ្វង​មួយ​​ដើម​ ផ្ដល់​​ផល​ប្រមាណ​ជា​ ៩​គីឡូក្រាម​សម្រាប់​ក្នុង​​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ចំពោះ​ប្រទេស​​ថៃ​ ល្ហុង​ខ្វង​មួយ​ដើម​ផ្ដល់​ផល​ប្រមាណ​ ២០​គីឡូក្រាម​​ ដោយសារ​​ដាំ​វា​ គឺ​អាស្រ័យ​លើ​បច្ចេកទេស​ និង​ប្រភេទ​ដី។ គ្រាប់​ល្ហុង​ខ្វង​ អាច​ចម្រាញ់​ជា​ប្រេង​​ល្ហុង​ខ្វង​ ដើម្បី​​ផលិត​ជា​ប្រេង​ម៉ាស៊ូត​ និង​អាច​លាយ​ជាមួយ​ប្រេង​​ម៉ាស៊ូត​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​​ម៉ាស៊ូត​គ្ រប់​ប្រភេទ​បាន​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេង​ម៉ាស៊ូត​បាន​មួ យ​កម្រិត​ធំ។ ម្យ៉ាង​វិញ​ទៀត​ វា​អាច​​ផលិត​បាន​ជា​ផលិតផល​ច្រើន​មុខ​​ផ្សេង​ទៀត​ ក្រៅ​ពី​ម៉ាស៊ូត​ ដូចជា​សាប៊ូ​ និង​ជា​ប្រេង​សម្រាប់​បំភ្លឺ​នៅ​តាម​​តំបន់​ដាច់​ស្រយាល​ជា​ដើម។ ថ្មីៗ​នេះ​ ទិន្នផល​ដំណាំ​ល្ហុង​ខ្វង​ អ្នក​ជំនាញ​ជា​ច្រើន​រំពឹង​ថា​ នឹង​មាន​កំណើន​កាន់​តែ​ខ្លាំង​ដោយសារ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន។ ម្យ៉ាង​វិញ​ទៀត​ ដំណាំ​​នេះ​វា​ងាយស្រួល​ដាំ​ ហើយ​ដំណើរការ​ចម្រាញ់​ជា​ប្រេង​ ក៏​មាន​លក្ខណៈ​ងាយស្រួល​ផង​ដែរ​ដោយ​មាន​ម៉ាស៊ីន​សម្រាប់​កិន​ជា​ប្រេង​ល្ហុ ង​ខ្វង​ជា​លក្ខណៈ​ខ្នាត​តូច​សម្រាប់​កសិករ​ក្នុង​ការ​យក​ប្រេង​នោះ​សម្រាប់ ​​ប្រើ​ជា​ប្រយោជន៍​យ៉ាង​ច្រើន​នៅ​ក្នុង​ក្រុម​គ្រួសារ​នៅ​តាម​ទី​ជនបទ។ កសិករ​ម្នាក់​ឈ្មោះ​ ប៊ុនហាក់​ នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​និយាយ​ថា​ ប្រមាណ​​ជា​ ៣​គីឡូក្រាម​នៃ​គ្រាន់​ល្ហុង​ខ្វង​​​អាច​ផលិត​ជា​ប្រេង​ល្ហុង​ខ្វង​បាន​ប្រ មាណ​ជា​ ១​លីត្រ​ ដែល​អាច​ប្រើ​ក្នុង​ម៉ាស៊ីន​​សម្រាប់​​ជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង ​សហគមន៍​របស់​គាត់។ ទីផ្សារ​ល្អ​សម្រាប់​ជីវ​ឥន្ធនៈ យោង​តាម​ របាយការណ៍​កសិកម្ម​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ធនាគារ​ពិភពលោក​ បាន​បង្ហាញ​ថា​ ជីវ​ឥន្ធនៈ​ជា​​ប្រភព​នៃ​ការ​បង្កើត​ជា​ថាមពល​ ដែល​ចម្រាញ់​មក​​ពី​ដំណាំ​កសិកម្ម​មួយ​ចំនួន​ និង​បាន​បង្កើត​សក្ដានុពល​ថ្មី​មួយ​សម្រាប់​ដំណាំ​កសិកម្ម​​មាន​ទីផ្សារ​​ក ាន់​តែ​ធំ​សម្រាប់​កសិករ។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ បាន​និង​កំពុង​​ផលិត​ជីវ​ឥន្ធនៈ​ ដូចជា​ប្រទេស​​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី​ កំពុង​ផលិត​ជីវ​ឥន្ធនៈ​ពី​ដូង​ប្រេង​ ដោយ​ឡែក​​ប្រទេស​​ឥណ្ឌា​ កំពុង​ចម្រាញ់​គ្រាប់​ល្ហុង​ខ្វង​ឲ្យ​ទៅ​ជា​ប្រេង​ម៉ាស៊ូត។ យោង​តាម​របាយការណ៍​របស់​​ធនាគារ​ពិភពលោក​ ឲ្យ​ដឹង​ថា​ ហេតុផល​សំខាន់​នៃ​ការ​ផលិត​ជីវឥន្ធនៈ​ គឺ​​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​​មួយ​ចំនួន​ធំ។ កសិករ​​និង​អ្នក​​វិនិយោគ​កម្ពុជា​ បាន​ខិតខំ​ដាំ​ដំណាំ​ល្ហុង​ខ្វង​លើ​ផ្ទៃ​ដី​កាន់​តែ​ធំ​ទៅៗ​​ជា​រៀងរាល់​ឆ្ នាំ​ ដើម្បី​ឈាន​ដល់​ការ​បង្កើត​ម៉ាស៊ីន​​ខ្នាត​ធំ​ សម្រាប់​ចម្រាញ់​ប្រេង​ល្ហុង​ខ្វង។ ក្នុង​ការ​បង្កើត​ម៉ាស៊ីន​ខ្នាត​ធំ​នោះ​កម្ពុជា​ត្រូវ​ផលិត​បរិមាណ​គ្រាប់​ ល្ហុង​ខ្វង​ប្រមាណ​ជា​ ៤០ ០០០​តោន​ សម្រាប់​ដំណើរការ​​ក្នុង​ម៉ាស៊ីន​នោះ។ យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​​ បាន​បង្ហាញ​ថា​ បរិមាណ​នោះ​នឹង​ផលិត​ប្រេង​ល្ហុង​ខ្វង​ប្រមាណ​ជា​ ១២ ០០០​តោន​ រាល់​ឆ្នាំ។ លោក​ ដាវីឌ គ្រែងចឺ​ បញ្ជាក់​ថា​ ការ​ដាំ​ដំណាំ​ល្ហុង​ខ្វង​ បាន​បង្កើត​​ការងារ​បន្ថែម​ដល់​កសិករ​​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច។ លោក​បាន​បន្ថែម​ថា​ ការ​បង្កើត​ម៉ាស៊ីន​កែច្នៃ​ឲ្យ​ទៅ​ជា​ជីវឥន្ធនៈ​គឺ​​ជួយ​ឲ្យ​កសិករ​​ទទួល​ប ាន​នូវ​​ការ​ប្រើប្រាស់​ប្រេង​​ម៉ាស៊ូត​ក្នុង​តម្លៃ​មួយ​ទាប​ និង​ជំរុញ​កំណើន​ការ​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា។​ នៅ​ពេល​​ដែល​កម្ពុជា​ដាំ​ល្ហុង​ខ្វង​ និង​ផលិត​ប្រេង​ម៉ាស៊ូត​បាន​ដោយ​ខ្លួន​ឯង​នោះ​កម្ពុជា​ នឹង​មិន​ទទួល​ផល​អាក្រក់​ពី​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​យ៉ាង​​គំហុក​ក្នុង​ទីផ្សារ​អន្តរជាតិ​ឡើយ៕ * បន្ថែម​សេចក្តី​អធិប្បាយ​ថ្មី​ * អាន​284ដង ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.usfacebook twitter digg ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ ឆ្នាំទី៖ ២​ លេខ​៖ ១៨ ចេញ​ផ្សាយ​៖ ខែ​មិថុនា​ ២០០៨ ដោយ៖ អាន​ ស៊ីថាវ តំណ៖ http://www.etmcambodia.com ស្នើដោយ៖ ចាន់នីម កាល​បរិច្ឆេទ៖ ពុធ 30 Jul 2008 ការ​ស្វែងយល់​អំពី​សិទ្ធិ ឈ្មោះ​ចូល​របស់​អ្នក​ប្រើ ឈ្មោះ​អ្នក​ប្រើ ៖ * __________ ពាក្យ​សម្ងាត់ ៖ * __________ ចូល * បង្កើត​គណនី​ថ្មី * ស្នើ​សុំ​ពាក្យ​​សម្ងាត់​ថ្មី​ ការ​ស្វែងយល់​អំពី​សិទ្ធិ * ​រដ្ឋធម្មនុញ្ញ * អនុសញ្ញា​"ស៊ី ដ" * កតិកា​សញ្ញា​អ៊ីនធឺណិត * សិទ្ធិ​មនុស្ស​ជា​សកល * ច្បាប់​​ទប់ស្កាត់​អំពើ​ហិង្សា​ * កម្រង​ឯកសារ​ច្បាប់ គោលនយោបាយជាតិ * នារី​រតនៈ * Neary Rattanak * ផែន​ការ​សកម្ម​ភាព​ជាតិ​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្តី ​ * National Action Plan to Prevent Violence on Women * ចំណែក​ស្មើភាព​សម្រាប់​នារី ផែន​ការ​យុទ្ធសាស្ត្រ * កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​លើក​ទី​១ * First Consultation Meeting * កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​លើក​ទី​២ * Second Consultation Meeting * សិក្ខាសាលា ស្ដីពី «លទ្ធផល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី ការ​ចូលរួម​អនុវត្តន៍​ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការ​ទប់ស្កាត់​អំពើ​ * Seminar on Result of Consultation Meetings * សិក្ខា​សាលា​លើក​ទី​២ FTX ​Training [ftx-logo.jpg] ប្រើ​​ICTបញ្ចប់​ហិង្សា​លើ​ស្ត្រី [USEMAP:CambodiaTBTT-on-the-web.jpg] ការ​បំពានលើ​ស្ត្រី * អំពើ​ហិង្សា​ក្នុង​គ្រួសារ * ករណី​​រំលោភ * ការ​ជួញដូរ​មនុស្ស ស្ថាប័ន * អង្គការ​ស្ត្រី * បណ្តាញ​ស្ត្រី * គាំទ្រ​ការងារ​ស្ត្រី និយាយ​រឿង​រ៉ាវរបស់​ខ្ញុំ សេចក្ដី​ណែនាំ * រ៉ាដូ៖ អាជីព​ថ្មី​វា​ហត់នឿយ​ តែ​ខ្ញុំ​អាច​សល់​២-៣ម៉ឺន​រៀល​១​ថ្ងៃ​ ប្រសើរ​ជាង​លក់​ខ្លួន​ត្រូវ​គេ​​ធ្វើ​បាប * ស្ត្រី​ស៊ីឈ្នួល​ចង​មង​ក្ដាម​សមុទ្រ​រក​ប្រាក់​បាន​ត្រឹម​ពីរ​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ * រស់ ចាន់ថន៖​ ក្មេង​កំព្រា​ឪពុក​ម្ដាយ * ជីវិត​កម្សត់​របស់​បងស្រី​​មាន​ជំងឺ​អេដស៍ ច្រើន​ទៀត​ កម្រង​មាតិកា * បទវិចារណកថា * វេទិកា​ស្មេរ​ * ស្ត្រី និង ច្បាប់ * ព័ត៌មាន​ទាក់ទង​ច្បាប់ និង​សិទ្ធិ * ឆ្លុះ​បញ្ចាំង​ប្រព័ន្ធ​យុត្តិធម៌ * សន្តិសុខ​សង្គម * បច្ចេក​វិទ្យា​ព័ត៌មាន * យេនឌ័រ * ទេពកោសល្យ​ស្ត្រី * ទេពកោសល្យ​បុរស * សុខភាព * ការ​កសាង​សមត្ថភាព * ការ​អប់រំ * ភាព​ជា​អ្នក​ដឹកនាំ * សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ * វេទិកា​សាធារណៈ * ស្ថានភាព​កុមារ * សិល្បៈ ​វប្បធម៌​ ប្រពៃណី * ប្រព័ន្ធ​ផ្សព្វផ្សាយ * យុទ្ធនាការ​ក្នុង​សង្គម * ជំរឿន​ * ជុំវិញ​ការ​បោះ​ឆ្នោត ទិវា​ ៨​មីនា [8march.png] កម្រង​ឯកសារ * របាយការណ៍ * ឯកសារ​ស្រាវជ្រាវ ទិវា​ក្នុង​សង្គម * ទិវា​សិទ្ធិ​មនុស្ស * ទិវាអន្តរជាតិគ្រួសារ បដា​ព័ត៌មាន * ឱកាស​ការងារ * អាហារូបករណ៍ * សេចក្តី​ជូន​ដំណឹង សកម្មភាព​កម្មវិធី​ស្ត្រី * វគ្គ​បណ្ដុះបណ្ដាល * កិច្ចប្រជុំ​វេទិកា​ស្ត្រី * ក្រុម​ទី​ប្រឹក្សា​និពន្ធ​ និង​ខ្លឹមសារ​នៃ​វិបផតថល​ស្តី​អំពី​ស្ត្រី * របាយការណ៍​​សកម្មភាព * ប្រកាសព័ត៌មាន * មូលនិធិ​ខ្នាត​តូច ឯកសារ​បោះ​ពុម្ភ​ផ្សព្វផ្សាយ​ [Women-Bulletin-1.jpg] វិជ្ជាមេផ្ទះ * វិជ្ជាធ្វើម្ហូប ប្រតិទិន CAPTION: « មករា 2012 ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ Sat អាទិត្យ 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 * លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់ * ការ​បដិសេធ * ស្ថាប័ន​ផ្តល់​ព័ត៌មាន ២០០៧-២០១០ រាល់​មាតិកា​និង​ឯកសារ​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូ លាយ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ក្រោម​អាជ្ញាប័ណ្ណ Creative Commons Attribution-Noncommercial-Share Alike 3.0 License​ បើ​មិន​ដូច្នោះ​ទេ មាតិកា​និង​ឯកសារ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​និពន្ធ​។