[transparentlogolink.gif] [transparentservicelink.gif] ______________ ស្វែងរក អត្ថបទសុទ្ធ | ជំនួយការ | English Home Page ខ្មែរ > ព័ត៌មាន ការ​ស្វែងរក​ដំណោះស្រាយ​ក្នុង​បញ្ហា​តម្លៃ​ស្បៀង​ឡើងខ្ពស់ ដោយ សាន សុវិទ្យ 2008-04-30 ពិភពលោក​សព្វថ្ងៃ​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ស្បៀង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ម្ហូបអាហារ​បាន​ឡើង​ថ្លៃ​ជាង​មុន​ជា​ច្រើន​ដង ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ តម្លៃ​ទំនិញ​ជាពិសេស​ស្បៀងអាហារ​ដែល​បាន​និង​កំពុង​ឡើង​កប់​ពពក​ក្នុង​ខណៈ​ នេះ បាន​ធ្វើ​ឲ្យ​អង្គការ​និង​ស្ថាប័ន​អន្តរជាតិ​នានា​រួមមាន​អង្គការស្បៀង អាហារ​ពិភព​លោក ធនាគារ​ពិភពលោក ។ល។ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ជួយ​បំពេញ​ក្រពះ​​ប្រជាពលករ​ពិភពលោក ដែល​បច្ចុប្បន្ន​កើន​ឡើង​ឥត​ឈប់ឈរ រហូត​សព្វថ្ងៃ​មានចំនួន​ជាង ៦​ពាន់​៨​រយ​លាន​នាក់​ហើយ​នោះ ហើយ​ដែល​ក្នុង​ចំនួន​នេះ​មាន​ដល់ទៅ​ជាង ២ពាន់​៨​រយ​លាន​នាក់ រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ។ លោក Joachim von Braun អគ្គនាយក​​វិទ្យាស្ថាន​ស្រាវជ្រាវ​នយោបាយ​ស្បៀង ​ឬ IFPRI នៅ​ទីក្រុង​វ៉ាស៊ីនតោន មាន​ប្រសាសន៍​ថា ៥០​%​ នៃ​ជន​ក្រីក្រ​ដល់​កម្រិត ​គឺឋិតនៅ​តំបន់​អាស៊ី ៖ «...យោងតាម​ការទស្សន៍​ទាយ​បច្ចុប្បន្ន​នេះ ៥០%​នៃ​ជនក្រីក្រ​ដែល​ក្រ​ជាទីបំផុត ស្ថិត​នៅ​ក្នុង​ទ្វីបអាស៊ី ហើយ​ការ​ប៉ាន់​ទុក​ជាមុន ក៏​បង្ហាញថា​ ៣​​ភាគ​៤​​នៃចំនួន​នេះ រស់នៅ​ក្នុង​ទីជនបទ...» ។ លោក Joachim von Braun ក៏​មាន​ប្រសាសន៍​ផងដែរ​ថា កសិកម្ម​ពិភពលោក​បានឈាន​ចូល​ដល់​សម័យកាល​ថ្មី​មួយ​ដែល​គ្មាន​ស្ថិរភាព​និង​ ប្រកបដោយ​គ្រោះថ្នាក់​​ខាង​នយោបាយ ។ យោងតាម​ស្ថិតិ​របស់​សភា​ពាណិជ្ជកម្ម​ក្រុង​ឈីកាហ្គោ នៅ​ឆ្នាំ ២០០៧ ស្រូវសាលី​បាន​ឡើង​ថ្លៃ ៧៧% អង្ករ ១៦% ដែល​ជា​កំណើន​តម្លៃ​ដ៏​គំហុក​បំផុត តាំងពី​មាន​ការ​កត់ត្រា​ទុក​មក ។ ក៏​ប៉ុន្តែ​នៅឆ្នាំ ២០០៨​នេះ ល្បឿន​នៃ​កំណើន​តម្លៃ​ស្ទុះ​លឿនស្លេវ គឺ​ចាប់ពី​ខែ​មករា​មក តម្លៃអង្ករ​បាន​បោះពួយ​ឡើង​កប់ពពក ១៤១​% ហើយ​មាន​ស្រូវ​សាលី​មួយ​ប្រភេទ​បាន​ឡើងថ្លៃ​ដល់ទៅ​២៥%​ក្នុង​រយៈពេល​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ។ ការ​ឡើង​ថ្លៃ​ទំនិញ​ជា​ទូទៅ​នេះ​បាន​នាំ​មក​នូវ​ការ​ចលាចល​ក្នុង​ច្រើន​ប្រ ទេស ។ កាលពី​ដើម​ខែ​មេសា ប្រជាជន​ប្រទេស​កូត​ឌីវ័រ បាន​បះបោរ​ដុត​ផ្សារផ្សោ​ធ្វើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​ពន្យារ​ពេល​ការបោះ​ឆ្នោត។ នៅ​ប្រទេស​​ហៃទី​បាតុករ​បះបោរ​ទាមទារ​ស្បៀង​អាហារ​​បង្ខំឲ្យ​លោក​នាយក​រដ្ឋ មន្រ្តី ចុះចេញ​ពីតំណែង។ នៅប្រទេស​កាម៉ឺរូន មាន​មនុស្ស​២៤​​នាក់​ស្លាប់​ក្នុង​ការ​ប្រឆាំង​តវ៉ា​ពី​កង្វះ​ស្បៀង។ នៅ​ប្រទេស​អេហ្ស៊ីប លោក​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​កងទ័ព​និង​នគរបាល​ផលិត​នំប៉័ង ដើម្បី​ឆ្លើយតប​នឹង​ការ​ឡើង​ថ្លៃ ។ នៅ​ប្រទេស​ហ្វីលិពីន​ ការ​លួច​ស្តុក​ស្រូវ​អង្ករ​ដើម្បី​កេង​យក​ចំណេញ​មាន​ទោស​ជាប់​​គុក​អស់​មួយ ​ជីវិត។ នៅ​កម្ពុជា​រដ្ឋាភិបាល​បន្ទីរ​បន្ទាន់​បញ្ចេញ​អង្ករ​លក់​ឲ្យ​អ្នកស្រុក​ក្ន ុង​តម្លៃ​ថោក ។ល។ លោក​ប្រធាន​ធនាគារ​ពិភពលោក រ៉បឺត ហ្សិល្លិក បាន​គន់​គូរ​ថា​អតិផរណា​នៃ​តម្លៃ​ស្បៀង​អាហារ​លើក​នេះ អាច​នឹង​ជំរុញ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់ ១០០​លាននាក់​ទៀត ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ដែល​ជា​ការ​លុបចោល​នូវ​កំណើន​ជឿនលឿន​ផ្នែក​សេដ្ឋ កិច្ច ដែល​អ្នកក្រ​រាប់​ពាន់​លាន​នាក់​បាន​ទទួល​ក្នុង​ជិត​មួយ​ទសវត្សរ៍​កន្លងមក។ តើ​ស្បៀងអាហារ​ឡើងថ្លៃ​នេះ​មកពី​ប្រភព​ណា ? សេដ្ឋវិទូ​នានា​បាន​វិភាគ​ថា​តម្លៃ​មិនថា​ឡើង​ឬ​ចុះ កត្តា​សំខាន់​គឺ​តម្រូវការ​របស់​អ្នកបរិភោគ​ ហើយ​តម្រូវការ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​កាន់តែ​ខ្លាំងឡើង​ពី​ប្រជាជន​នៅ​ស ្រុក​ចិន​និង​ឥណ្ឌា​ដែល​បច្ចុប្បន្ន​នេះ​មាន​ជីវភាព​កាន់​តែធូរធារ​មានបាន ។ ដូច្នេះ​គេ​ត្រូវ​ការ​អាហារ​ ជា​អង្ករ ត្រីសាច់ កាន់តែ​ច្រើន។ ក្រៅពីនេះ​នៅ​បស្ចិម​ប្រទេស​ក៏​មាន​និន្នាការ​ ងាក​ទៅ​ប្រើ​ប្រេង​ជីវឥន្ធនៈ​កាន់តែ​ខ្លាំងក្លា ធ្វើ​ឲ្យ​មាន​ការ​ពង្រីក​ផ្ទៃដី​ដាំ​ធញ្ញជាតិ សម្រាប់​គាប​យក​ប្រេង​កាន់តែ​ច្រើន ។ អ្នក​វិភាគ​ខ្លះទៀត​បន្ទោស​តម្លៃ​ប្រេងឥន្ធនៈ​ហ្នឹង​តែម្តង ដែល​បាន​ហក់ឡើង​យ៉ាងគំហុក​ពី​មួយ​ធុង​​​តែ ២៦​ដុល្លារ កាល​ពី​ឆ្នាំ ២០០១ ឡើងដល់ ៧២​ដុល្លារ​ឆ្នាំ​ទៅ​មិញ និង​ជាង ១០០​ដុល្លារ រហូត​ដល់ ១២០​ដុល្លារ​បច្ចុប្បន្ន​នេះ ។ លោក Jim Sartwelle សេដ្ឋវិទូ​នៃ​ការិយាល័យ​កសិដ្ឋាន​អាមេរិក មាន​ប្រសាសន៍​ថា ទំនិញ​ឡើងថ្លៃ​នេះ គឺ​មួយ​ភាគធំ​កើត​មក​ពី​តម្លៃ​ថាមពល ៖ «...​បើ​យើង​ទទួលស្គាល់​ថា កសិករ​បាន​ប្រាក់​ចំណូល​តែ ២២​សេន​ប៉ុណ្ណោះ​ក្នុង​ស្បៀងអាហារ​ដែល​លក់​ក្នុង​តម្លៃ ១​ដុល្លារ​នោះ តើ​សល់​ពីនោះ​ប្រាក់​វា​ទៅណា ? គឺ​វា​ត្រូវ​ចំណាយ​ទៅលើ​ការ​កែច្នៃ​កសិផល ការ​ដឹក​ជញ្ជូន ។ល។ ដែល​សុទ្ធតែ​ត្រូវ​ប្រើ​ថាមពល គឺ​អគ្គិសនី និង​ប្រេង​ឥន្ធនៈ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក្នុង​១២​ខែ​កន្លងមក​នេះ ប្រេងសាំង​បាន​ឡើងថ្លៃ​ដល់ទៅ ១០៥​%​ណោះ ។ ដូច្នេះ​ជា​ការ​ពិត​ណាស់ អ្នក​នឹង​ឃើញ​ថា​តម្លៃ​ស្បៀងអាហារ​លក់រាយ​នៅតាម​ហាង ចាំបាច់​ត្រូវតែ​ឡើង​ខ្ពស់» ។ តើ​មាន​កត្តា​អ្វី​ទៀត​ដែល​បាន​ជំរុញ​ឲ្យ​តម្លៃ​ទំនិញ​ក្នុង​ពិភពលោក​ឡើងខ្ ពស់​ទ្វេមួយ​ជា​ពីរ​ជា​បី​ដូច្នេះ ? ទស្សនាវដ្តី​អ្នក​សេដ្ឋសាស្ត្រ​របស់​អង់គ្លេស​សរសេរ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​បញ្ហា​ទំនិញ​កាន់តែ​ស្មុគ​គឺ​ការ​ដាក់​កូតា​នាំចេញ​ដោយ​ ផលិតករ​ធញ្ញជាតិ​ធំៗ ការ​ដណ្តើម​ទិញ​​ដោយ​អ្នកនាំ​ចូល​ធញ្ញជាតិ និង​ការ​ប៉ាន់​តម្លៃក​ទុក​ជាមុន របស់​ក្រុម​អ្នក​រកស៊ី​កេងយក​ចំណេញ​ពី​ផ្សារ​កសិផល ។ ការ​ដែល​រដ្ឋាភិបាល​ប្រទេស​នានា​បាន​អន្តរាគមន៍​ជួយ​បន្ធូរបន្ថយ​គំនាប​តម្ លៃ​ជា​ប្រយោល​ក៏​ជា​ការ​ធ្វើ​ឲ្យ​កសិករ​ស្ទុះស្ទារ​ក្នុង​ការ​ផលិត​ស្បៀងអា ហារ​ដើម្បី​បង្រប់​តម្រូវ​ការ​នោះ​ដែរ ។ យោង​តាម​ប្រភព​ធនាគារ​ពិភពលោក ក្នុង​ចំណោម​ប្រទេស​ចំនួន ៥៨​ដែល​ធនាគារ​នេះ​បាន​តាមដាន​ប្រមើលមើល​ប្រតិកម្ម​ទៅនឹង​ទំនិញ​ឡើងថ្លៃ មាន​៤៨​ប្រទេស​បាន​ដាក់កំណត់​តម្លៃ​ទំនិញ ជួយ​គាំទ្រ​ជា​ប្រាក់​ដើម្បី​ឲ្យ​ទំនិញ​មាន​តម្លៃ​ថោក​ដាក់​កម្រិត​លើ​ការ​ នាំចេញ​ឬ​ក៏​បន្ថយ​ពន្ធ​លើ​ទំនិញ​នាំចូល ។ ក៏ប៉ុន្តែ​វិធានការ​រដ្ឋ​ទាំងនេះ​មិនអាច​នៅ​ឋិតឋេរ​ចេរកាល​បានឡើយ ដូច្នេះ​តើ​ពិភពលោក​បាន​ស្បៀង​ពីណា​មក​បង្គ្រប់​តម្រូវការ​បច្ចុប្បន្ននេះ ? យោង​តាម​ទស្សនាវដ្តី​អ្នកសេដ្ឋសាស្ត្រ​សព្វថ្ងៃនេះ ប្រទេស​អ្នក​មាន​កំពុង​បង្កើន​ផលិតកម្ម​កសិផល​របស់​ខ្លួន ដូចជា​សហរដ្ឋ​អាមេរិក​កំពុង​ដាំ​ស្រូវសាលី​រដូវរងារ​បន្ថែម ៤% ហើយ​ផ្ទៃដី​ដាំ​ក្នុង​និទាឃ​រដូវ ក៏ច្បាស់ជា​នឹង​កើន​ឡើង​ដែរ ។ រីឯ​សហភាព​អឺរ៉ុប​ក៏​គេ​ទស្សន៍ទាយ​ថា ការ​ប្រមូល​ផលស្រូវ​សាលី​ឆ្នាំនេះ​នឹង​កើន​ផលិតផល ១៣%​​ ថែមទៀត ។ លោក Robert Zeigler នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​អន្តរជាតិ​​ឬ​អ៊ីរី នៅ​ប្រទេស​ហ្វ៊ីលិពីន​បាន​អធិប្បាយ​ថា ទោះយ៉ាងនេះក្តី​គេ​អាច​បង្កើន​ផលិតផល​ស្រូវ​បាន​បើសិនជា​គេ​អាច​ទប់ទល់​នឹង ​កត្តា​អវិជ្ជមាន​មួយ​ចំនួន ៖ «...​យើង​រំពឹងថា​នឹង​មាន​ការ​ឆ្លើយតប​ខ្លះៗ​ពីខាង​​កសិករ​ទៅនឹង​តម្លៃ​ដែល ​ចេះតែ​ឡើងខ្ពស់ ក៏ប៉ុន្តែ​យើង​បាន​បណ្តោយ​ឲ្យ​ហេត្ថារចនាសម្ព័ន្ធ​ផ្នែក​ធារាសាស្ត្រ​ធ្លាក ់​ទ្រុឌទ្រោម យើង​បាន​បណ្ដោយ​ឲ្យ​ការ​រីកសាយ​នៃ​ទីប្រជុំជន​ចូលទៅ​ក្នុង​តំបន់​ដែល​ដី​មា ន​ជី​ជាតិ​ល្អ សម្រាប់​ការ​ដាំស្រូវ​នៅ​អាស៊ី ហើយ​យើង​ក៏​មាន​ការ​ប្រជែង​ដណ្តើម​ប្រភព​ទឹក ពី​ខាង​ឧស្សាហកម្ម​ថែម​ទៀត​ដែល​ទាំងអស់នេះ​សុទ្ធតែ​ជា​កត្តា​ដែល​មិន​អំណោយ ​ផល​ដល់​ការ​បង្កើន​ផលិតផល​ស្រូវ...» ។ ទោះជាយ៉ាងនេះក្តី​ទាំង​អ្នក​សេដ្ឋសាស្ត្រ ទាំង​អ្នក​ស្រឡាញ់​បរិស្ថាន ចង់​ឲ្យ​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្បៀង​លើកនេះ ចេញពី​អ្នកស្រែ​តូចតាច​ដែល​មានដី​មួយហិកតា ពីរ​ហិកតា ប្រមាណជា ៤៥០​លាន​នាក់​ក្នុង​ពិភពលោក​នេះ​ជា​អ្នក​ធ្វើ​ទៅ​វិញ ។ នេះ​គឺ​ផ្អែក​លើ​ហេតុផល​​៣​ប្រការ ៖ ទី១ វា​នឹង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដោយសា​រថា ២​ភាគ​៣​នៃ​ជន​ដែល​មាន​ចំណូល​មួយ​ថ្ងៃ​១​ដុល្លារ​នោះ រស់នៅ​ក្នុង​ជនបទ​មាន​ដីស្រែ​តែ​បន្តិចបន្តួច ។ ទី២ បើ​ជំរុញ​ឲ្យ​កសិករ​តូចតាច​បង្ក​បង្កើន​ផល គេ​មិនបាច់​រានឆ្ការ​ដី​បន្ថែមទៀត​ឡើយ ដូច្នេះ​វា​ជា​ការ​ជួយ​រក្សា​បរិស្ថាន ។ ទី​៣​ការ​នេះ​វា​មាន​សក្តានុពល អាច​ធ្វើ​បាន​ងាយ​ជាង បើ​ប្រៀបធៀប​ប្រាក់​ចំណូល​ទៅនឹង​ប្រាក់វិនិយោគ គឺ​ថា​ការ​បង្កើន​ទិន្នផល​ស្រូវ​នៅ​អាហ្វ្រិក​ពី​២​តោន​ឲ្យ​ទៅ​ជា​៤​តោន​មួ យ​ហិកតា​នោះ វា​អាច​ធ្វើ​បាន​ងាយ​ជាង​ព្យាយាម​ដំឡើង​ទិន្នផល​នៅ​អឺរ៉ុប​ពី ៨​តោន​ឲ្យ​បាន​១០​តោន​ក្នុង​មួយ​ហិកតា ។ លោក Robert Zeigler នៃ​អង្គការ​អ៊ីរី មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​របស់​លោក​នៅ​មាន​លទ្ធភាព​អាច​គិតគូរ​បង្កាត់​ពូជ​ស្រូវ​ដែល​នឹ ង​បង្កើន​ទិន្នផល ពី​​​១​ទៅ​២​តោន​មួយហិកតា បាន​ថែមទៀត ហើយ​បើ​សិន​ជា​ប្រទេស​នៅ​អឺរ៉ុប​កាត់បន្ថយ​ការ​ប្រឆាំង​ទៅនឹង​ដំណាំ GMO ឬ​ដំណាំ​ដែល​គេ​កែច្នៃ​សែន​របស់​វា ពួក​អ្នក​វិទ្យាសាស្ត្រ​ខាង​រុក្ខវិទ្យា​ក៏​នឹង​អាច​ធ្វើ​រស្មី​សំយោគ​ ក្នុង​ដំណាំ​ដែល​នឹង​អាច​បង្កើន​ទិន្នផល​ដល់​ទៅ ៥០%​ឬ​លើស​នោះ​ទៅ​ទៀត ៕ Copyright © 1998-2011 Radio Free Asia. All rights reserved. [icon_printer.gif] បោះពុម្ព [icon_email.gif] អ៊ីម៉េល​ មតិ ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក ឧបករណ៍រឿង [icon_speaker.gif] ស្តាប់សំឡេង [icon_download.gif] ថតសំឡេង [icon_email.gif] អ៊ីម៉េល​ [icon_storydownload.gif] ចម្លង​រឿង​នេះ​ទុក [icon_emailSub.gif] ព្រឹត្តិបត្រព័ត៌មាន [icon_printer.gif] បោះពុម្ព [icon_addthis.gif] ចែករំលែករឿងនេះ អត្ថបទ​ដែល​ទាក់ទង សារសំខាន់​នៃ​ការ​ពង្រឹង​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា ជីវិត​គ្រួសារ​ដែល​មាន​កូន​៣​នាក់​ស្លាប់​ក្នុង​អណ្ដូង​រ៉ែ​មាស ចុង​ឆ្នាំ​២០១១៖ អតិផរណា​ឡើង​ខ្ពស់ ជន​ជាតិ​ដើម​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទទួល​បាន​ជំនួយ ការ​បង្កើត​មុខ​របរ​តូចៗ​​ជា​ការ​​រួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​កំពត​ក្រោយ​ទទួល​បាន​ដី​សម្បទាន កសិករ​នៅ​ខេត្ត​កំពត​រៀបចំ​ស្រែ​បណ្ដុះ​អំបិល​ កសិករ​នៅ​ខេត្ត​កំពត​រៀបចំ​ស្រែ​បណ្ដុះ​អំបិល​ដើម​រដូវ ឆ្នាំ​២០១១ (រូបភាព) វិនិយោគិន​​ខ្មែរ-​ថៃ​បោះ​ទុន​២១​លាន​ដុល្លារ​សង់​រោងចក្រ​ម្សៅ​មី​នៅ​បាត់ ដំបង អ្នក​ជំនាញ​បង្ហាញ​ពី​ដំណោះស្រាយ​បញ្ហា​​កង្វះ​ហិរញ្ញប្បទាន​ចំពោះ​​ម៉ាស៊ី ន​កិនស្រូវ រឿង​ដែល​គេ​អាន​​ច្រើន​បំផុត * ប៉ូលិស​ចាប់​ខ្លួន​ពលរដ្ឋ​បុរី​កីឡ * អាមេរិក​ព្រមាន​​ថា​​វិបត្តិ​ដីធ្ល * ពលរដ្ឋ​នៅ​បុរី​កីឡា​ចាក​ចេញ​ទាំង​ * ជូនពរ​ឆ្នាំ​ថ្មី និង​ការ​ទស្សន៍ទាយ * អ្នក​និពន្ធ​ខ្មែរ​ចេញ​ផ្សាយ​សៀវភៅ រឿង​ដែល​គេ​អ៊ីម៉េល​ច្រើន​បំផុត * ពលរដ្ឋ​នៅ​បុរី​កីឡា​ចាក​ចេញ​ទាំង​ * ជូនពរ​ឆ្នាំ​ថ្មី និង​ការ​ទស្សន៍ទាយ * អាជីវកម្ម​រ៉ែ​មាស​នៅ​ក្រចេះ * ពលរដ្ឋ​ធ្វើ​ប្រហុក * ប៉ូលិស​ចាប់​ខ្លួន​ពលរដ្ឋ​បុរី​កីឡ [listennow.gif] * ខ្មែរ * អំពី​វិទ្យុ​អាស៊ីសេរី * ព័ត៌មាន * ព័ត៌មានខ្លី * បទសម្ភាសន៍ * សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍ * ពហុ​ព័ត៌មាន * វីដេអូ * វេទិកា​អ្នកស្ដាប់​ * បទយកការណ៍​ * នាទី​ប្រចាំ​សប្ដាហ៍ * បណ្ណសារព័ត៌មាន [podbutton.gif] [rssbutton.gif] អាសយដ្ឋាន​អ៊ីម៉េល​របស់​អ្នក ______________ Submit Khmer BLOG [bloglogo100] [twitter-thumb100] [youtube100] [facebook.jpg] Radio Free Asia 2025 M Street NW, Suite 300 Washington DC 20036, USA 202-530-4900 khmweb@rfa.org ជំនួយបច្ចេកទេស | ក្រម​សីលធម៌ | រលក​ធាតុ​អាកាស​ | គោលការណ៍ប្រើ | ការសម្ងាត់ | គ្រោងគេហទំព័រ | ទាក់ទងយើងខ្ញុំ BBG.gov | វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​​ [footer_manlink.gif] | [footer_canlink.gif] | [footer_burlink.gif] | [footer_korlink.gif] | [footer_laolink.gif] | [footer_khmlink.gif] | [footer_tiblink.gif] | [footer_uyglink.gif] | [footer_vielink.gif] | [footer_englink.gif]