* ទំព័រដើម * អំណាច * សេដ្ឋកិច្ច * ខ្មែរក្រហម * បរិស្ថាន * វប្បធម៌ និង សង្គម * បទយកការណ៍រូបថត កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភ ាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។ ____________________ [rss_1.png] Installing Khmer Unicode Bookmark and Share អធិប្បាយចុងក្រោយ * [ka-set-cambodia-comment-ico.png] របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ? (1) ដោយៈ មេត្តា * [ka-set-cambodia-comment-ico.png] សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (3) ដោយៈ Metta * [ka-set-cambodia-comment-ico.png] សវនាការ​ផ្ទាល់​មាត់​ ទាក់​ទិន​នឹង​ការ​​ខ្វែង​​យោបល់​​រវាង​​សហ​ព្រះ​រាជ​អាជ្ញា​ទាំង​ពីរ​​ គ្រោង​នឹង​បើក​​ធ្វើ​ឡើង​​នៅ​​ដើម​ខែ​ឧសភា (1) ដោយៈ CHAO TOOCH សញ្ញាសម្គាល់ ប្រាសាទព្រះវិហារ ប្រវត្តិសាស្រ្តខ្មែរ ស្ថាប័ននយោបាយ សវនាការ​ខ្មែរ​ក្រហម ទទួល​ព័ត៌​មាន​ ឈ្ម អ៊ី [BUTTON Input] (not implemented)_________________________________ យើងខ្ញុំ អំពីយើងខ្ញុំ កតិកាសញ្ញាផ្សាយព័ត៌មាន ផ្សាយពាណិជ្ជកម្ម ជីវៈ​ឥន្ធនៈ៖ យុវតី​​វិទ្យាល័យ​​​​ខ្មែរ​​ទទួល​​បាន​ពា​ន​រង្វាន់​​ពិភព​​លោក​​ចំនួន​បី ដោយ រស់ ឌីណា បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email ០៥-០៥-២០០៩ ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មេសា ២០០៩៖ កញ្ញា សំអាង ម៉ានីន ជ័យលាភីលើការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តអន្តរជាតិ © វណ្ឌី រតនា «ខ្ញុំ​យក​ឈ្នះលើ​​យុវនារី​អាមេរិក​ម្នាក់!»៖ កញ្ញា​សំអាង ម៉ានីន អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ អាយុ​១៦​ឆ្នាំ បាន​ទទួល​ជ័យលាភី​​កំរិត​មេដាយមាស​ នៅក្នុង​​ការ​​ប្រកួត​ប្រជែង​អ្នក​​វិទ្យាសាស្រ្ត​​វ័យ​ក្មេង ឆ្នាំ​២០០៩ (I-Sweeep ២០០៩) សម្រាប់​គម្រោង​ផលិត​ជីវៈឥន្ធនៈ​​ ចំរាញ់ចេញ​ពី​ប្រេង​ល្ហុង​​ខ្វង ស្រប​ពេល​ដែល​គម្រោង​ដូច​គ្នាមួយ​របស់​សិស្ស​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​ម្ន ាក់​បាន​​ទទួល​ពាន​រង្វាន់​ «កំរិត​មេដាយ​ប្រាក់»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រកួត​​​វិទ្យាសាស្រ្ត​​​​អន្តរ​ជាតិ​នេះ កញ្ញា​ថែម​ទាំង​បាន​ទទួល​អាហារូបករណ៍​សិក្សា​នៅ​បរទេស និង​ពាន​​រង្វាន់​ពិសេស​មួយ​របស់​សហគ្រាស​អាមេរិក​។ ដូចនេះ មាន​ន័យ​ថា​កញ្ញាម៉ានីន ​​ទទួល​បាន​ជោគ​ជ័យ​​​​ល្អ​ប្រសើរ​ជាង​ជ័យលាភី​​កម្ពុជា​លើក​មុន ដែល​បានទទួល​មេដាយ​ប្រាក់​​នៅ​​ការ​ប្រកួត​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​ ឆ្នាំ​២០០៨ («Energie Senior») សម្រាប់​ការ​ផលិត​ប្រេង​ឥន្ធនៈ​ចំរាញ់​ចេញ​ពី​ផ្លែ​ដូង។ ជ័យ​លាភី​៣ពាន​រង្វាន់ កញ្ញា​សំអាង ម៉ានីន ​បាន​លឺគេ​ហៅឈ្មោះ​របស់​ខ្លួន​ចំនួន​៣លើក នៅក្នុង​សាល​ប្រជុំ Conventional Hall នៃទីក្រុង ហស់ស្តុន (Houston) ​រដ្ឋ​តិចសាស នៅក្នុង​ការ​ប្រកួត​​ប្រជែង​​ពាន​​រង្វាន់ I-Sweeep ដែល​ត្រូវ​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ [ I-Sweeep គឺ​ជា​ការ​ប្រកួត​អូឡាំព្យាដ​​អន្តរ​ជាតិ ស្តីពី​ថាមពល មេកានីច និង​បរិស្ថាន សំដៅស្វែង​រក​ និង​លើក​ទឹកចិត្ត​អ្នក​​វិទ្យាសាស្រ្ត​វ័យ​ក្មេង​នៅ​ទូទាំង​ពិភព​លោក]។ មុនដំបូង​ យុវតី​​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គណៈមេប្រយោគ​​នៃ​សាកល​វិទ្យាល័យ Fatih ប្រកាស​ឈ្មោះ​​ជា​អ្នក​ទទួល​បាន​ជ័យ​លាភី​​អាហារូបករណ៍សិក្សា​នៅ​សាកលវិទ្យ ាល័យនៃ​ប្រទេស​ទួរគី​​នេះ​ រយៈ​ពេល​៤​ឆ្នាំ​ លើ​ផ្នែក​វិទ្យាសាស្រ្ត​​។ បន្ទាប់​មកទៀត កញ្ញា​ត្រូវ​បាន​ហៅឡើង​ទទួល​ជ័យលាភី​មេដាយ​មាស​ផ្នែក​ថាមពល​​ថ្មី ដែល​ពាន​រង្វាន់​នេះ​ភ្ជាប់​ជាមួយ​នូវ​ទឹក​ប្រាក់​១ពាន់​ដុល្លារ។ ជា​ចុង​ក្រោយ កញ្ញា​ម៉ានីន បាន​ទទួល​ពាន​រង្វាន់​នៃការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ក្នុងការ​ដោះ​ស្រាយ​ប្ រើប្រាស់​ថាម​ពល​ ផ្តល់​​ដោយ​សហគ្រាស​ឯក​ជន​ Ege Construction។​ សំអាង​ ម៉ានីន សិស្ស​ពូកែ​មួយរូបមក​ពី​វិទ្យាល័យ​ឯក​ជន​មួយ នៅ​ទីក្រុង​ភ្នំពេញ បាន​រៀប​រាប់​ បែប​ចំអក​ចំអន់​លេង​ថា «នៅ​ពេល​ខ្ញុំ​ទទួល​ពានរង្វាន់​ទី១ មិន​សូវ​ជា​មាន​ស្នូរ​ទះដៃ​ច្រើន​​​​នោះទេ ព្រោះ​ជន​ជាតិ​​កម្ពុជា​មាន​វត្តមាន​នៅទីនោះ​តិច​ណាស់។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​​ហៅ​ឡើង​ទទួល​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់ អ្នក​ចូល​រួម​មក​ពី​ប្រទេស​ផ្សេងៗ​បាន​សំដែង​ការ​​អប​អរ​សាទរ​យ៉ាង​កក់​ក្ត ៅ!»។ ទោះបី​ជា​មេដាយ​នៅក្នុងការ​ប្រកួត​ប្រជែង​នេះ​មាន​ច្រើន​ក៏​​ដោយ (នៅក្នុង​ផ្នែក​ Energie Senior របស់​ម៉ានីន សិស្ស​វិទ្យាល័យ​៨នាក់​ផ្សេង​ទៀត​បាន​ទទួល​មេដាយ​មាស) គ្មាន​អ្នក​ចូលរួម​ប្រកួត​​​​ណាមួយ​មាន​កិត្តិយស​ទទួល​បាន​​ពាន​រង្វាន់​​ប ី​តែ​ម្នាក់​ឯង​​ដូច​ម៉ានីន​ឡើយ។ ភាព​ហ្មត់​ចត់​នៅក្នុង​ការ​ងារស្រាវ​ជ្រាវ​ នៅ​ពេល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ ម៉ានីន​កាន់តែ​​មាន​សេចក្តី​ត្រេក​អរ​ចំពោះ​ជ័យ​ជំនះ​របស់​​ខ្លួន ព្រោះ​កញ្ញា​ស្ទើរ​តែ​បោះ​បង់​ចោល​ការ​ប្រកួត​​នេះទៅហើយ នៅរយៈ​ជិត​​ពីរ​សប្តាហ៍ មុន​​ការ​​ធ្វើ​ដំណើរ​​​ទៅកាន់​រដ្ឋ​តិចសាស់។​ ម៉ានីន​​បាន​ចំណា​យ​ពេលវេលា​ទាំង​ថ្ងៃ ​ទាំង​យប់ លើ​​គម្រោង​​​​​ស្រាវ​ជ្រាវ​របស់​ខ្លួន​ រហូត​ដល់​ភ្លេច​បាយ​ ភ្លេច​ទឹក មិន​មាន​ពេលវេលា​ដើរ​​លេង​កម្សាន្ត​...។ ប៉ុន្តែ រូបមន្ត​ជីវៈឥន្ធនៈ​ចំរាញ់​​ចេញ​ពី​ផ្លែល្ហុង​ខ្វង​​របស់​ម៉ានីន​មិន​ទទួល​ បាន​ជោគ​ជ័យ​សោះ​...។ លោក​ស្រី​វេជ្ជបណ្ឌិត ហេង ចាន់លីដា ដែល​ជា​ម្តាយ​របស់​ម៉ានីន បាន​រម្លឹក​ថា នៅ​រយៈ​ពេល​​១០​ថ្ងៃ​មុន​ការ​ប្រកួត លោក​ស្រី​បាន​សុំ​អោយ​កូន​បោះ​បង់​ការ​ប្រកួត។ យុវតី​សំអាង​ ម៉ានីន បាន​រៀប​រាប់ទាំង​អារម្មណ៍​​រីក​រាយ​​ថា «ខ្ញុំ​បាន​​ចំណាយ​ពេល​ធ្វើការ​ស្រាវ​ជ្រាវ​លើ​​គម្រោង​នេះ អស់​រយៈពេល​ជិត​​​៣ខែ​មកហើយ ហើយ​​នៅ​រយៈ​ពេល​នោះ ខ្ញុំ​​បាន​​ជួប​នឹង​បរាជ័យ ច្រើន​​ជាង​ជោគជ័យ។ រូប​មន្ត​ដែល​​​ខ្ញុំ​ស្វែង​រក​នៅ​លើ​អ៊ីន​ធឺណែត មិន​មាន​​ភាព​​ពេញ​លេញ​គ្រប់​​គ្រាន់​សម្រាប់​សម្រេច​ជោគ​ជ័យ​​នោះទេ។ ខ្ញុំ​ត្រូវ​ស្វែង​​​រក​​ធាតុ​ផ្សំ​​បន្ថែម ​​ពី​ត្រង់​នេះ​បន្តិច ត្រង់​នោះ​បន្តិច មក​គួប​ផ្សំ​គ្នា...។ ដើម្បី​​​​ផលិត​ជីវៈឥន្ធនៈ​​របស់​ខ្ញុំ​​អោយ​​សម្រេច​បាន​ជោគជ័យ ខ្ញុំ​បាន​គួប​រូប​មន្ត​ផ្សេងៗ​​បញ្ជូល​គ្នា ខ្ញុំ​ធ្វើការ​​ងារ​នេះ​ដោយ​​​ការ​ព្យាយាម​​​និង​​ហ្មត់​ចត់បំផុត ហើយខ្ញុំ​បាន​សុំ​ដំបូន្មាន​មួយ​​ចំនួន​ពី​សាស្រ្តា​ចារ្យ​​​គីមីវិទ្យា​រប ស់​ខ្ញុំ​»។ អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​រូប​នេះ​បាន​រៀប​ចំ​ឧបករណ៍ និង​សម្ភារៈ​ពិសោធន៍​​ផ្ទាល់​ខ្លួន ដោយ​​​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​ឪពុក​ និង​ឪពុក​​ធំ​​របស់​​កញ្ញា។ នៅ​ទីក្រុង​ភ្នំពេញ យុវតីវិទ្យាល័យ​រូប​នេះ​​បាន​ទទួល​ការ​ជួយជ្រោម​ជ្រែង​យ៉ាង​កក់​ក្តៅ​ពី​​ស ំណាក់​គ្រួសារ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ នា​ង​ត្រូវ​ឡើង​ការពារ​គម្រោង​របស់​ខ្លួន​តែ​ម្នាក់​ឯង នៅ​ក្នុង​ការ​ប្រកួត​អូឡាំព្យាដ ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​១ ២០០នាក់ ​មកពី​៦០​ប្រទេស និង​នៅ​ចំពោះមុខ​​​គណៈមេប្រយោគ​មិនតិច​ជាង​២១៦នាក់ ដែល​តំណាង​អោយ​សាកល​វិទ្យាល័យ និង​សហគ្រាស​សហរដ្ឋ​អាមេរិក និង​​​បរទេស។ នៅ​អំឡុង​រយៈ​ពេល​៦​ម៉ោង​ កញ្ញា ម៉ានីន បានរៀប​ចំ​ឧបករណ៍​របស់ខ្លួន ត្រៀម​លក្ខណៈ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​​​មេប្រយោគ។ អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​រូប​នេះ​បាន​រៀប​រាប់​ថា «មេ​ប្រយោគ​​អាច​ឡើង​មក​សួរ​សំណួរតែ​ម្នាក់ឯង រឺ​ជា​ក្រុម ដែលមាន​គ្នា ពី២ ទៅ​៤នាក់។ ខ្ញុំ​​មាន​រយៈ​ពេល​៧ ទៅ​ដប់​​នាទី ដើម្បី​បង្ហាញ​គម្រោង​របស់​ខ្ញុំ។ បន្ទាប់​ មេប្រយោគ​​​ចាប់​ផ្តើម​សួរ​សំណួរ​ខ្ញុំ​ ដោយ​សេរី​ ក្នុង​រយៈ​ពេលចន្លោះ​២០ ទៅ​៣០នាទី!»។ ដំណើរការ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ សម្រាប់​ម៉ានីន ការងារ​លំបាកបំផុត​ត្រូវ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។ កញ្ញា​បាន​គូស​បញ្ជាក់​ថា «ខ្ញុំ​មានទំនុកចិត្ត​លើ​ខ្លួនខ្ញុំ ​ព្រោះ​គម្រោង​របស់​ខ្ញុំ​មាន​ភាព​​ច្បាស់លាក់ណាស់​​។ នៅ​អំឡុង​​​រយៈពេល​ស្រាវ​ជ្រា​វ​៣ខែ​របស់ខ្ញុំ ខ្ញុំ​ស្គាល់​រស​ជាតិ​បរាជ័យច្រើន​ជាង​រស​ជាតិ​ជោគ​ជ័យ»។ ដូចនេះ សិស្ស​វិទ្យាល័យ​រូប​នេះ​មិន​​មាន​ការ​លំបាក​ក្នុងការ​ពន្យល់​ប្រាប់​អំពី​ រូប​មន្ត​ផ្សំ​​នៃ​ជីវៈឥន្ធនៈ​របស់​ខ្លួន​នោះទេ។ កញ្ញា​អាច​ផលិត​​ប្រេង​ឥន្ធនៈ​ ​មួយលីត្រ សម្រាប់​គ្រាប់​​​ល្ហុង​ខ្វង​ ទម្ងន់​​​​​៣គីឡូក្រាម​។ សម្រាប់​ដំណើរការ​ផលិត​ប្រេង​ឥន្ធនៈ ជា​បឋម ម៉ានីនបាន​​​បំលែង​គ្រាប់​ល្ហុង​ខ្វង​ជា​ប្រេង​ រួចទុកច្រោះ​ចោលរយៈពេល​៣ ទៅ​៥​ថ្ងៃ។ ក្រោយមក នាង​ទទួល​សូលុយស្យុង​មួយ ដែល​មាន​កំហាប់ខ្ពស់ ហើយ​នាង​ត្រូវ​យក​កករ​ចេញ​ពីសូលុយ​ស្យុង​នោះ​ ដូច​ជា​ករណី​ប្រេង​ឥន្ធនៈ​ផលិត​ចេញ​ពី​ប្រេង​រុក្ខជាតិ​ដែរ ដើម្បី​​អាច​ប្រើ​ប្រាស់​ជាមួយ​ម៉ាស៊ីន​​ប្រើ​ប្រេង​ម៉ាស៊ូត​ធម្មតា​។​ «ប្រសិន​ជា​ខ្ញុំមាន​ឱកាស​បន្ត​ការ​ស្រាវ​ជ្រាវ​ទៀត ខ្ញុំ​សង្ឃឹម​ថា​​នឹង​អាច​កាត់​បន្ថយ​កំហាប់ ដែល​មាន​កំរិត​ខ្ពស់ ដែល​មាន​នៅ​ក្នុង​​ជីវៈឥន្ធនៈ​នេះ​​បាន​ (ជា​ទូទៅ វា​មាន​​​ពី​១០ ទៅ​៣០%)»។​ ម្តាយ​របស់​កញ្ញា​ម៉ានីន បាន​រៀប​រាប់​ថា កាល​ពី​ក្មេង ម៉ានីន​ចូលចិត្ត​មើល​រឿង​មនុស្ស​យន្ត​ និង​ពិភព​​ចម្លែកៗ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​មាន​មោទនចំពោះ​កូន​​ស្រី​របស់​គាត់ ដែល​ចូល​ចិត្ត​រៀន​សូត្រ​ធ្វើ​ជា​បញ្ញវន្ត ​មិន​ភ្លើត​ភ្លើន​នឹង​គ្រឿង​អលង្ការ និង​សំលៀក​បំពាក់​ហ៊ឺហារ​​។ ដោយ​​ឡែក សំអាង ​ម៉ានីន បាន​​បញ្ជាក់​​​ថា នាង​ត្រៀម​លក្ខណៈ​ស្វែង​យល់​អំពី​​ពិភព​លោក​។ នាង​នឹង​​​​បន្ត​ការ​សិក្សា​​នៅ​បរទេស អាច​នៅ​ប្រទេស​ទួរគី រឺ​សហរដ្ឋ​អាមេរិក​។ នាង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​​អំពី​ប្រទេស​កម្ពុជា​ ​អោយ​ពិភពលោក​បាន​ស្គាល់​​។​ ម្យ៉ាង​វិញ​ទៀត​ នាង​​ត្រូវ​ការ​អោយ​​យុវជន​រួម​ជាតិ​ធ្វើការ​ប្រកួត​​​ប្រជែង​ ​​ដូច​ជា​រូប​នាង ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ទាំង​៣​នេះ។​ សំអាង ម៉ានីន​​បាន​ធ្វើការ​សន្និដ្ឋាន​ចុង​ក្រោយ​​​ថា «ប្រសិនជា​យើង​មិន​ខិត​ខំ​ប្រឹងប្រែង​នោះ​ទេ យើង​ក៏មិន​អាច​សម្រេច​គោលដៅ​របស់យើង​បាន​ដែរ»។​ __________________________________________________________________ អាន​បន្ថែមៈ -ម៉ូនីកា យុវតីវិទ្យាល័យ ក្លាយជាអ្នករកឃើញជីវៈឥន្ធនៈពីផ្លែដូង (២៦-០៦-២០០៨) -ប្រេងឥន្ធនៈពីអង្កាម (០៣-០៧-២០០៨) -វេជ្ជសាស្ត្របុរាណធ្វើអោយសត្វនិងរុក្ខជាតិទទួលរងនូវការគំរាមកំហែង (១៨-០៧-២០០៨) __________________________________________________________________ 0 អធិប្បាយ ផ្តល់សេចត្តីអធិប្បាយ អ៊ីមែល៖ ______________________________ ចំណងជើង៖ ________________________________________ ឈ្មោះ៖ ________________________________________ វ៊ិបសាយ៖ ________________________________________ [b] [i] [u] [url] [quote] [code] [img] [-color-] [-size-] ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ [BUTTON Input] (not implemented)____________ _______________ Security Image សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។ យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្ប ើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែ ក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir 3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." [ថយក្រោយ] អត្ថបទបន្ថែម -ម៉ូនីកា​ យុវតី​វិទ្យាល័យ ក្លាយ​ជា​អ្នក​រក​ឃើញ​ជីវៈ​ឥន្ធនៈ​ពី​ផ្លែ​ដូង (២៦-០៦-២០០៨) -ប្រេង​ឥន្ធនៈ​ពី​អង្កាម (០៣-០៧-២០០៨) -វេជ្ជសាស្ត្រ​បុរាណ​ធ្វើ​អោយ​សត្វ​និង​រុក្ខជាតិ​ទទួល​រង​នូវ​ការ​គំរាម​ក ំហែង (១៨-០៧-២០០៨) Empower your lifestyle with BlackBerry from Hello ដំណឹងថ្មីៗ * សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​អំពាវ​នាវ​អោយមានការ​ដោះលែង ​លោក​ស្រី អោង សាន​ស៊ូជី ជា​បន្ទាន់​ (២៧/០៥/២០០៩) * សាលាក្តី​​​ខ្មែរ​ក្រហមៈ ជប៉ុន​ផ្តល់ជំនួយ​៤លាន​ដុល្លារ និងសំដែង​ក្តី​រីករាយ​ជាមួយ​ប្រទេស​បារាំង​​ចំពោះ​វិធាន​ការ​ប្រឆាំង​អ ំពើ​ពុក​​រលួយ (៣០/០៤/២០០៩) * គ្រួសារ​ចុង​ក្រោយ​ដែល​រស់នៅ​ក្នុង​បរិវេណ​វិទ្យាល័យ Descartes ធ្វើការ​អំពាវ​នាវ​ទៅ​ស្ថាន​ទូត​​បារាំង (៣០/០៤/២០០៩) * មួរ សុខ​ហួរ-ហ៊ុន សែនៈ នាយក​រដ្ឋមន្រ្តី​​ថាខ្លួនជា​ជន​រង​គ្រោះ ខណៈ​ពេល​អង្គការ​ក្រៅ​រដ្ឋាភិបាលរិះ​គន់​ការ​​គំរាម​កំហែង​របស់​សម្តេច (២៩/០៤/២០០៩) * សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (២៧/០៤/២០០៩) បណ្ណសារនៃដំណឹងថ្មីៗ រក្សាសិទ្ធិគ្រប់យ៉ាង | កាសែត | អំពីយើងខ្ញុំ | លក្ខខណ្ឌក្នុងការប្រើប្រាស់ | ទាក់ទងយើងខ្ញុំ កាសែត សូមរក្សាសិទ្ធិគ្រប់យ៉ាងរាល់ការយកព័ត៌មានលើវិបសាយនេះទៅផ្សព្វផ្សាយបន្ត